មូលហេតុ ដែល​អ្នកមិនគួរ​ទុក​ទូរស័ព្ទ​នៅជិត​ខ្លួន​ ពេលអ្នកគេង!!

Posted by : 112220 | 26-Nov-2020

យល់ដឹង៖ បញ្ហានេះ​បាន​ក្លាយ ទៅជា​រឿង​មួយ​ដែល ​កំពុ​ងតែពេញនិយម​ខ្លាំង​ជាពិសេស ​ក្នុង​ចំណោម​យុវវ័យ​គឺ ការ​គេង​ដោយ​
ការ​ ដាក់​ទូរស័ព្ទ​នៅ​ក្បែរ ​ឬលើ​គ្រែ​ដែល​ពួកគេ​ដេក​។ ​ភាគ​ច្រើន​គឺ ការ​ដែល​ដាក់ ​នៅពីក្រោម​ខ្នើយ​ ព្រោះគិត​ថា ​ងាយ​ស្រួ​ល
រក​ទូរស័ព្ទ​ពេល​រោទិ៍​ ​នៅពេល​ព្រឹក​ជា​ដើម​។

ទោះយ៉ាង​ណា​ក៏​ដោយ ​ក៏មាន​មនុស្ស​ជាច្រើន ​ប្រហែល​ជា ​នៅ​មិន​ទាន់​មាន កា​ដឹងច្បាស់​អំពី ​ការ​ជះឥទ្ធិពល​អវិជ្ជាមាន​ខ្លាំង
ទៅលើ​សុខភាព​រាងកាយ ​របស់ពួកគេ​នោះទេ​។ ទូរស័ព្ទដៃ​ត្រូវ​បាន ​បញ្ជាក់​ថា​គឺ​ជា ​អេឡិច​ត្រូនិច​មួយ​ដែល​ មាន​គ្រោះ​ថ្នាក់​ខ្លាំង
ដែល​វាត្រូវ​បាន​គេ​បង្ហាញ​ថា ​បញ្ចេញ​នៅកាំ​រស្មី​ ដែល​អាច​បណ្តាល​ឲ្យ ​មាន​ការផ្លាស់​ប្តូរ ​នៅ​ក្នុង​ប្រព័ន្ធ​នៃ​ដំណើរការ​ ដោយ​
ខ្លួនឯងដូចជា ​ដំណើរការ​ជីវសាស្ត្រ ​ឬ​ចង្វាក់​បេះដូង ជាដើម​​។

ការ​ដែល​គេង ​ដោយ​ដាក់​ទូរស័ព្ទ​ដៃ ​នៅ​ជិត​ខ្លួន​ក៏​អាច​បង្កឲ្យ​យើង ​គេង​មិនស្កប់​មាន​ការយល់​សុបិន្ត ប៉ះពាល់​ដល់​ សមត្ថភាព
​នៃ​ការ​គេង ហើយ​អាច​ភ្ញាក់​ឡើង ​២ទៅ៣ដង នៅពេលយប់​ទៀត​ផង។

ខាងក្រោម​នេះ​គឺ​ជា ​បញ្ហា​ដែល​អាច​ជិះ មក​កាន់​សុខភាព​របស់ អ្នក​បាន​ប្រសិន ​បើ​អ្នក​នៅ​តែ​បន្តទម្លាប់​គេង ​ដោយ​ដាក់​ទូរស័ព្
ទ​ នៅ​ក្បែរខ្លួន​បែបនេះទៀត​៖

 ១. វា​អាច​បង្ក​ឲ្យ​ឆេះ​ខ្នើយ​របស់​អ្នក​

អ្នក​ដែល​ប្រើ​ប្រាស់ ទូរស័ព្ទ​ភាគ​ច្រើន​គឺ ពួកគេ​តែង​តែ ​នៅ​ជាប់​ជាមួយ​នឹង ​ទូរស័ព្ទ​របស់​ពួកគេ ​បើ​ទោះ​បី​ជា ​ចំណាយពេល​ហត់
​នឿយ​ ពេញ​មួយ​ថ្ងៃ ជាមួយ​ការងារហើយ​ក៏​ដោយ ក៏ពេល​រៀប​គេង ​ពួកគេឆ្លៀត​ចំណាយពេល ​បន្តិច​មុន​ចូល​គេ​ង លេងទូរស័ព្ទ
​ជាមុន​ដែរ​។ ដូច្នេះ​ហើយ ​នៅពេល​ដែល​ លេង​ហើយ​ក៏​ចេះ តែ​ដាក់​នៅ​ក្បែរ​ៗ​ខ្លួន​របស់​ពួកគេ ដើម្បី​ងាយស្រួល​រក ​នៅពេល
​ព្រឹក​ មិន​ថា​សូម្បី​តែ ​ក្រោម​ខ្នើយ​នោះទេ​។ ក៏ប៉ុន្តែទម្លាប់​បែប​នេះ​ អាច​បង្ក​ឲ្យ​ក្លាយទៅជា ​ឧប្បត្តិហេតុ​នៃ ​ការ​ឆេះ​ខ្នើយ​បាន​ដោយ
​ងាយ ព្រោះ​បន្ទាប់ពី ​អ្នក​លេង​ហើយ ​ទូរស័ព្ទ​នោះក៏​ក្តៅ​ បន្ទាប់​មក ​អ្នក​យក​ទៅ​ដាក់​សង្កត់ ​ពី​ក្រោម​ខ្នើយ​ទៀត ​វា​រឹត​តែ​ធ្វើ​ឲ្យ​វាកាន់
​តែ​ក្តៅ​ ងាយធ្វើ​ឲ្យ​មាន ​ការ​ឆេះ​ខ្នើយ​ជាខ្លាំង​។

២. វាគ្រោះ​ថ្នាក់​ដល់​​សុខភាព ដោយ​ការ​សាយ​ភាយ​នៃ​ជាតិ​វិទ្យុ​សកម្ម​

ជា​ទូទៅ ទូរស័ព្ទបញ្ចេញ​កាំរស្មី ​ដោយសារតែ​សញ្ញាបញ្ជូន​ ប្រហែល​ជា​៩០០MHz។ ដោយ​សារតែ បញ្ហានេះ​ការ​ដែល​រក្សា ​
ទូរស័ព្ទ​ដៃនៅជិត​ក្បាល ​ក្នុ​ងរយៈពេល​យូរ ​អាច​បណ្តាល​ឲ្យ ​អ្នកមាន​អាការៈឈឺក្បាល ឈឺសាច់ដុំ​ និងបញ្ហា​សុខភាព​ថយចុះ
ផ្សេងផងដែរ។ ហេតុ​ដូចនេះ ​ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន នៅ​អារម្មណ៍​ស្រស់​ស្រាយ​ នៅពេល​ព្រឹក ​គប្បី​មិន​គួរ​ បន្តទម្លាប់​
នៅលេង​ទូរស័ព្ទ ​ដល់​ពេល​យប់​ៗ ជ្រៅពេក ឬ​ដាក់​វា ​នៅ​ជិត​ខ្លួន​របស់​អ្នក​ ខ្លាំង​ពេក​នោះទេ​។ 

៣. វា​ធ្វើ​ឲ្យ​អ្នក​គេង​មិន​បាន​ស្កប់​ស្កល់​

កញ្ចក់​LED មាន​ដូច​ជា ​កញ្ចក់​ទូរស័ព្ទ, Ipad ទូរទស្សន៍ កុំព្យូទ័រ​ ផ្សេងៗជា​ច្រើន​ទៀត។ ​ វា​ត្រូវ​បានគេ​​សិក្សា ​រកឃើញ​ថា ​វា​សុទ្ធ
​តែ​ជា​ប្រភេទ ​អេឡិច​ត្រូច​និច ​ដែល​អាច​ធ្វើ​ឲ្យមាន ​ផល​ប៉ះពាល់​ទៅដល់ ​ដំណេក​របស់​យើង​បាន​។

​មូល​ហេតុមួយ​ទៀត​ដែល ​អ្នក​មិន​ដឹង​នោះគឺ ​ត្បិត​តែ​រឿង​នេះ ​មិន​ទាន់​ដឹង​ច្បាស់ ​នៅ​ឡើយ​ក៏ដោយ ​ក៏​វា​ត្រូវ​បាន​គេលើកឡើង​​ថា
​ ​ពន្លឺ​ពណ៌​ខៀវ​បញ្ចេញ ​រលក​ពន្លឺ​ សដ្រៀង​នឹង​ពន្លឺ​ថ្ងៃ​ ដែល​វា​អាច​បញ្ឆោត ​រាង​កាយ​យើង​ ឲ្យ​គិត​ថា ​វា​ជា​ពេល​ថ្ងៃ ​គ្រប់​ពេល​ផងដែរ​៕

ប្រភព៖ khmerload.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge