តោះ! មកដឹងពីរប្រៀបធ្វើនំអំបែង រសជាតិឆ្ងាញ់ ប្លែកមាត់ខ្លាំងតែម្តង

Posted by : 112220 | 21-Jan-2021

នំអំបែង ពិតជាមានរសជាតិឆ្ងាញ់ខ្លាំង សំរាប់ញ៉ាំ នៅពេលដែលយើងឃ្លានត្រូវការអាហារសម្រន់បន្ថែមយើងអាចធ្វើវាបាន ព្រោះវាមានភាពងាយស្រួលមែនទែនក្នុងការធ្វើដោយមិនចាំបាច់ត្រូវការគ្រឿងទេសច្រើនមុខនោះទេ។

វត្ថុធាតុដើមដែលយើងត្រូវការមានដូចជា៖

១. ម្សៅអង្ករចំនួន ៥០០ក្រាម

២. ម្សៅស្រួយចំនួន ១០០ក្រាម

៣. ម្សៅវ៉ានីឡាចំនួន ២អំពូល

៤. ពង់មាន់ ឬពងទា ចំនួន ៣គ្រាប់

៥. ស្ករសចំនួន ២៥០ក្រាម

៦. អំបិលចុងស្រាព្រាកាហ្វេ

៧. ទឹកចំនួន កន្លះចានចង្កុះ

៨. ដូងកោសចំនួន ២០០ក្រាម

រប្រៀបលាយគ្រឿងផ្សំអោយបានល្អ៖

១. យើងវាយពងមាន់ ឬពងទា ចូលទាំងផ្នែកពណ៌ស និងពណ៌លឿង វាយឱ្យសព្វចូលគ្នាល្អ។

២. យើងលាយម្សៅអង្ករ ម្សៅវ៉ានីឡា និងទឹកចូលគ្នា ហើយយកពងមាន់ឬពងទាដែលវាយរួចចាក់ចូលគ្នាវាយសាជាថ្មីបញ្ចូល
គ្នាឱ្យឡើងបានល្អ។

រប្រៀបធ្វើ៖

១. ដាក់ខ្ទះឱ្យក្តៅ ហើយដាក់ប្រេងតិចៗ និងប្រើកម្រិតភ្លើងតិចល្មម ទើបអាចធ្វើឱ្យនំយើងស្រស់ស្អាត ហើយថែមទាំងមានរស
ជាតិឆ្ងាញ់ផងដែរ។

សូមចូលរួមរីករាយជាមួយការចែករំលែកថ្មីនេះដែលបងប្អូនទាំងអស់គ្នា៕

ប្រភព៖ khmerload.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge