បច្ចេកទេសដាំខ្ញីក្នុងការុង ងាយស្រួលក្នុងការដាំ ថែទាំ និងដាក់ជីអាចដាំបានគ្រប់រដូវ

Posted by : 101782 | 06-Nov-2018

សម្ភារៈត្រូវមាន៖
– ការុងប្រភេទ ២៥ ឬ៥០គីឡូ សម្រាប់ដាំ
– មើមពូជខ្ញី
– ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត ជីលាមកសត្វពុកផុយ ជីអង្កាមដុត និងកំទេចស្លឹកឈើ
វិធីដាំ៖
– បើយើងយកការុង៥០គីឡូនោះយើងត្រូវបត់វាយកត្រឹមពាក់កណ្តាល បើការុង២៥គីឡូមិនបាច់បត់ទេ និងដាក់គំលាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន
– ចាក់ល្បាយដី និងជីចូលក្នុងការុងនោះកម្ពស់៣តឹក
– យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាលជម្រៅកន្លះតឹក រួចយកចំបើងគ្របពីលើ ហើយដាក់ការុងដែលយើងដាំនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនលិចទឹក។
* ការថែទាំ៖
– ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជីកំប៉ុស្តរាល់២អាទិត្យម្តង
– ធ្វើការសំអាតស្មៅចេញ
– អាយុចាប់៤-៥ខែយើងអាចចាប់ផ្តើមប្រមូលផលបានហើយ។

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge