វិធីធ្វើឆាគ្រឿងសមុទ្រខ្ទឹមបារាំងរសជាតិហឹរ

Posted by : 112220 | 01-Aug-2020

គ្រឿងផ្សំ៖ បង្គា ៥-៧(បកសំបក),មឹក ៤-៥(ហាន់កង់ៗ),ខ្ទឹមបារាំង ១ផ្លែហាន់ជាចំនិតស្តើងល្មម,ម្ទេសប្លោកហាន់,ស្លឹកខ្ទឹមកាត់
ខ្លីល្មម,ខ្ទឹមសចិញ្រ្ចាំ,ម្ទេសឆា ២ស្លាបព្រាបាយ,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្ច្រាំ និងម្ទេសហាន់ចូលរំលីងអោយឈ្ងុយបន្តិច រួចដាក់បង្គា និងមឹកចូលឆាអោយឆ្អិនបន្តិច

២.បន្ទាប់មកដាក់ម្ទេសឆាចូលឆាច្របល់ចូលគ្នាអោយសព្វ រួចដាក់ខ្ទឹមបារាំងចូលឆា ៣-៤ត្រលប់ 

៣.រួចហើយដាក់ទឹកប្រេងខ្យង ទឹកត្រី និងស្ករសចូល(បើគោកអាចបន្ថែមទឹកបន្តិច) ឆាច្របល់ចូលគ្នាអោយសព្វ រួចដាក់ស្លឹកខ្ទឹមចូលឆា ២-៣ត្រលប់ទៀតឆ្អិនជាការស្រេច៕

ប្រភព៖ eangsophalleth.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge