ក្បាច់ទាំង៥ ដែលប្រពន្ធអាចយកមកផ្គាប់ផ្គន់ស្វាមីឱ្យសប្បាយចិត្ត និងស្រលាញ់ពេញចិត្តកាន់តែខ្លាំង
Posted by : 112220 | 13-Jan-2021
មនុស្សប្រុសភាគច្រើនប្រាកដជាចង់បានប្រពន្ធដែលសុភាពរៀបសារ ចេះយល់ចិត្ត និងចេះផ្គាប់ផ្គន់ហើយ តែក៏មិនមែនទន់
ខ្សោយខ្លាំងចាំតែផ្តេកផ្តួលលើស្វាមីពេកដែរ។ ដូច្នេះប្រសិនជាអ្នកចង់ក្លាយជាភរិយាល្អ និងចេះផ្គាប់ផ្គន់ស្វាមីឱ្យសប្បាយចិត្ត ដែលមានលក្ខណៈសមរម្យមិនហួសហេតុពេក មិនមាយាដកខ្ញីពេកនោះទេ អ្នកអាចសិក្សាពី ៥ចំណុចខាងក្រោមនេះ៖
១. ឱ្យស្វាមីរបស់អ្នកធ្វើជាហេរ៉ូ ឬអ្នកក្លាហាន
បុរសជាច្រើនស្រលាញ់មុខមាត់ ហើយតែងតែចង់ក្លាយជាអ្នកក្លាហាន និងជាមនុស្សពិសេសដែលអាចធ្វើអ្វីគ្រប់យ៉ាងដើម្បី
សម្រាប់មនុស្សស្រីជាទីស្រលាញ់។ ដូច្នេះមិនថារឿងខ្លះអ្នកអាចធ្វើដោយខ្លួនឯងទេ អ្នកអាចប្រគល់តួនាទីឱ្យស្វាមីអ្នកធ្វើឱ្យ
អ្នកចុះ ប្រសិនជាគាត់ចង់ធ្វើ និងចង់ធ្វើដើម្បីអ្នក ហើយកុំភ្លេចសរសើរគាត់ផង គ្រាន់តែរឿងតូចៗបែបនេះនឹងធ្វើឱ្យស្វាមីអ្នក
សប្បាយចិត្ត និងមានអារម្មំណ៍ថាខ្លួនមានតម្លៃជាមិនខាន។
២. ជាដៃគូ និងជំនួយការល្អបំផុត
ប្តីប្រពន្ធដូចជាដៃទាំងគូ ហើយមនុស្សប្រុសទោះល្អ ពូកែ និងអស្ចារ្យប៉ុនណា តែងតែត្រូវការមនុស្សស្រីនៅពីក្រោយគាំទ្រ ដែលជាប្រពន្ធរបស់ខ្លួនតែម្តង ពោលជាដៃគូល្អ ទាំងក្នុងរឿងស្នេហា និងជីវិត។ ដូច្នេះក្រៅពីបំពេញការងារជាប្រពន្ធ និងមេ
ផ្ទះបានល្អហើយ ចូរផ្តល់អារម្មណ៍ដ៏កក់ក្តៅមួយដល់ស្វាមីអ្នកថាអ្នកតែងតែនៅចាំគាំទ្រ លើកទឹកចិត្ត និងមិនទុកឱ្យគាត់
ប្រឈមមុខនឹងអ្វីគ្រប់យ៉ាងម្នាក់ឯងឡើយឡើយ។ ហើយពិសេសប្រសិនជាអាច បើអ្នកអាចមានគំនិត និងមានអ្វីអាចជួយ
គាត់បន្ថែមទៀតនោះគាត់នឹងកាន់តែសប្បាយចិត្ត និងចាត់ទុកថាអ្នកជាផ្នែកមួយសំខាន់ជាដៃឆ្វេងដៃស្តាំរបស់គាត់ ដែល
ជាកម្លាំងជម្រុញឱ្យគាត់កាន់តែជោគជ័យមួយកម្រិតទៀត ។
៣. ជាចង្កៀងបំភ្លឺផ្លូវពេលគាត់នៅទីងងឹត
ពាក្យចាស់ពោលថាពេលជួបទុក្ខលំបាករកឃើញអ្នកយល់ចិត្ត ដូចជាមនុស្សប្រុសទោះរឹងមាំ និងអស្ចារ្យយ៉ាងណាក៏ដោយ ក៏គង់តែមានពេលវេលាមួយជួបរឿងពិបាកចិត្ត ស្ត្រេសធុញថប់ ឬអាចនឹងបរាជ័យជាដើម ដែលវេលានេះជាវេលាដែលគាត់
អាចនឹងបាក់ទឹកចិត្ត និងត្រូវការកម្លាំងចិត្តខ្លាំង ហើយអ្នកជាប្រពន្ធត្រូវតែធ្វើជាកម្លាំងចិត្តដ៏រឹងមាំបំផុតរបស់គាត់។ ត្រៀមខ្លួន
ប្រឈមមុខបញ្ហាជាមួយនឹងគាត់ ដោះស្រាយជាមួយគ្នា និងកាន់ដៃគ្នាជម្នះឧបសគ្គ ជឿថាបុរសជាប្តីប្រាកដជាសប្បាយចិត្ត និងស្រលាញ់អ្នកកាន់តែខ្លាំង។
៤. នៅក្បែរជានិច្ចមិនទៅណា
ចំណុចនេះមិនបានសំដៅឱ្យស្ត្រីជាប្រពន្ធតាមស្វាមីជាប់២៤ម៉ោងឡើយ តែអ្នកគឺត្រូវតែជាផ្នែកមួយដ៏ធំនៅក្នុងជីវិតសម្រាប់
គាត់ ជាពិសេសពេលគាត់ត្រូវការ និងចង់បានជំនួយ។ ចូរធ្វើជាស្តេចស្រីដែលគាំទ្រគាត់ ចូរធ្វើខ្លួនឱ្យគាត់ដឹងថាអ្នកនឹងតែង
តែនៅក្បែរគាត់ រំលែកទុក្ខគាត់ តែងតែស្តាប់គាត់គ្រប់រឿងរ៉ាវ និងបើកចិត្តទូលាយទទួលយកទាំងរឿងសប្បាយចិត្ត និងកើត
ទុក្ខជាមួយគ្នាដោយគ្មានថ្ងៃចាកចេញពីគាត់ឡើយ។
៥. គ្មានរឿងលាក់លៀម
ជាប្តីប្រពន្ធនឹងគ្នាប្រាកដហើយដូចជាមនុស្សដែលមានរូប២ជីវិតមួយអ៊ីចឹង ដូច្នេះមានរឿងអ្វីក៏ដោយអ្នកក៏ត្រូវតែប្រាប់គ្នា
សាកសួរគ្នា និងពិភាក្សាគ្នាឱ្យបានច្បាស់ដែរ ហើយការយករឿងមួយជជែកពិភាក្សាបែបនេះបានបង្ហាញពីទំនុកចិត្ត និងការ
ឱ្យតម្លៃគ្នាទៅវិញទៅមកទៀតផង។ ការកុហក បោកប្រាស់ និងលាក់លៀម នឹងធ្វើឱ្យទំនាក់ទំនងរបស់អ្នកប្រេះឆា ដូច្នេះមិន
ថាមានរឿងយ៉ាងណាជាប្តីប្រពន្ធនឹងគ្នាហើយប្រាកដជាអាចនិយាយគ្នា និងពិភាក្សាគ្នាបានគ្រប់រឿង៕
ប្រភព៖ khmerload.com
If you like, please click LIKE and SHARE!