ការជប់ខ្យល់មានដើមកំណើតពីប្រទេសណា? វាមានអត្ថប្រយោជន៍អ្វីខ្លះ?
Posted by : 112220 | 04-Mar-2021
ប្រជាជនខ្មែរយើងភាគច្រើន ជាពិសេសបុរសៗ ចូលចិត្តជប់ខ្យល់នៅពេលដែលឈឺម្តងៗ។ តើការជប់ខ្យលនេះផ្តល់អត្ថ
ប្រយោជន៍អ្វីខ្លះ?
ជាក់ស្តែងការជប់ខ្យល់នេះមានដើមកំណើតចេញពីប្រទេសចិន ហើយត្រូវបានប្រើប្រាស់ដោយប្រជាជនស្ទើរតែទូទាំងពិភពលោក។ ហេតុនេះហើយទើបក្រុមស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តសុខភាពនៃសហរដ្ឋអាមេរិកបានសិក្សាពីអត្ថប្រយោជន៍នៃការជប់ខ្យល់នេះ ដែលបង្ហាញថាការជប់ខ្យល់ផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពច្រើនជាងផលវិបាក។ ខាងក្រោមនេះជាអត្ថប្រយោជន៍ 3 យ៉ាង
ពីការជប់ខ្យល់៖
1-ជួយបំបាត់ការឈឺចាប់សាច់ដុំ
ត្រឹមត្រូវណាស់ ការជប់ខ្យល់គឺពិតជាជួយដល់ការសំរួលសាច់ដុំ ដែលសក្តិសមបំផុតសំរាប់អ្នកហាត់កីឡាធ្ងន់ៗដែលប្រើប្រាស់
សាច់ដុំខ្លាំង។ ការជប់ខ្យល់ក៏ជួយសំរួលដល់ដំណើរការនៃសរសៃឈាមអត់មានលំហូរស្រួលដែលសំរួលដល់ពេលឈឺសាច់
ដុំក្រោយហាត់ប្រាណ ឬការឈឺសាច់ដុំពេលជិតផ្តាសាយជាដើម។
2-សម្រួលដល់ភាពតានតឹងផ្លូវចិត្ត
ការជប់ខ្យល់មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពផ្លូវកាយនោះទេ តែក៏ជួយសម្រួលដល់ភាពតានតឹនផ្លូវចិត្ត ដូចជា
ស្ត្រេស ថប់បារម្ភ ជាដើម។ ហេតុអ្វីបានជាអាចជួយបាន? ព្រោះនៅពេលដែលអ្នកជប់ខ្យល់ វាបានធ្វើអោយសាច់ដុំនៃរាងកាយ
សម្រាក ហើយលំហូរឈាមដែលរត់បានសព្វពេញរាងកាយអាចជួយសំរួលដល់អុកស៊ីសែនក្នុងខួរក្បាលដែលធ្វើអោយភាព
តានតឹងទាំងផ្លូវកាយ និងផ្លូវចិត្តអាចធូរស្រាលបានមួយគ្រា។
3-សម្រួលដល់ប្រព័ន្ធរំលាយអាហារ
ជាក់ស្តែងការជប់ខ្យល់ (ដោយមិនប្រើប្រាស់ភ្លើង) ក៏អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារផងដែរ ក្នុងនោះរួមមានពង្រឹង
ការរំលាយអាហារ សម្រួលដល់ការបន្ទោរបង់ និងពង្រឹងប្រព័ន្ធរំលាយអាហារឡើងវិញផងដែរ។
យ៉ាងណាមិញ ការជប់ខ្យល់មិនតម្រូវអោយធ្វើជាប្រចាំនោះទេ ព្រោះវាក៏អាចបណ្តាលអោយមានគ្រោះថ្នាក់ដល់សុខភាពស្បែក
ផងដែរ។ ទោះអ្នកចូលចិត្តជប់ខ្យល់ក៏ដោយ តែយ៉ាងហោចណាស់ត្រូវទុកចន្លោះរយៈពី 10 ទៅ 12 ថ្ងៃក្នុងការជប់ខ្យល់ផងដែរ។
ហេតុផលច្រើនបែបនេះហើយបានជា The Rock ក៏ជប់ខ្យល់ដែរ?
ប្រភព៖ khmerload.com
If you like, please click LIKE and SHARE!