អាហារ៣ប្រភេទគួរចៀសវាងប្រសិនបើមិនចង់កើតជំងឺភ្លេចភ្លាំងច្រើន

Posted by : 112220 | 14-Sep-2020

របប​អា​ហារ​ពិត​ជា​មាន​សារ​សំ​ខាន់​សម្រាប់​រាង​កាយ​របស់​មនុស្ស​ម្នាក់ៗ។ ប្រ​សិន​បើ​អ្នក​មិន​ចង់​មាន​បញ្ហា​ទាក់​ទង​នឹង​ការ​ចង​ចាំ
ឬ​ភា​សា​អង់​គ្លេស​ហៅ​ថា Alzheimer’s អ្នក​គួរ​តែ​ចៀស​វាង​ការ​ទទួល​ទាន​អាហារ ៣ មុខ​នេះ​ព្រោះ​វា​អាច​នាំ​ឲ្យ​អ្នក​មាន​បញ្ហា​កាន់​
តែ​លើស​ដើម។ អាហារ​អស់​ទាំង​នោះ​រួម​មាន៖

១​. កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់ ពិសេស​សាច់​ក្រហម

អ្នក​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​ពី​ការ​ទទួល​បាន​ប្រូ​តេ​អុីន​ក្រៅ​តែ​ពី​ការ​ទទួល​ទាន​សាច់។ អ្នក​ជំនាញ​បាន​ណែ​នាំ​ថា ប្រ​សិន​បើ​អ្នក​កាត់​បន្ថ
យ​ការ​បរិភោគ​សាច់ តែ​ងាក​មក​ទទួល​ទាន​ប្រូតេអុីន​ដែល​ខួរ​ក្បាល​ត្រូវ​ការ​នោះ​វិញ​ទើប​ជា​ការ​ល្អ។ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​តែ​ទទួល​ទាន​
ពពួក​គ្រាប់​សណ្តែក​គ្រាប់ធញ្ញ​ជាតិ​ ពិ​សេស​គ្រាប់​សណ្តែក​សៀង ព្រោះ​វា​សំបូរ​ប្រូ​តេ​អុីន ហ្វៃ​ប៊ឺរ វី​តា​មីន​ ប៊ី ជួយ​ថែ​រក្សា​សុខ​ភាព​ផ្លូវ​
ចិត្ត​របស់​អ្នក។

២. កាត់​បន្ថយ​ការ​ទទួល​ទាន​ប៊ឺរ margarine និង cheese

យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់ MIND Diet បាន​ឲ្យ​ដឹង​ថា​ប្រសិន​បើ​មិន​ចង់​មាន​ហា​និភ័យ​ជំងឺ​ភ្លេច​ភ្លាំង​ច្រើន​គួរ​តែ​កាត់​បន្ថយ​ការ​
ទទួល​ទាន​ពពួក cheese។​ តែ​ជំនួស​ឲ្យការ​ទទួល​ទាន​ប្រភេទ​ប៊ឺរ​អស់​ទំាង​នោះ​អ្នក​គួរ​គប្បី​ទទួល​ទាន​ប្រេង​អូលីវ​ជំនួស​វិញ​ទើប​ជា
​ការ​ល្អ។ ប្រ​សិន​បើ​អ្នក​ចង់​កាត់​បន្ថយ​ការ​ភ្លេច​ភ្លាំង​ច្រើន អ្នក​គួរ​តែ​បន្ថយ​កម្រិត​នៃ​ការ​ទទួល​ទាន​ស្ករ និង​សូដ្យូម​ច្រើន។ ការ​បរិ​ភោគ
​ក្នុង​បរិមាណ​ច្រើន​គឺ​វា​មិន​បាន​ជួយ​មក​ដល់​សុខ​ភាព​ខួរ​ក្បាល​របស់​អ្នក​ច្រើន​ទេ។ ការ​ទទួល​ទាន​ស្ករ​ច្រើន​អាច​នឹង​មាន​ហា​និភ័យ​ជំងឺ​
ទឹក​នោម​ផ្អែម រីឯ​ការ​ទទួល​ទាន​អំបិល​ច្រើន​អាច​នឹង​មាន​បញ្ហា​សម្ពាធ​ឈាម និង​បញ្ហា​សរសៃ​ឈាម​ខួរ​ក្បាល​ផ្សេងៗ​ទៀត។

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge