វិធី​ជួយ​កូន​ក្មេង​គេង​លក់​ពេញមួយ​យប់​

Posted by : 4384 | 14-Sep-2018

-សម្លៀកបំពាក់ៈ ឈុត​គេង​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​កូន​គេង​លក់​ស្រួល​ឈុត​ដែល​ស្លៀកពាក់ គួរ​មាន​ភាពទន់ល្មើយ​មិន​ណែន​ចង្អៀត​មិន​​រលុង​ពេក ឬ​មិនត្រូវ​ស្លៀកពាក់​ច្រើន​ជាន់​ពេក​ទេ សំខាន់​ឲ្យ​កូន​ពាក់​ហើយ​មាន​អារម្មណ៍​ស្រួលខ្លួន។
-ដណ្តប់​ខ្លួនៈ ចំពោះ​ទារក​ទើប​សម្រាល​ក្រោយពី​ស្លៀកពាក់​ឲ្យ​ស្រួលខ្លួន ការ​គ្របដណ្តប់​ខ្លួន​កូន ដោយ​កន្សែងពោះគោ ឬ​ភួយទន់ៗពេល​ចូល​គេង​ជួយ​ឲ្យ​ទារកតូចៗមាន​អារម្មណ៍​កក់ក្តៅ​ដូច​កាល​នៅក្នុង​ផ្ទៃ​ម្តាយ​ធ្វើ​ឲ្យ​កូន​គេង​លក់​ស្កប់។
-បៅ​ឆ្អែ​តៈ ភាគច្រើន​ពេល​កូន​បាន​បៅ​យ៉ាង​គ្រប់គ្រាន់​នៅពេល​ថ្ងៃ និ​ន​មុន​ចូល​គេង​ពេលយប់ រមែងគេង​លក់​បានយូរ។ ប៉ុន្តែ​កូន​អាច​​ភ្ញាក់​ដឹង​ឡើងមក​បៅដោះ​ពេលយប់ខ្លះៗ ដែល​ម្តាយ​ត្រូវ​ដោះស្រាយសន្សឹមៗទៅតាម​វ័យ​របស់​កូន និង​គួរ​ព្យាយាម​បញ្ឈប់​ការ​​បៅ​ពេលយប់​បន្ថយ​បរិមាណ​ទឹកដោះ​ដែលឲ្យ​បៅ​ក្នុង​មួយលើកៗ ឬ​ឲ្យ​កូនបៅ​នៅមុន​ពេល​គេង​ឲ្យ​ឆ្អែត​ទើប​កូន​មិន​ភ្ញាក់​រក​បៅ​​ទាំង​កណ្តាលយប់។
-ការប៉ះពាល់​ពី​ម្តាយៈ មិន​ថា​ជាការ​ម៉ាស្សា ឬ​ការប៉ះពាល់​សាច់​ដ៏ស្រាលៗជួយ​ឲ្យ​កូនតូច​មាន​អារម្មណ៍កក់ក្តៅ និង​ធ្វើ​ឲ្យ​កូនតូច​គេង​​លក់​ស្រួល។
-សាង​បរិយាកាសៈ មុន​គេង​អាច​បើក​បទ​ចម្រៀង​បំពេតិចៗ ដើម្បី​ឲ្យ​កូន​មាន​អារម្មណ៍​ថា ម្តាយ​នៅក្បែរមិនតែប៉ុណ្ណោះ​សភាព​បរិ​យា​កាស​របស់​បន្ទប់​គេង​ត្រូវ​ស្អាត គ្មាន​ពន្លឺ ឬ​សម្លេង​រំខាន​ខ្យល់អាកាស​ចេញចូល​ស្រួល ហើយ​សីតុណ្ហភាព​បន្ទប់​មិន​ក្តៅ ឬ​ត្រ​ជាក់​​ពេក។ បើសិន​កូនតូច​គេង​យូរ គួរ​បិទ​វាំងនន​បិទបាំង​ពន្លឺ​ថ្ងៃ​ក្នុង​បន្ទប់​ដើម្បី​ការពារ​ពន្លឺ​ថ្ងៃ​នៅពេល​ព្រឹក។
-សុខភាព​កូនៈ ត្រូវ​ពិនិត្យ​មើលថា កូន​ស្រួលខ្លួន​ហើយ​ឬ​នៅ កំណាត់​កន្ទប ឬ​ខោ​ទឹកនោម​ដែល​ស្លៀកសើម​ទទឹក​ឬ​អត់? បើ​សើម​ម្តាយ​​គួរ​ផ្លាស់ប្តូរ​ថ្មី​ឲ្យ​កូន​ស្ងួតខ្លួន​ស្រួល​មិនមាន​អារម្មណ៍​ស្អិត​ខ្លួន​ទើប​កូនគេង​លក់​ស្រួល​និង​បានយូរ៕
ប្រភព៖ fb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge