វិធី៥យ៉ាងបង្ក្រាបកូនតូចដែលមានចរិតរករឿង

Posted by : 4397 | 08-Nov-2018

នេះគឺជារឿងមួយនៃអាការៈរំអែរំអួយរបស់កូនតូចអ្នកក៏កើតបាន នូវភាពពិបាកចិត្តដល់ឪពុកម្តាយល្មមបង្គួរដែរ។ក៏ប៉ុន្តែរឿងទាំងអស់នេះ យើងគួរ តែពិនិត្យមើលនៅត្រង់មូលហេតុនៃការពិតប្រាកដ នេះគឺជារឿងមួយនៃអាការៈរំអែរំអួយរបស់កូនតូចអ្នកក៏កើតបាននូវ ភាពពិបាកចិត្តដល់ ឪពុកម្តាយ ល្មមបង្គួរដែរ។ក៏ប៉ុន្តែរឿងទាំងអស់នេះយើង គួរតែពិនិត្យមើលនៅត្រង់មូលហេតុនៃការពិតប្រាកដរបស់កូនតូចផងដែរ ថាវាត្រូវការអ្វីឱ្យពិតប្រាកដ យើងមកពិនិត្យមើលវិធីដើម្បីនាំយកទៅដោះស្រាយនូវអាការៈរករឿង របស់កូនតូចទាំងអស់គ្នាវិញប្រសើរជាង៖

1.ប្រសិនបើកូនយំសុំរបស់លេងឬក៏អ្វីដែលអ្នកនៅមិនទាន់ពិតប្រាកដនៅក្នុងចិត្តអ្នកគួរប្រាប់ កូនថាឱ្យម្តាយសុំគិតមើលបន្តិចសិនដោយហាមឆ្លើយយល់ ព្រមភ្លាមៗដើម្បីកាត់ក្តីរំខាន។ ហើយ ងាកមកហាមកូននៅពេលក្រោយព្រោះវាហាក់បីដូចជាលោកអ្នកខុសនូវការសន្យាដែលកូនគេក៏មិនទាន់ យល់បាន។

2.ប្រសិនបើអ្នកបដិសេធន៍កូនទៅហើយសុំឱ្យមានការម៉ឺងម៉ាត់ទៅនឹងសំដីរបស់អ្នកព្រោះប្រសិនបើអ្នកអល់ឯកប្រែប្រួលចិត្តនៅពេលក្រោយនិងធ្វើឱ្យ កូនមិនបញ្ឈប់ចរិតរករឿងកូសរូស នោះឡើយ។

3.ប្រសិនបើអ្នកមានអារម្មណ៍ថាយើងផ្តល់ឱ្យកូនច្រើនហួសពេកឬក៏តិចពេកនោះអ្នកក៏គួរអធិប្បាយហេតុផលដែលអ្នកបដិសេធន៍ឬក៏ហាមឱ្យកូន ស្តាប់ផងដែរ។

4.ហាមទិញរបស់លេងរាល់លើកនៅពេលដែលចេញទៅដើរលេងហាងខាងក្រៅគួរឱ្យកូន កាន់របស់លេងដែលមាននៅជាប់ដៃទៅជាមួយួ។ប្រសិនបើកូនយំទាររបស់ថ្មីលោកអ្នកគួរប្រាប់ គេថាម្តាយពុំមានប្រាក់គ្រប់គ្រាន់និងទិញនោះទេ។

5.ទាំងឪពុកម្តាយគួរព្រមព្រៀងគ្នាថាអ្នកនឹងប្រើបច្ចេកទេសបែបណាដើម្បីឱ្យដំណើរទៅតាមទិសដៅតែមួយមិនមែនម្នាក់ហាមក្នុងខណៈពេលដែល ម្នាក់ទៀតបែរជាបណ្តោយទៅតាម ចិត្តកូននោះ។
ដកស្រង់ចេញពីកាសែតកម្ពុជាថ្មី ឆ្នាំទី៧ លេខ១៦៤៣ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០០៨

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge