រសជាតិ​​ឆ្ងាញ់​ប្លែក​! វិធី​ធ្វើ «ឆាក្តៅ​​មាន់ម្រះ​ព្រៅ» តាមរូប​មន្ត​ពិសេស

Posted by : 112220 | 06-Jan-2021

ឆាក្តៅ គឺជាម្ហូបដែលកំពុងពេញនិយមនៅអាស៊ី ជាពិសេសនៅប្រទេសយើង ប្រជាជនខ្មែរនិយម​ធ្វើឆាក្តៅ​សម្រាប់​ទទួល​ទាន
ជុំក្រុមគ្រួសារ និងនៅតាមពិធីផ្សេងៗ ក៏ដូចជាមានលក់នៅតាមភោជនីយដ្ឋាន។ មុខម្ហូបនេះគឺមាន​លក្ខណៈ​​​មិនពិបាកក្នុងការ
ចម្អិនទេ​ ហើយអាចប្រើប្រភេទសាច់ទៅតាមចំណង់ចំណូលចិត្តដូចជា ឆាក្តៅសាច់មាន់ ទា សាច់គោ កង្កែប ខ្យង ងាវ ។ល។
ខាងក្រោមនេះ គឺខ្ញុំសូមលើកយករូបមន្ត ឆាក្តៅសាច់មាន់ជាមួយម្រះព្រៅឱ្យឈ្ងុយ​ឆ្ងាញ់មកបង្ហាញមិត្តអ្នកអានទាំងអស់គ្នា។

គ្រឿងផ្សំ៖
  • មាន់មួយ (សម្រាប់គ្នា 4-5 នាក់)
  • ម្រះព្រៅ 1 បាច់
  • សណ្តែកដីលីង 
  • ម្ទេសស្រស់​ 5 គ្រាប់
  • សណ្ដែកគួរ 1 ខាំ
  • ល្មៀត 2 ផ្លែ
  • រំដេង 1 ផ្លែ
  • ស្លឹកក្រូចសើច 10 ស្លឹក (ដាក់ច្រើនឈ្ងុយ)
  • ខ្ទឹមស 10 កំពឹស
  • ស្លឹកគ្រៃ 1 បាច់
  • ប្រេងឆា
  • អំបិល 1 ស្លាបព្រាបាយ
  • ស្ករស 2 ស្លាបព្រាបាយ
  • ម្សៅស៊ុប 2 ស្លាបព្រាកាហ្វេ
  • ទឹកត្រី 2 ស្លាបព្រាបាយ
  • ប្រេងខ្យង 3 ស្លាបព្រាបាយ
វិធីចំអិន៖ 
  • តំរៀបស្លឹកគ្រៃ ហាន់ចែកជា 2 កំណាត់ យកស្លឹកទុកហាន់ដាក់តាមក្រោយ ហាន់គល់ស្លឹកគ្រៃកង់ៗស្តើងៗ សម្រាប់បុក
  • ហាន់ស្លឹកក្រូចសើច វះយកឆ្អឹងវាចេញ ឱ្យនៅខ្លីៗងាយស្រួលបុក
  • ហាន់ល្មៀតកង់ៗស្ដើងៗ (ដាក់ច្រើន បើចង់បានគ្រឿងលឿង)
  • ហាន់រំដេងកង់ៗស្ដើងៗ
  • ដំខ្ទឹមស
  • ចាប់ផ្ដើមបុកស្លឹកក្រូចសើចរាងម៉ត់បន្តិចមុន
  • បន្ទាប់មកដាក់គល់ស្លឹកគ្រៃ រំដេង ល្មៀត ស្លឹកក្រូចសើច ខ្ទឹមស ចូលក្នុងត្បាល់បុកឲ្យម៉ត់ចូលគ្នា
  • ប្រឡាក់គ្រឿងដែលបុកម៉ត់ជាមួយនឹងសាច់មាន់ច្របល់ឲ្យចូលសព្វជាតិ ហើយថែមគ្រឿងដូចជាប្រេងខ្យង ស្ករ អំបិល ម្សៅស៊ុបបន្តិច
  • ហាន់សណ្ដែកគួរកង់ខ្លីៗ
  • ហាន់ម្ទេសបញ្ឆិតស្ដើង
  • ចិញ្ច្រាំខ្ទឹមស 6 កំពិស
  • រៀបចំដាក់ប្រេងឆាពេលខ្ទះក្តៅ ដាក់ខ្ទឹមសដែលចិញ្ច្រាំរួច ឆាត្រឡប់ឲ្យខ្ទឹមសឡើងក្រហមបន្តិច
  • ដាក់សាច់មាន់ដែលប្រឡាក់រួចចូលឆាមួយសន្ទុះដល់សាច់មាន់ផុយថែមទឹក
  • លាយគ្រឿងផ្សំបន្ថែមភ្លក់យករសជាតិតាមចំណង់ចំណូលចិត្ត
  • ដាក់សណ្ដែកគួរចូលនិងម្ទេសស្រស់
  • ឆាត្រឡប់មួយសន្ទុះដាក់ម្រះព្រៅចូល ជាការស្រេច៕

ប្រភព៖ khmerload.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge