ដំបូន្មានក្នុងការថែរក្សាសម្រស់អោយក្មេងជាងវ័យ
Posted by : 10070 | 14-Sep-2018
ចាប់ពីអាយុ៣០ឆ្នាំឡើងទៅ សម្រស់មនុស្សយើងមានការប្រែប្រួលគួរអោយកត់សំគាល់។ ស្បែកចាប់ផ្តើម ខូចខាត ជ្រាវជ្រួញុ និង ឡើងស្រ អាប់។ រាងកាយចាប់ផ្តើមទ្រុឌទ្រោមអស់កំលាំង ជាដើម។ ផលិតផលមួយចំនួនអាចជួយបិទបាំងនូវគុណវិបិត្តទាំងនោះ ប៉ុន្តែការប្រើប្រាស់ផលិតផលតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ ដើម្បីថែរក្សាសម្រស់របស់អ្នកអោយមើលទៅនៅក្មេងនោះឡើយ គឺទាមទារអោយលោកអ្នក អនុវត្តន៍នូវសកម្មភាពមួយចំនួនបន្ថែមទៀត ដើម្បីអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។ ខាងក្រោមនេះគឺជាគន្លឹះមានប្រយោជន៍មួយចំនួនដែលណែនាំដោយអ្នកឯកទេសរបស់យើងៈ
ការពារផ្ទៃមុខរបស់អ្នកពីមជ្ឈដ្ឋានអាក្រក់ជុំវិញ៖ សូមប្រើប្រាស់ក្រែមការពារកំដៅដែលមានSPF (Sun Protecting Factorខ្ពស់ចាប់ពី +៣០ឡើងទៅ រៀងរាល់ព្រឹកជាប្រចាំ និង ទទួលទានវិតាមិនសេ(Vitamin C) ដើម្បីទប់ស្កាត់ការបាត់បង ជាតិប្រូតេអ៊ីននៅក្នុងខ្លួន ព្រមទាំងប្រើប្រាស់ក្រែមដែលមានវិតាមីនអា(Vitamin A) នៅរៀងរាល់យប់ ដើម្បីបំប៉នកោសិកាស្បែកអោយលូតលាស់បានល្អ។
-ទប់ស្កាត់ការចុះថយនៃកំលាំងពលំ៖ អាហារដែលមានជាតិ ទីកដោះគោ សណ្តែក សាច់ ស៊ុត និងគ្រឿងសមុទ្រ គឺជាអ្នកជំនាញការដ៏ល្អក្នុងការដោះស្រាយបញ្ហានេះក៏ប៉ុន្តែប្រសិន បើអ្នកបរិភោគវាបានតិច អ្នកត្រូវគឹតគូររកវិធីផ្សេង ដើម្បីជួយុបំពេញនូវកង្វះខាតនេះ ហើយ។ សូមអ្នកទទួលទាននូវ វិតាមីនបេកុំផ្លិច(B-Complex) ដែលមានផ្ទុកដោយវីតាមីន បេឌូ(Vitamin B12) ដែលជំនួយទៅដល់ខួរក្បាលផងដែរ។ -ទទួលទានដំណេកអោយបានគ្រាប់គ្រាន់៖ អាការៈមួយចំនួន ដូចជាៈ ភាពស្លេកស្លាំង ភាព ភ្លេចភ្លាំងច្រើន សំពាធឈាមឡើងខ្ពស់ និងការចុះខ្សោយនៃប្រព័ន្ធការពាររាងកាយ គឺសុទ្ធ តែអាចបណ្តាលមកពីការទទួលទានដំណេក មិនបានគ្រប់គ្រាន់។ សូមទទួលទានដំណេក អោយបានយ៉ាងហោចណាស់៨ម៉ោងក្នុង១ថ្ងៃទើបជាការល្អ។
-ទប់ស្កាត់ការកកើតជាតិខ្លាំញច្រើនហួសកំនត់៖ វីធីដែលល្អបំផុតសម្រាប់ទប់ស្កាត់ការក កើតជាតិខ្លាំញច្រើន គឺការធ្វើលំហាត់ប្រាណនេះឯង។ សូមចំណាយពេលហាត់ប្រាណ អោយបានយ៉ាងតិច២០នាទីក្នុង១ថ្ងៃ ជារៀងរាល់ថ្ងៃ ឬយ៉ាងតិច៣ថ្ងៃក្នុង១សប្តាហ៍។
-ជំរុះចោលភាពស្មុគស្មាញៈ សំរាកលំហែកាយ ជាមួយក្រុមគ្រួសារ និង មិត្តភ័ក្ត នៅថ្ងៃឈប់ សំរាកពីការងារ នឹងធ្វើកិច្ចការដ៏ទៃទៀត ដែលក្រៅពីការងារប្រចាំថ្ងៃរបស់អ្នក ដើម្បីជម្រុះ ចោលនូវភាពសៅហ្មងទាំងឡាយ។
-ការពារការធ្លាក់យានៃសុដន់៖ ចំពោះស្ត្រី សុដនក៏ជាផ្នែកមួយដែលមានសារៈសំខាន់ផងដែរ ដែលអាចបញ្ជាក់ពីវ័យរបស់នាង។ នៅពេលដែលកាលៈទេសៈមួយចំនួនចូលមកដល់ ដូចជាៈការមានផ្ទៃពោះ ការបំបៅដោះកូន និងការវិវត្តនៃទៅរកភាពចំណាស់ សុដននឹង មានសភាពទ្រុតទ្រោម ធ្ងាក់យាជាក់ជាមិនខាន។ សូមជ្រើសរើសអាវទ្រនាប់ដែលសមរម្យ កុំរិតតឹងខ្លាំង និងកុំរលង់ខ្លាំងពេក ដើម្បីបន្ថយការយោលយោគនៃសុដន់របស់អ្នក ពេល ដែលអ្នកធ្វើចលនាខ្លាំងៗ ឬពេលលេងកីឡាជាដើម និងប្រើប្រាស់ផលិតផលដែលមាន គុណភាពជាដើម។
ប្រភព fb
If you like, please click LIKE and SHARE!