គុណប្រយោជន៍​មហិមា​នៃ​តែ​ក្រូច​ឆ្មា

Posted by : 9744 | 21-Apr-2017

ក្រូច​ឆ្មា​ ជា​សារធាតុ​សម្លាប់​មេរោគ​តាម​បែប​ធម្មជាតិ។ តែជា​ភេសជ្ជៈ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អាច​ញ៉ាំ​ជំនួស​ទឹក​សូដា និង​កាហ្វេ​បាន។ បើ តែ និង​ក្រូច​ឆ្មា​ លាយ​ចូល​វិញ​បន្ថែម​ស្ករ​ស​ បន្តិច (តែ​ក្រូច​ឆ្មា) នោះ​រសជាតិ​ភេសជ្ជៈ​មួយ​នេះ ពិត​ជា​មាន​រស ជាតិ​ឆ្ងាញ់​មិន​ធម្មតា ហើយ​ជា​ពិសេស​ទៅ​ទៀត តែ​ក្រូច​ឆ្មា បាន​ផ្ដល់​គុណប្រយោជន៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដល់​សុខភាព​អ្នក​ញ៉ាំ​ មិន​ថា ​ស្មារតី ឬ​រាង​កាយ​នោះ​ឡើយ។ យុវវ័យ​មួយ​ចំនួន ​មិន​បាន​យល់​ដឹង​ពី​គុណប្រយោជន៍​នៃ​ភេសជ្ជៈ​នេះ​ឡើយ ដោយ​គ្រាន់​តែ​គិត​ថា ញ៉ាំ​​ដើម្បី​ឆ្ងាញ់​តែ​មួយ​មុខ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច។

*គុណប្រយោជន៍​របស់​តែ​ក្រូច​ឆ្មា
១. សំអាត​ជាតិ​ពុល​ក្នុង​ឈាមជាតិ​ពុល​ច្រើន​ក្នុង​ឈាម​ដែល​កើត​ឡើង​ដោយ​សារ​ការ​បរិភោគ​អាហារ​បន្លែ​សាច់​មាន​គីមី និង​ស្រូប​យក​ខ្យល់​មិន​បរិសុទ្ធ ធ្វើ​ឲ្យ​រាងកាយ​យើង​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ជា​ច្រើន។ ក្រូច​ឆ្មា និង​តែ​ក្រូច​ឆ្មា មាន​សារធាតុ​សំអាត​ជាតិ​ពុល​ក្នុង​ឈាម​យើង​បាន​មួយ​ភាគ​ធំដែល​ប្រការ​នេះ​ជួយ​ដល់​យើង​ឲ្យ​មាន​សុខភាព​ល្អ​បរិបូណ៌​ផង​ដែរ។

២. បង្កើន​ថាមពល​បញ្ញា​ស្មារតីដោយ​សំអាត​ជាតិ​ពុល​ក្នុង​ឈាម នោះ​តែ​ក្រូច​ឆ្មា​ជួយ​ផ្ដល់​ថាមពល​ដល់​រាងកាយនិង​ធ្វើ​ឲ្យ​សតិ​អារម្មណ៍​ភ្លឺ​ស្វាង​ចែស។ បើ​សិន​ជា​អ្នក​មាន​អារម្មណ៍​ឈឺ​ក្បាល ក្ដៅ​ស្អុះស្អាប់ ធុញ​ថប់ សូម​ទទួល​ទាន​តែ​ក្រូច​ឆ្មា (ថែម​ទឹកកក) មួយ ឬ​ពីរ​កែវ នោះ​អ្នក​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​ប្រកប​ដោយ​ថាមភាព​ជា​មិន​ខាន។

៣. ជំនួយ​ដល់​សុខភាព​ស្បែកយោង​តាម​លោក​វេជ្ជបណ្ឌិត Andreas Moritz និង​ជា​អ្នកនិពន្ធ​សៀវភៅ The Liver and Gallbladder Miracle Cleanse បាន​ឱ្យ​ដឹង​ថា ការ​សំអាត​ជាតិ​ពុល​ចេញ​ពី​ឈាម ឬ​រាង​កាយ អាច​ជួយ​កាត់​បន្ថយ​ជំងឺ​មហារីក​ក្នុង​រាងកាយ​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ម្យ៉ាងទៀត គេហទំព័រ​សុខភាព Ayushveda.com បាន​សង្កត់​ធ្ងន់​ថា សារធាតុ​ប្រឆាំង​នឹង​ជាតិ​ពុល​មាន​នៅ​ក្នុង​តែ​ក្រូច​ឆ្មា ក៏​អាច​កាត់​បន្ថយ​ឱកាស​នៃ​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។

៤. ជំនួយ​ការ​រំលាយ​អាហារបរិភោគ​តែ​ក្រូច​ឆ្មា បន្ទាប់​ពី​អាហារ​រួច នឹង​ជួយ​ដល់​ក្រពះ​អ្នក​ក្នុង​ការ​រំលាយ​អាហារ​ប្រកប​ដោយ​ប្រសិទ្ធភាព។

៥. ការពារ​ធ្មេញយោង​តាម​វិទ្យាស្ថាន Linus Pauling បាន​ឱ្យ​ដឹង​ថា កម្រិត​សារជាតិ​ហ្វ្ល័ររ៉ាយ (fluoride) ក្នុង​តែ​អាច​ការ​ពារ​ធ្មេញ​មិន​ឱ្យ​មាន​ប្រហោង ស្រប​ពេល​ដែល​ទឹក​ក្រូច​ឆ្មា អាច​ជួយ​អញ្ចាញ​ធ្មេញ​មិន​ឱ្យ​ឈឺ និង​ចេញ​ឈាម ព្រម​ទាំង​រក្សា​ក្លិន​មាត់​មិន​ឱ្យ​ស្អុយ​ផង​ដែរ។

៦. កាត់​បន្ថយ​ទម្ងន់ការ​សិក្សា​ជា​ច្រើន​របស់​វិទ្យាស្ថាន Linus Pauling បង្ហាញ​ថាតែ​មួយ​ចំនួន​ដូច​ជា​តែ​បៃតង និង​តែ​អ៊ូឡុង ជួយ​ដល់​ឱ្យ​ស្រក​ទម្ងន់​បាន។ បើ​បន្ថែម​ក្រូច​ឆ្មា​ទៅ​នឹង​តែ​ទៀត នោះ​កាន់​តែ​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ទម្ងន់។បញ្ជាក់​ថា ប្រិយមិត្ត​អាច​ទទួល​ទាន​តែ​ក្រូច​ឆ្មា​ក្ដៅ​អ៊ុនៗ ឬ​ទឹក​ក្រូច​ឆ្មា​ទឹកកក​ក៏​បាន៕

ប្រភព news.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge