ក្រុមមនុស្សទាំងនេះ ងាយកើតជំងឺលើសអាស៊ីដអ៊ុយរីកជាងគេ!

Posted by : 112220 | 26-Nov-2020

ជំងឺ​រលាក​សន្លាក់​មាន​ច្រើន​សណ្ឋាន ប៉ុន្តែ​ជំងឺ​រលាក​សន្លាក់​មួយ​ដែល​គេ​តែង​ជួប​ប្រទះ​ញឹកញាប់ គឺ​ជា​ជំងឺ​មួយ​កើត​ឡើង​ដោយ
សារ​ការ​លើស​អាស៊ីដ​អ៊ុយរីក​ក្នុង​ឈាម។ ខាង​មន្ទីរ​ពេទ្យ​កាល់ម៉ែតបាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ​ប្រសិនបើ​យើង​មិន​ព្យាបាល​ឲ្យ​ត្រឹម
ត្រូវ ទាន់​ពេល​វេលា​ជាមួយ​គ្រូពេទ្យ​ជំនាញ នោះ​វា​នឹង​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់ និង​រំខាន​ដល់​ការ​រស់នៅ និង​ប្រកប​របរ​ប្រចាំ
ថ្ងៃ រហូត​ដល់​ពិការ​ក៏​មាន។

ជំងឺ​នេះ​ភាគច្រើន​កើត​លើ​មនុស្ស​ប្រុស​ដែល​មាន​អាយុ​ចន្លោះ​ពី ៣០-៤៥ ឆ្នាំ រី​ឯ​ស្ត្រី​ច្រើន​កើត​ក្រោយ​អាយុ ៥៥ ឆ្នាំ។ ផ្ទុយ​ទៅ
​វិញ​មនុស្ស​ទាំង​ពីរ​ភេទ ក្រោយ​អាយុ ៦៥ ឆ្នាំ​សុទ្ធ​តែ​អាច​ប្រឈម​នឹង​ជំងឺ​នេះ បើ​មាន​កត្តា​ដូច​ខាងក្រោម។

១- កត្តា​ប្រឈម​ជំរុញ​ឲ្យ​ងាយ​កើត​ជំងឺ​លើស​អាស៊ីដអ៊ុយរីក​នេះ​

  • មនុស្ស​លើស​ទម្ងន់
  • អ្នក​ផឹក​ជាតិ​អាល់កុល​ញឹកញាប់ ជាពិសេស​ស្រាបៀ ស្រា​វីស្គី  ឫ​ស្រារ៉ូម
  • អ្នក​ញ៉ាំ​អាហារ​ច្រើន​លើស​កម្រិត ឫ​ពោះ​ទទេ​យូរ​ពេក
  • អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ
  • អ្នក​ជំងឺ​មាន​សំពាធឈាម​លើស
  • អ្នក​ចូលចិត្ត​ញ៉ាំ​សាច់ គ្រឿង​សមុទ្រ​ច្រើន
  • អ្នក​កំពុង​ប្រើ​ថ្នាំ​មួយ​ចំនួន ដែល​នាំ​ទៅ​រក​ការ​លើស​អាស៊ីដអ៊ុយរីក​ក្នុង​ឈាម

២- រោគសញ្ញា​ជំងឺ​លើស​អាស៊ីដអ៊ុយរីក​រួមមាន

– នៅ​លើ​ស្បែក និង​នៅ​សន្លាក់​មាន​លេចចេញ​ជា​ដុំ​ពក​ៗ
– មាន​ជា​គ្រួស​នៅ​តម្រង​នោម
– ប៉ះពាល់​សន្លាក់​ខ្លាំង ជាពិសេស​គឺ​សន្លាក់​ជង្គង់ ក​ដៃ ក​ជើង និង​មេ​ជើង គឺ​មាន​លក្ខណៈ​ហើម ក្ដៅ ឡើង​ក្រហម និង​ឈឺ
ចាប់​ខ្លាំង ពិសេស​ស្ដែង​ចេញ​ភ្លាម​ៗ​ពិបាក​ទ្រាំ

ចំពោះ​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ត្រូវ​ធ្វើឲ្យ​ទាន់​ពេល​វេលា ជៀសវាង​ការ​ប្រើ​ថ្នាំ​
ដោយ​ខ្លួនឯង អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។ ដូចនេះ​បង្ការ​ការ​លើស​អាស៊ីដអ៊ុយរីក​ក្នុងឈាម គឺ​ការពារ​សន្លាក់ ហើយ
​ជាពិសេស​គឺ​ការពារ​ប្រព័ន្ធ​តម្រង​នោម និង​បេះដូង​​របស់​យើង។

ប្រភព៖ khmerload.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge