រោគ​សញ្ញា​បង្ហាញ​ពី​ជំងឺ​រលាក​ប្រហោង​ឆ្អឹងសងខាង​ចម្រុះ

Posted by : 10639 | 12-Oct-2017

ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង​សងខាង​ច្រមុះ គឺជា​ការ​ឆ្លង​មេរោគ​លើ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​ដែល​ប៉ះពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ ។

វា​កើតឡើង​នៅ​ពេល​ប្រហោង​ច្រមុះ​របស់​អ្នក​ហើម និង​រលាក ។ ជា​ធម្មតា​វា​បង្ក​ឡើង​ដោយ​វីរុស ហើយ​ជា​ញឹកញាប់​វា​នៅ​តែ​បន្ត​កើត​មាន​ទោះបីជា​រោគ​សញ្ញា​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​ផ្សេង​ទៀត​ជា​សះស្បើយ​ក៏​ដោយ ។

រោគ​សញ្ញា​ដំបូង​នៃ​ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង​សងខាង​ច្រមុះ និង​ផ្តាសាយ​គឺ​ដូច​គ្នា​ខ្លាំង​ណាស់ ជា​ធម្មតា​រួម​មាន​ទាំង​តឹង​ច្រមុះ ក្តៅខ្លួន​បន្តិច រមាស់​បំពង់ក និង​មាន​អារម្មណ៍​អស់កម្លាំង​។ខាងក្រោម​នេះ​ជា​រោគ​សញ្ញា​មួយ​ចំនួន​នៃ​ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង​សងខាង​ច្រមុះ​ដែល​អាច​ជួយ​ឲ្យ​អ្នក​អាច​ញែក​វា​ពី​ជំងឺ​ផ្តាសាយ ។

១-​ឈឺចាប់​ក្នុង​មុខ
វិធី​មួយ​ក្នុង​ការ​បែងចែក​រវាង​ជំងឺ​ផ្តាសាយ និង​ជំងឺ​រលាក​ក្នុង​ប្រហោង​ឆ្អឹង​សងខាង​ច្រមុះ​គឺជា​ការ​ឈឺចាប់ និង​សម្ពាធ​នៅ​ក្នុង​មុខ​របស់​អ្នក​ដោយសារ​ការ​ឆ្លង​មេរោគ ។ការ​ឈឺចាប់​ដោយសារ​ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង​សងខាង​ច្រមុះ​អាច​កើត​មាន​ឡើង​នៅ​ក្នុង និង​នៅ​ជុំវិញ​ច្រមុះ​របស់​អ្នក នៅ​ក្នុង​ថ្គាម​ផ្នែក​ខាងលើ និង​ធ្មេញ​របស់​អ្នក និង​នៅ​ចន្លោះ​ភ្នែក ។ ស្លេស្ម​ដែល​មាន​ក្នុង​រន្ធ​ឆ្អឹង​អាច​បណ្តាល​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ធ្ងន់​មុខ ឬ​មាន​សម្ពាធ​នៅ​ក្នុង​មុខ​របស់​អ្នក ។

២-​ក្អក​ស្លេស្ម
ការ​ក្អក​ជា​ញឹកញាប់​អម​នឹង​ជំងឺ​រលាក​ក្នុង​ប្រហោង​ឆ្អឹង​សងខាង​ច្រមុះ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​សន្មត​ថា​វា​គឺ​ដោយសារ​តែ​ជំងឺ​ផ្តាសាយ ឬ​ជំងឺ​រលាក​ទងសួត ។ការ​ក្អក​ដោយសារ​ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង​សងខាង​ច្រមុះ ជា​ធម្មតា​គឺ​មាន​ភាព​ធ្ងន់​នៅ​ពេល​យប់ និង​នៅ​ពេល​ព្រឹក ។ បញ្ហា​នេះ​កើតឡើង​ដោយសារ​តែ​ស្លេស្ម​ក្នុង​ប្រហោង​ឆ្អឹង​ហូរ​ចុះ​មក​ក្នុង​បំពង់ក​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​ដេក ហើយ​ធ្វើ​ឲ្យ​អ្នក​ក្អកមាន​ស្លេស្ម ។

៣-​តឹង​ច្រមុះ​រយៈពេល​យូរ
ការ​តឹង​ច្រមុះ​គឺជា​រោគ​សញ្ញា​ទូទៅ​ទាំង​ការ​ឆ្លង​មេរោគ​ក្នុង​ប្រហោង​ឆ្អឹង​សងខាង​ច្រមុះ និង​ជំងឺ​ផ្តាសាយ ប៉ុន្តែ​ជា​ធម្មតា​វា​មាន​រយៈពេល​យូរ​ជាង​ចំពោះ​ជំងឺ​ការ​ឆ្លង​មេរោគ​ក្នុង​ប្រហោង​ឆ្អឹង​សងខាង​ច្រមុះ ។រោគ​សញ្ញា​នេះ​កើតឡើង​ដោយសារ​តែ​ការ​រលាក​សរសៃឈាម​នៅ​ក្នុង​ប្រហោង​ឆ្អឹង​ទាំងនេះ ។ ការ​រលាក​នេះ​ធ្វើ​ឲ្យ​អ្នក​មានការ​លំបាក​ក្នុង​ការ​ដកដង្ហើម និង​តឹង​ច្រមុះ ។

៤-​ឈឺក្បាល
រោគ​សញ្ញា​ទូទៅ​មួយទៀត​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​ប្រហោង​ឆ្អឹង​សងខាង​ច្រមុះ​គឺ​ការ​ឈឺក្បាល ប៉ុន្តែ​មនុស្ស​ភាគច្រើន​យល់​ច្រឡំ​ថា​វា​ជា​ការ​ឈឺក្បាល​ដោយសារ​ភាព​តានតឹង ។ការ​ឆ្លង​មេរោគ​ក្នុង​ប្រហោង​ឆ្អឹង​ធ្វើ​ឱ្យ​តំបន់​ច្រមុះ ព្រមទាំង​ថ្ងាស​មាន​អារម្មណ៍​ថា​មានការ​កកស្ទះ ដូច្នេះ​វា​បណ្តាល​ឲ្យ​មានការ​ឈឺចាប់ និង​នាំ​ឲ្យ​ឈឺក្បាល ៕

ប្រភពៈ កោះសន្តិភាព

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge