ឧបករណ៍​សំរាប់​កំចាត់​មេរោគ​ក្នុង​ទឹក​

Posted by : 4384 | 24-May-2017

(Steri PEN-Water Steriilizer Gadget for travelers)​បើសិន​យើង​ធ្វើដំណើរ​ញឹកញាប់ យើង​នឹង​ដឹង​​ ​ ​ហើយ​ថា​ការ​ទទួលទាន​ទឹក​ពី​ប្រភព​ដែល​យើង​មិន​បានដឹង អាច​ប៉ះពាល់​ដល់​ សុខភាព​របស់​យើង​បាន ។ ទោះបី​ទឹក​នោះ​ជា​ទឹក​ដែល​មើលទៅ​ឃើញ​ស្អាត​យ៉ាងណាក៏ដោយ ក៏​យើង​ពុំ​អាច​ដឹង​ថា​វា​មាន​សុ​វត្ថ​ភាព​ដែល​អាចឲ្យ​យើង​ទទួល​បានឬ​ក៏អត់ ហើយ​ មាន​មេរោគ​អ្វីខ្លះ​នៅក្នុង​នោះ ។ដោយសារ​ហេតុផល​នេះហើយ ដែល​យើង​ចាំបាច់​ត្រូវ​ដាំទឹក​នោះ​សិន​មុន​ពេល​ទទួលទាន ​វា​បាន ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​យើង​ពុំ​អាច​ធ្វើ​ដូច្នោះ​បាន ពីព្រោះ​ពេលខ្លះ​យើង​កំពុង​ធ្វើដំណើរ​គ្មាន​កំសៀវ គ្មាន​ឆ្នាំង​សំរាប់​ដាំទឹក និង​គ្មាន​អ្វីៗ​ទាំងអស់​ក្រៅតែពី​ទឹក នេះ​គឺជា​ការលំបាក​មួយ សូម​កុំ​ព្រួយ​អី ពេលនេះ​មាន​ក្រុមហ៊ុន​មួយ បាន​ផលិត​ចេញ​នូវ​ឧបករណ៍​ម្យ៉ាង មាន​ទំហំ​តូច អាច​ដាក់​ក្នុង​ហោប៉ៅ ឬ ក្នុង​កាបូប​បាន មាន​សមត្ថភាព​អាច​កំចាត់​មេរោគ​ទាំងឡាយ​នៅក្នុង​ទឹក​នោះបាន​, ឧបករណ៍​នេះ​មានឈ្មោះ​ថា STERI PEN ត្រូវបាន​ផលិតឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​គឺ​សម្រាប់​សម្លាប់​មេរោគ​ ទាំងឡាយ​នៅក្នុង​ទឹក​សម្រាប់​ទទួល​ទាន ឬ​ធ្វើឲ្យ​ទឹក​មាន​សុវត្ថភាព​សម្រាប់ការ​ប្រើប្រាស់ ។ ឧបករណ៍​ដ៏​តូច​នេះ​វា​ប្រើ​ពន្លឺ Ultraviolet សំរាប់​កំចាត់​មេរោគ​នៅ​ក្នុង​ទឹក ដែល​ត្រូវបាន​គេ​ដឹងថា​មាន​ប្រសិទ្ធភាព​ជា​ទីបំផុត ។ឧបករណ៍​នេះ​ត្រូវបាន​គេ​ផលិត​មកឲ្យ​មាន​ភាពងាយស្រួ​ល​ប្រើ គឺ​គ្រាន់តែ​បើក​កុងតាក់​របស់​វា បើក​គម្រប​ចេញ ដាក់​វា​ទៅ​ក្នុង​ទឹក​ត្រឹមតែ​ពីរ​បី នាទី​ក្រោយមក​មេរោគ​នឹង​ត្រូវ​ស្លាប់​អស់​គ្មាន​សល់ ។ ហេតុនេះ​រាល់​ពេល​ដែល​យើង​ធ្វើ​ដំណើរ យើង​ពុំ​ចាំបាច់​ដាក់​កំសៀវ ឆ្នាំង​ដាំទឹក ឬ​ឧបករណ៍​ដាំទឹក​ប្រើ​ចរន្តអគ្គិសនី​ទៀត​ទេ គឺ​គ្រាន់តែ​មាន​ឧបករណ៍​នេះ​ជាប់​តាម​ខ្លួន​គឺជា​ការ​ស្រេច ។​សូមបញ្ជាក់​ថា​តាម​ការស្រាវជ្រាវ​នាពេល​កន្លងមក គេ​បាន​ប្រើ​ពន្លឺ​ពណ៌​ស្វាយ​សម្រាប់​កំចាត់​មេរោគ​អស់​រយៈពេល ៩០ ឆ្នាំ​មកហើយ​, UV-RAYS នេះ​ត្រូវបាន​គេ​ប្រើ​នៅក្នុង​មន្ទីរពេទ្យ​ធំៗ​, មន្ទីរពិសោធន៍ ប្រព័ន្ធ​ផលិត​ទឹកស្អាត រួម​ទាំង​ទីកន្លែង​ផលិត​គ្រឿង​បរិភោគ​នានា​ដើម្បី​កំចាត់​មេរោគ ។ ពន្លឺ UV-RAYS អាច​មាន​សមត្ថភាព​កំចាត់​មេរោគ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ។STERI PEN ត្រូវបាន​យក​ទៅ​ពិសោធន៍​ដោយ​សាកលវិទ្យាល័យ​ចំនួន ៤ ឯ​លទ្ធផល​ពី​ការពិសោធន៍​វិញគឺ​គួរឲ្យ​មោទនភាព​ណាស់​ដោយហេតុ​ថា​វា​អាច​កំចាត់​មេរោគ​បាន​រហូត​ដល់ 99.9999 % នៃ​បាក់តេរី​, 99.99 % នៃ​វីរុស និង 99.99 % នៃ Protozoa, មិនតែប៉ុណ្ណោះ វា​ត្រូវ​បាន​គេ​យក​ទៅ​ពិសោធន៍​ជាមួយ​ប្រភេទ​វីរុស​មួយចំនួនទៀត​ដែល​ជា​ប្រភេទ​វីរុស​កាច​សាហាវ​ដូចជា :
​- E-coli ​
​- Salmonella ​
​- Rotavirus ​ ​
- Strepto coccus ​ ​
- Bacillus Subtilis ​
​- coliphage MS2 ​
​- Typhimurium ​
​- Poliovirus ​
​- Klebsiella terrigena ​ ​
- faecalis ​
​- common yeast ​ ​
- Giardia ​
​- Cryptosporidumលទ្ធផល​បញ្ជាក់​ថា​វា​អាច​យកឈ្នះ​មេរោគ​ទាំងនេះ​បាន​ដោយ​ជោគជ័យ ។​
ដកស្រង់ចេញពី CEN

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge