រូបមន្តថ្នាំលាបសក់ធម្មជាតិ មិនប៉ះពាល់ដល់សុខភាព

Posted by : 10639 | 11-Dec-2018

មនុស្សស្រី​ជាច្រើន​តែងតែ​ចូលចិត្ត​លាបពណ៌​សក់​ពិសេសៗ។ ​ដើម្បី​កុំឲ្យ​មាន​ភាព​ភ័យខ្លាច​នឹងប៉ះពាល់​ដល់សុខ​ភាព​ដោយសារ​ការប្តូរ​ពណ៌សក់ ​យើងសូម​ណែនាំ​ពីវិធី​ប្តូរពណ៌​សក់តាម​បែប​ធម្មជាតិ។ ​វិធីប្តូរ​ពណ៌សក់​តាម​បែប​ធម្មជាតិ ​ដោយ​ប្រើរុក្ខជាតិ​ហិរ ​ហើយក៏​ល្អចំពោះ​សុខភាព​អ្នក​ផងដែរ។

សំបកបៃតងរបស់ផ្លែវាល់ណាត់ សម្រាប់សក់ពណ៌ត្នោត
ដំបូងត្រូវចិតសំបកផ្លែវាល់ណាត់ពី ១៥-២០ ផ្លែ។ រួចហាន់សំបកជាដុំៗ ​ហើយកិន​ឲ្យម៉ដ្ឋ។ ​ចាក់ទឹក​ក្តៅចូល។ ​ប្រើ​ស្លាប​ព្រាបាយ​ច្របល់​វាបញ្ចូល​គ្នា។ ​វានឹង​ផ្តល់​ពណ៌សក់​ឲ្យអ្នក។ ​ប្រើច្រាស​ដើម្បី​ដាក់​ពណ៌សក់។ ​រង់ចាំ​រយៈពេល ​១៥-២០នាទី ​បន្ទាប់មក​លាង​សម្អាត​សក់​របស់អ្នក​ចេញ។ ​ជាចុងក្រោយ ​​លាងសម្អាត​សក់នឹង​ទឹកខ្មេះ។ ​វិធីនេះ​នឹងធ្វើ​ឲ្យជាប់​ពណ៌សក់​បានល្អ។

សំបកខ្ទឹមបារាំង និងសំបកឈើអូក សម្រាប់សក់ពណ៌ត្នោតស្រាល
អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវលាយសំបកខ្ទឹមបារាំងកន្លះពែង​ជាមួយ​នឹងបន្ទះ​សំបក​ឈើអូក។ ​ចាក់​ទឹកដាំពុះ​ពីលើ​ចំណុះ ​១លីត្រ។ ​ចម្អិនវា​ចូលគ្នា​រយៈពេល​ប្រហែល ​១ម៉ោង។ ​ទុកវា​ឲ្យត្រជាក់​ប្រហែល​ ១ម៉ោង។ ​យកវា​លាប​លើសក់ ​និងរង់ចាំ​រយៈពេល​ប្រហែល ​៤៥នាទី។ ​បន្ទាប់មក​លាងសម្អាត​សក់នឹង​ទឹកខ្មេះ។

ផ្កាឆាម៉ូមៀល សម្រាប់សក់ទង់ដែង
ដាក់ផ្កាឆាម៉ូមៀលគ្រៀម ១០០ក្រាម ទៅក្នុងទឹកកន្លះលីត្រ។ ​ក្រោយពេល​ចម្អិនរួច ​ច្របាច់​យកទឹក។​ រួចត្រាំ​សក់របស់អ្នក​ក្នុងទឹកនេះ។ ​បន្ទាប់មក​លាងសម្អាត ​និងសម្ងួត​សក់​របស់អ្នក។ ​កុំភ្លេច​លាងសម្អាត​ជាមួយ​នឹងទឹកខ្មេះ។

ឆៃថាវពណ៌ឈាមជ្រូក សម្រាប់សក់ក្រហម
យកមើមឆៃថាវធំល្មម។ ហាន់វាជាបន្ទះៗ រួចដាក់ស្ងោរ។ ​ទុកវា​ឲ្យត្រជាក់។ ​ឥលូវ​ច្របល់​វាបញ្ចូលគ្នា។​ ហើយ​លាប​លើសក់​របស់អ្នក ​និងរង់ចាំ​រយៈពេល​ប្រហែលពី ​១៥-២០នាទី។ ​លាង​សម្អាត​សក់ជាមួយ​នឹងទឹកខ្មេះ ​ហើយ​សម្ងួតវា។ ប្រសិនបើសក់
អ្នកភ្លឺ អ្នកនឹងងាយទទួលបានសក់ពណ៌ពេញលេញក្នុងពេល​ដាក់​ពណ៌​លើកទី ១។​ ម្យ៉ាង​វិញទៀត ​ប្រសិនបើ​សក់អ្នក​ខ្មៅ ​អ្នកត្រូវលាបវា​ឲ្យបាន ​៣-៤ដង។

ប្រភព fb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge