វិធីសាស្រ្តរារាំងភ្លៀង ចំថ្ងៃមង្គលការ

Posted by : 4384 | 06-Oct-2018

តាមទំនៀមនៃព្រហ្មញ្ញាសាសនា តែងមានមន្តអាគមអាប​ ធ្មប់ អំពើអំពារ ហើយពិភព​លោកពោរ ពេញ ដោយ​ជំនឿ។ ក្នុង​នោះ​ក៏​មាន​បា​លី​សូត្រ ពង្វាង​មិន​ឲ្យ​ភ្លៀង​ផង​ដែរ ដើម្បី​ការ​ងារ​រា​រាំង មិន​ឲ្យ​ធ្លាក់​មក​បំផ្លាញ​ពីធី​សំ​ខាន់​ណា​មួយ។ ផ្ទាប់​​ទៅ​នឹង​បាលី ពួក​គាត់​ក៏​យក​រុក្ខ​ជាតិ ធម្មជាតិ មក​ជួយ​រា​រាំង ដោយ​បង្កប់​មន្ត​អាគម​ជាមួ​យ​ផងដែរ។ ក្នុង​ថ្ងៃ​មង្គ​លការ ពិសេសចំថ្ងៃទទួលភ្លៀង ការ រៀបចំពិធីនៅ តាម ជនបទស្រុកស្រែចម្ការប្រសិនបើ​មានភ្លៀង​ធ្លាក់​មក​ខ្លាំង ម្ចាស់ដើមការនឹងខាតឡុងចុងជាមិនខាន។តើធ្វើយ៉ាងណាដើម្បីពង្វាងកុំឲ្យភ្លៀងធ្លាក់ចំពិធីមង្គលនេះ? តាម​ទំ​នៀម​ទម្លាប់ចាស់បុរាណ ប្រសិនបើពួកគាត់ឃើញមេឃទោរទឹម ហៀបនឹងធ្លាក់ភ្លៀង លោកតាអាចារ្យ​ ឬចាស់​ព្រឹទ្ធា​ចារ្យ រមែងឲ្យកូនកំឡោះក្រមុំទាំងពីរ ទៅគាស់ស្លឹកគ្រៃមួយគុម្ពធំ។ បន្ទាប់មក ត្រូវ ជីករណ្តៅល្មមរាក់លម្ម ហើយ​អ្នក​ទាំង​ពីរ កូនកំឡោះកូនក្រមុំ ត្រូវដាំស្លឹកគ្រៃមួយគុម្ពនោះដាក់បញ្ច្រាសគល់ឡើងលើ រួមគ្នា ហើយបន់ ស្រន់សុំអង្វរករ ឲ្យ​មេឃ​អាក់ខានភ្លៀងថ្ងៃនេះ ហើយប្រសិនបើភ្លៀង សូមឲ្យទៅកន្លែងដទៃ។ តែប៉ុណ្ណេះ មេឃ​នឹង​មិន​ភ្លៀង​ចំ​ពិធី​មង្គល​ការ​របស់​អ្នក​ឡើយ។ កាល​ពីសម័យបុរាណប្រសិនបើយើងដាំគល់ស្លឹកគ្រៃបញ្ច្រាសដូច្នេះ មេឃនឹងគ្មានភ្លៀង ឡើយ ព្រោះ​មនុស្ស​មាន​ជំនឿ​គ្រប់ៗគ្នា បើធៀបមកបច្ចុប្បន្នហាក់មានការសាបរលាបអស់ខ្លះ ប៉ុន្តែគួរធ្វើទៅ ក្រែងមានប្រសិទ្ធភាព សក្តិសិទ្ធ ហើយ​ចាត់ទុកថា ជាវិធីចុងក្រោយបំផុតទៅចុះ៕
ប្រភព ខ្មែរហ្សូម

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge