តិចនិកការពារខ្លួន កុំឲ្យជំងឺផ្ដាសាយចេះតែមកយាយី!
Posted by : 112220 | 13-Jan-2021
គ្រប់គ្នាច្បាស់ជាបានដឹងហើយថាជំងឺផ្ដាសាយរំខានយើងប៉ុនណានោះ ដែលនេះហើយបានជាយើងចាំបាច់ត្រូវថែសុខភាពបែប
ណាកុំឲ្យកើតជំងឺមួយនេះ។ ជាទូទៅយើងអាចមានវិធីមួយចំនួនដើម្បីជួយយើងការពារខ្លួនពីជំងឺផ្ដាសាយបាន ដោយគ្រាន់តែ
យើងអនុវត្តឲ្យបានត្រឹមត្រូវ។
១. វីតាមីនD
ការសិក្សាបានរកឃើញថាអ្នកមានវីតាមីន D ក្នុងខ្លួនមិនគ្រប់គ្រាន់ មានឱកាសកើតជំងឺទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើមផ្នែកខាង
លើច្រើនជាងអ្នកមានវីតាមីន D ក្នុងខ្លួនគ្រប់គ្រាន់។ យើងអាចទទួលបានវីតាមីន D តាមរយៈការត្រូវពន្លឺថ្ងៃ ហើយកោសិកា
យើងពឹងផ្អែកលើវីតាមីនD ដើម្បីដំណើរការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។
ក្រៅពីពន្លឺព្រះអាទិត្យ យើងអាចទទួលបានវីតាមីនD ពីអាហារដូចជាត្រីសាល់ម៉ុន សាច់គោ ស៊ុតពណ៌លឿង ទឹកដោះគោ និង
ឈីស ជាដើមផងដែរ។
២. លាងសម្អាតដៃឲ្យបានញឹកញាប់
មនុស្សយើងតែតែងយកដៃទៅប៉ះមុខជាញឹកញាប់ក្នុងមួយថ្ងៃៗ ដូចនេះហើយបើដៃយើងមិនស្អាត មានវីរុសតោងជាប់នៅជា
មួយ នឹងធ្វើឲ្យវីរុសឆ្លងចូលក្នុងខ្លួនយើងបាន។ ដូចគ្នាដែរ វីរុសក៏អាចឆ្លងតាមរយៈការប៉ះស្បែក និងស្បែក តាមរយៈការចាប់
ដៃគ្នាជាដើម ដូចនេះគួរលាងសម្អាតដៃឲ្យបានស្អាតជានិច្ចដើម្បីឲ្យមានមេរោគតោងជាប់។
៣. រកពេលសម្រាកខ្លះ
បើយើងមានអារម្មណ៍ថាហត់នឿយ គួររកពេលសម្រាកលំហែខ្លះហើយ។ បើយើងកើតស្ត្រេស នឹងធ្វើឲ្យរាងកាយយើងផលិត
អ័រម៉ូនម្យ៉ាងឈ្មោះថាករទីសូល ជាអ័រម៉ូនធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងចុះខ្សោយ ពិបាកប្រឆាំងនឹងមេរោគឆ្លងផ្សេងៗ។
៤. ស័ង្កសី
រ៉ែស័ង្កសី ជួយកាត់បន្ថយការលូតលាស់របស់វីរុសនៅក្នុងរាងកាយ។ មួយវិញទៀត ស័ង្កសី ក៏អាចជួយទប់ស្កាត់កុំឲ្យរោគ
សញ្ញាជំងឺផ្លូវដង្ហើមវិវត្តទៅជាធ្ងន់ធ្ងរបានទៀតផង។
ដើម្បីអាចទទួលបានជាតិរ៉ែស័ង្កសីនេះ យើងអាចញ៉ាំអាហារដូចជាសាច់ តៅហ៊ូ និងអយស្ទ័រ ជាដើម។
៥. ចាក់វ៉ាក់សាំងផ្ដាសាយប្រចាំឆ្នាំ
ជំងឺផ្ដាសាយធម្មតា និងផ្តាសាយធំ បង្កឡើងដោយវីរុសផ្សេងៗគ្នាជាច្រើន ប៉ុន្តែរោគសញ្ញាគឺអាក្រក់មិនខុសគ្នាប៉ុន្មាននោះទេ។
ករណីយើងកើតជំងឺផ្ដាសាយធំវិញ កាន់តែធ្វើឲ្យយើងជួបផលវិបាកច្រើនថែមទៀត បើប្រព័ន្ធភាពស៊ាំយើងចុះខ្សោយស្រាប់។
ដូចនេះ ការចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយប្រចាំឆ្នាំក៏ជារឿងល្អមួយដែរ។
ប្រភព៖ khmerload.com
If you like, please click LIKE and SHARE!