ពិត​មែន! គ្រាន់តែ​ញ៉ាំ «​ត្រសក់​» សោះ រឿងរ៉ាវ​អស្ចារ្យ​​​នឹង​កើតឡើង​ចំពោះ​អ្នក​

Posted by : 10639 | 04-Oct-2019

ត្រសក់ គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​ទទួល​បានការ​ពេញ​និយម​និង​សម្បូរ​ណាស់​ដែរ​ក្នុង​ប្រទេស​កម្ពុជា​។ ទោះបី​ភាគច្រើន​នៃ​ពួក​យើង​ឧស្សាហ៍​ទទួលទាន​បន្លែ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថ្ងៃនេះ​យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​វិជ្ជមាន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​ត្រសក់ ៖

១. បញ្ចុះ​សម្ពាធ​ឈាម ៖ សម្ពាធ​ឈាម​ឡើង​ខ្ពស់​បង្ក​ហានិភ័យ​នៃ​ជំងឺ​គួរ​អោយ​ព្រួយបារម្ភ​ជា​ច្រើន​។ ប៉ុន្តែ​កុំ​បារម្ភ​! ត្រសក់​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ ប៉ូ​តា​ស្យូ​ម និង​ម៉ា​ញ៉េ​ស្យូ​ម ដែល​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ជាតិ សូ​ដ្យូ​ម​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។

២. ស្រក​ទម្ងន់​ដែល​លើស​ឆាប់រហ័ស ៖ នោះ​ក៏​ព្រោះតែ​ត្រសក់​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​និង​ជាតិ​ទឹក​ខ្ពស់​ដែល​ជួយ​អោយ​ឆាប់​ឆ្អែត ហើយ​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ទប់ស្កាត់​ការ​ទទួលទាន​ច្រើន​លើស​កម្រិត​។ ម្យ៉ាងវិញទៀត​ត្រសក់​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​និង​កាឡូរី​ដែល​នាំ​អោយ​កើន​ទម្ងន់​ឡើយ​។

៣. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក ៖ ត្រសក់​មាន​ផ្ទុក​សារធាតុ Fisetin ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​ជំងឺមហារីក​និង​ការ​រលាក​ក្នុង​រាង​កាយ​ដែល​ផ្សារ​ភ្ជាប់​នឹង​ហានិភ័យ​នៃ​ជំងឺ​សាហាវ​ៗ​ផ្សេង​ៗ​ផង​ដែរ​។

៤. ការ​រំលាយ​អាហារ​មាន​លក្ខណៈ​ប្រសើរ​ឡើង ៖ ត្រសក់​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​និង​ជាតិ​ទឹក​ដែល​ជួយ​ក្នុង​ការ​រំលាយ​អាហារ​។ វីតាមីន​ផ្សេង​ៗ​ក្នុង​ត្រសក់​ក៏​ជួយ​អោយ​មុខងារ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផង​ដែរ​។​ការ​រួម​បញ្ចូល​ត្រសក់​ក្នុង​របប​អាហារ​ជួយ​សម្រួល​ចលនា​ពោះវៀន​ទប់ស្កាត់​បញ្ហា​គួរ​អោយ​ព្រួយបារម្ភ​ជា​ច្រើន​។

៥. ពង្រឹង​សុខភាព​សាច់ដុំ ៖ ត្រសក់​មាន​ផ្ទុក​សារធាតុ silica ជួយ​រក្សាសុខ​ភាពល្អ​ប្រសើរ​នៃ​ជាលិកា​ភ្ជាប់ ឬ​សាច់ដុំ​រឹង​មាំ ពិសេស​នៅ​ពេល​ទទួលទាន​ជា​ប្រចាំ​។

៦. ពង្រឹង​សុខភាព​សក់ និង​កាត់​បន្ថយ​បញ្ហា​សក់​ជ្រុះ ៖ វីតាមីន B ក្នុង​ត្រសក់​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​ស្បែក​ក្បាល​និង​សុខភាព​សក់​។​ត្រសក់​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​បាយ​អូ​ទី​ន សារធាតុ riboflavin សារធាតុ niacin វីតាមីន B5 វីតាមីន B6 និង​វីតាមីន C ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លូតលាស់​សក់ ទប់ស្កាត់​បញ្ហា​សក់​ជ្រុះ ហើយ​ឆាប់​ស្កូវ​ផង​ដែរ​។

៧. ផ្ដល់​ជាតិ​ទឹក​និង​រក្សា​សំណើម​នៃ​ស្បែក ៖ ត្រសក់​មាន​ផ្ទុក​ជាតិ​ទឹក​ច្រើន​ដល់​ទៅ ៩៥ ភាគ​រយ​​ឯណោះ​។ នេះ​មាន​ន័យ​ថា​ត្រសក់​គឺ​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ ព្រមទាំង​រក្សា​សុខភាព​ស្បែក​ល្អ​ប្រសើរ​៕

ប្រភពៈ កោះសន្តិភាព

 

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge