ទល់លាមក មិនមែន​តែងតែ​ស្រាល​ដូច​អ្នក​គិត​នោះទេ​

Posted by : 10639 | 10-Sep-2019

មនុស្ស​មាន​សុខ​ភាពល្អ និង​យុវវ័យ​ប្រហែលជា​មិនសូវ មាន​បញ្ហា​រឿង​ទល់លាមក​នោះទេ ពីព្រោះ តែ​ពួកគេ​បានទទួល​ទាន​ទឹក និង​អាហារ​ដែលមាន​ជាតិ​សរសៃ ព្រមទាំង​ហាត់​កីឡា​បាន​គ្រប់គ្រាន់​។ ប៉ុន្តែ សម្រាប់​មនុស្ស​ចាស់​វិញ ការ​ទល់លាមក គឺជា​រឿង​ដែល​ពួកគេ​ត្រូវ​ប្រឈម​។​

​តើ​អ្នកដឹង​ទេ​ថា ការ​ទល់លាមក​រ៉ាំរ៉ៃ អាច​បង្កបញ្ហា​អ្វីខ្លះ ចំពោះ​សុខភាព​?

– ហើម​សរសៃ​វ៉ែន​នៅ​រន្ធ​គូថ (​ជំងឺ​ឬ​ស​ដូង​បាត​) ៖ ការ​ប្រឹង ឬ​លាមក​រឹង​ពេក អាចធ្វើ​ឲ្យ​ហើម ប៉ោង និង​ខូចខាត​សរសៃ​វ៉ែន​នៅ​ខាងក្នុង និង​ជុំវិញ​រន្ធ​គូថ​របស់​អ្នក​។​
– ដាច់​រហែក​ស្បែក​រន្ធ​គូថ ៖ លាមក​ធំ ឬ​រឹង​ពេក នឹងធ្វើ​ឲ្យ​វា​ពិបាក ក្នុងការ​បញ្ចេញ​មក​ក្រៅ ហើយ​ពេល​ចេញមកក្រៅ វា​ក៏​អាចធ្វើ​ឲ្យ​ស្បែក​រន្ធ​គូថ​របស់​អ្នក​ដាច់​រលាត់ ហើយ​បង្ក​ជាការ​ឈឺចាប់​។​
– លាមក​មិនអាច​បញ្ចេញ​មក​ក្រៅ​បាន​តាម​ធម្មតា មានន័យថា វា​ស្ថិតនៅក្នុង​រាងកាយ​របស់​យើង​លើស​កាលកំណត់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ក្រពះ​ពោះវៀន ព្រមទាំង​អាច​បង្ក​ជា​ជាតិពុល ឬ​ភាពកខ្វក់ ដល់​រាងកាយ​របស់​មនុស្ស​យើង​។​
– ជាតិពុល​កើនឡើង​ខ្ពស់​។​

​អ្វីដែល​អ្នក​គួរ​ធ្វើ​

១. ញ៉ាំ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​អាហារ​សំបូរ​ជាតិ​សរសៃ​
២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
៣. ហាត់ប្រាណ​
៤. ធ្វើ​ចលនា ឬ​ម៉ាស្សា​ថ្នមៗ​លើ​ពោះ​
៥. ញ៉ាំ​ថ្នាំ​បំប៉ន ដើម្បី​ជំនួយ​ក្រពះ​ពោះវៀន និង​បន្ទន់​លាមក​៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge