អត្ថប្រយោជន៍ ៦ យ៉ាងពីការទទួលទានប្រភេទវីតាមីនបន្ថែមប្រចាំថ្ងៃ

Posted by : 112220 | 04-May-2021

នៅពេលដែលយើងមិនញ៉ាំបន្លែផ្លែឈើឲ្យបានគ្រប់គ្រាន់ទេនោះ យើងនឹងមិនបានទទួលសារធាតុចិញ្ចឹមសំខាន់ៗដែលចាំបាច់ក្នុង
ការជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកនានា និងស្ថានភាពសុខភាពផ្សេងទៀត
បានឡើង។ យោងតាមមជ្ឈមណ្ឌលសុខភាពបានបញ្ជាក់ថាមនុស្សពេញវ័យគួរទទួលទានបន្លែផ្លែឈើជារៀងរាល់ថ្ងៃដើម្បីទទួល
បានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ តែតាមរយៈការសិក្សាថ្មីៗបានរកឃើញថាមនុស្សពេញវ័យរហូតដល់ទៅជាង ៧៦ ភាគរយមិន
បរិភោគបន្លែផ្លែឈើគ្រប់គ្រាន់ឡើយ ហេតុដូចច្នេះហើយបានជាពួកគេត្រូវការបញ្ចូលបន្ថែមនៃប្រភេទវីតាមីន និងសារធាតុចិញ្ចឹម
ល្អៗមួយចំនួនចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ។

ទាំងនេះគឺជាមូលហេតុ និងអត្ថប្រយោជន៍ ៦ យ៉ាងដែលអ្នកអាចទទួលបានពីការញ៉ាំប្រភេទវីតាមីនបន្ថែមជាប្រចាំថ្ងៃ៖

១. សុខភាពល្អជាងអាយុកាល នៅពេលយើងកាន់តែចាស់តម្រូវការអាហារូបត្ថម្ភរបស់យើងកាន់តែកើនឡើង ប៉ុន្តែរាងកាយ
របស់អ្នកមានផលវិបាកក្នុងការស្រូបយកសារធាតុចិញ្ចឹមទាំងនោះ ហេតុដូចច្នេះការញ៉ាំប្រភេទវីតាមីនអាចជួយកង្វះនៃសារធាតុ
ចិញ្ចឹមទាំងនេះបាន។

២. ល្អសម្រាប់សុខភាពបេះដូង តាមរយៈការសិក្សាបានបង្ហាញថាការប្រើថ្នាំវីតាមីនចំរុះដែលមានគុណភាពខ្ពស់អាចកាត់បន្ថយជំងឺដាច់សរសៃឈាម និងជំងឺបេះដូងបានយ៉ាងមានប្រសិទ្ធិភាព។

៣. កាត់បន្ថយហានិភ័យនៃជំងឺមហារីក ការប្រើប្រាស់វីតាមីនអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនដែលតែងតែកើតឡើងចំពោះមនុស្សចាប់ពីអាយុ
៥០ ឆ្នាំឡើងទៅ។

៤. ជួយង្កើនភាពស៊ាំនៃរាងកាយ ប្រភេទវីតាមីន ស៊ី ឌី អ៊ី អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយវីតាមីនទាំងនេះក៏អាចជួយ
កាត់បន្ថយរោគសញ្ញាប្រតិកម្មអាឡែហ្ស៊ីបានផងដែរ។

៥. ជួយដល់សុខភាពភ្នែក ប្រភេទវីតាមីន អេ ស៊ី អ៊ី មានតួនាទីយ៉ាងសំខាន់ក្នុងការការពារភ្នែករបស់អ្នកពីរលកពន្លឺដែលអាច
បង្កគ្រោះថ្នាក់នានា និងជួយឲ្យសុខភាពភ្នែកបានល្អប្រសើរ។

៦. សុខភាពស្បែក និងសម្រស់ តាមការស្រាវជ្រាវថ្មីបានបង្ហាញថាការទទួលយកប្រភេទវីតាមីន ប៊េ៣ និងវីតាមីន ស៊ី អាច
ជួយឲ្យសុខភាពស្បែក សម្រស់កាន់តែស្រស់ស្អាតជាងមុន។

ការញ៉ាំប្រភេទវីតាមីនល្អៗជាប្រចាំថ្ងៃអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល ជួយជំរុញកម្រិតថាមពល សុខុមាលភាពរាយកាយ
នឹងផ្លូវចិត្ត ក៏ដូចជាការថយចុះនៃភាពតានតឹង ឬការថប់បារម្ភអារម្មណ៍នានា និងទទួលបានអត្ថប្រយោជន៍សំខាន់ៗទាំង ៦ ខាង
លើនេះដើម្បីការរស់នៅរបស់អ្នកប្រកបដោយសុខភាពល្អជានិច្ច៕

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge