អ្នក​​​​​​ស្រ្តេស​​ច្រើន​ គួរ​​ដឹង​​ពី​​​របៀប​ងូត​​ទឹក​​​ជួយ​​​​​​ឲ្យ​អារម្មណ៍​ធូរ​​ស្បើយ

Posted by : 112220 | 23-Oct-2020

តើ​អ្នក​មាន​អារម្មណ៍​​​​​​បែប​ណា​​ពេល​​​ងូត​ទឹក​​ត្រជាក់​ម្តងៗ? ក្រៅ​ពី​​​​មាន​​​​​​​​​ព្រឺ​​សម្បុរ ទឹក​ត្រជាក់​ក៏​​​​​​មាន​តួនាទី​ពិសេស​​​គួរ​ឲ្យ​​ចាប់​អារម្មណ៍។
ដោយ​​​​​​​សារ​​​​​​តែ​​រាង​កាយ​​ ប៉ះ​​ជាមួយ​នឹង​​​សីតុណ្ហភាព​​ទាប ដូច្នេះ​​​​​​​ឈាម​​​​​នឹង​​​​​​​​រត់​​​​​​​​​ចូល​ទៅ​កាន់​រាង​កាយ​​​កាន់​តែ​​ជ្រៅ។ ​​​​​បែប​​នេះ​​​​អាច​​​​​​​​ជួយ
​​ឲ្យ​​​​ខួរ​​ក្បាល​​និង​​សរីរាង្គ​ទាំង​មូល​មាន​​​​​សភាព​​​​​ស្រស់បស់​ទៅ​​តាម​​ដំណើរការ​នៃ​ឈាម។

តើ​​អ្នក​​​​​​ជឿ​ទេ​​ថា ងូត​ទឹក​​ត្រជាក់​​​​​​​​​ក៏​អាច​​​​កាត់​​​បន្ថយ​​​​​​​ភាព​​​ស្រ្តេស រួម​ទាំង​​​ទុក្ខ​​​​​​កង្វល់​​ផ្សេងៗ​​​​​យ៉ាង​មាន​​​​ប្រសិទ្ធភាព​ និង​​​​មិន​​​បង្ក​​ផល​​ប៉ះ
ពាល់​​​​​​​​ដូច​ជា​​​​​​​​​ការ​​លេប​​​ថ្នាំ?

​​យោង​​​​ទៅ​តាម​​​​​ការ​​​ពន្យល់​​​​​របស់​​អ្នក​​​​​​សិក្សា​​​ស្រាវជ្រាវ​

លោក​  Nikolai Sheychuk អ្នក​​ស្រាវជ្រាវ​​​​ផ្នែក​​ Nikolai ជីវវិទ្យាម៉ូលេគុល បាន​​​រក​​​អះអាង​​​ថា គុណ​​ប្រយោជន៍​នៃ​​ការ​​ងូត​ទឹក
​​​ត្រជាក់ ត្រូ​វ​បាន​​​រក​ឃើញ​​​​​​​នៅ​ក្នុង​​ឆ្នាំ​​២០០៧ ហើយ​វា​​ពិត​ជា​​​​មាន​​​​​​សមត្ថភាព​ អាច​ជួយ​​​​ស្រោច​ស្រង់​​ដល់​អ្នក​មាន​​​​បញ្ហា​​​ស្មុគស្មាញ
​​ផ្លូវ​​​ចិត្ត ល្អ​ជាង​​​​វិធី​​សាស្រ្ត​​​​​មួយ​​​ចំនួន។

អត្ថប្រយោជន៍

ពេល​​​រាង​​​កាយ​​ប៉ះ​​នឹង​ទឹក​​ត្រជាក់ ​​សារធាតុ​​ម្យ៉ាង​​​​​​​​ ឈ្មោះ​ថា​ Norepinephrine​ នឹង​​កើន​ឡើង​ ដើរ​​តួនាទី​​ជា​​អ័រម៉ូន​​​អាច​​​ធ្វើ​​ឲ្យ​​​​​ខួរ​​ក្បាល
​​និង​​រាង​កាយ​ មាន​អារម្មណ៍​​​ស្រស់​ស្រាយ​​​សប្បាយ​​​រីករាយ។ ​​​​​​​​​ជា​ពិសេស​​​​ ​​ទឹក​​​​ត្រជាក់​អាច​​​​ធ្វើ​​ជំរុញ​​ឲ្យ​​​​ចំនួន​​ បេតាអង់ដូហ្វីន
(beta-endorphins) និង​​​​​ម៉ូលេគុល​​​កើន​​ឡើង​ អាច​​ជួយ​​ឲ្យ​​​អ្នក​​​​​ធូរ​​​ស្បើយ សុខភាព​​​ល្អ​​ទ្វេ​​ដង។

របៀប​ងូត​​ឲ្យ​បាន​​​ត្រឹម​​ត្រូវ​

​​​​​​អាច​​ប្រើ​​​ទឹក​​ចេញ​​​ពី​ទុយយោ​​​ផ្កាឈូក ​​​​​បើ​​​អ្នក​​​​​​ងូត​​​​ដោយ​​​ប្រើ​​ម៉ាស៊ីន អាច​​​​បន្ថយ​​​សីតុណ្ហភាព​​​​​​​​​​​​​​ឲ្យ​​​សល់​​​​ត្រឹម​​​កម្រិត​​​​​​២០​​អង្សា​ ​ងូត​​​​​​​​​​​ឲ្យ​
សព្វ​​​ខ្លួន​​ក្នុង​​​​​រយៈ​​ពេល​​​៥​​នាទី ​​ហើយ​​​​​​​​​​ត្រូវ​​​​​​ឈរ​​​​​​​​ក្នុង​​ទឹក​ត្រជាក់​ឲ្យ​​ជាប់​​​​​​​ក្នុង​​រយៈ​ពេល​​​​​​​​​​២-៣​​​នាទី។

គួរ​​អនុវត្ត​​​​​​​​​​​​បែប​នេះ​​​ឲ្យ​ជាប់​ ក្នុង​រយៈ​ពេល​​ពី​​​​​២-៣ សប្តាហ៍ ត្បិត​​ពិបាក​​​ទ្រាំ​បន្តិច​មែន ប៉ុន្តែ​​គួរ​ព្យាយាម​​​ដើម្បី​​​​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​។​​​​​

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge