មិត្តនារីៗមានបញ្ហាគេងមិនលក់ តោះមកដឹងពីដំណោះស្រាយទាំងអស់គ្នា

Posted by : 112220 | 07-Aug-2020

មនុស្សជាច្រើនមិនថាប្រុសស្រីឡើយ ភាគច្រើនមានបញ្ហាការគេងមិនលក់ដែលភាសាអង់គ្លេសហៅថា «insomnia»។ នៅពេល
អ្នកគេងមិនគ្រប់គ្រាន់ រាងកាយនឹងទទួលផលប៉ះពាល់ក្នុងការធ្វើការ។ ហេតុដូចនេះ ដើម្បី​ជួយ​អ្នក​ឲ្យ​គេង​លក់​ស្រួល ចូរ​អ្នក​
អនុវត្ត​តាម​វិធី​ទាំង ៤ យ៉ាង​ដូច​ខាង​ក្រោម​នេះរួម​មាន៖

១. ប្រើប្រេងក្រអូប (soothing essential oil)

ការប្រើប្រាស់ប្រេងប្រភេទនេះនឹងជួយឲ្យអារម្មណ៍របស់អ្នកស្ងប់ស្ងាត់ដោយសារតែក្លិនរបស់ប្រេង។ វានឹងជួយ​ឲ្យ​អ្នក​បានសម្រាក
ស្រួលទាំងផ្លូវកាយនិងផ្លូវអារម្មណ៍ ឆាប់ចូលគេងលឿន។

២. ចៀសវាងភ្លើងពណ៌ខៀវ

មិត្តនារីជាច្រើនចូលចិត្តប្រើប្រាស់ទូរស័ព្ទដៃមុនពេលចូលគេងដោយមិនបានយកចិត្តទុកដាក់ជាមួយផលប៉ះ​ពាល់​នៃភ្នែកឡើយ។ ភ្លើងពណ៌ខៀវដែលកើតចេញពីអេក្រង់ទូរស័ព្ទដៃបង្អាក់ដល់ការផលិតមេឡាតូនីនដល់​ខួរ​ក្បាល​និងគុណភាពនៃការគេងទៀតផង។
ដូច្នេះហើយ អ្នកគួរតែកុំប្រើទូរស័ព្ទ ឬ កុំព្យូទ័រ ១ ម៉ោងមុន​ពេល​ចូល​គេង។

៣. ជ្រើសរើសឈុតគេងយប់ឲ្យត្រឹមត្រូវ

អ្នកគួរតែប្តូរឈុតគេងយប់របស់អ្នក ព្រោះឈុតខ្លះមានសភាពស្អុះស្អាប់ដែលធ្វើឲ្យអ្នកពិបាកគេង ឬអ្នកក៏​អាច​គេង​ដោយមិន
ស្លៀកពាក់ក៏បានដើម្បីឲ្យរាងកាយមានភាពស្រឡះ។ លើសពីនេះ អ្នកក៏អាចពាក់ស្រោម​ជើង​បន្ថែម​ទៀតដើម្បីជួយបង្កើនកម្តៅ
ពេលគេង។ នៅពេលជើងរបស់អ្នកកក់ក្តៅវានឹងជួយទៅដល់​លំហូរ​ឈាម​ស្រួល​និងឆាប់គេងលក់។

៤. ញុំាទឹកដោះគោមុនពេលចូលគេង

អ្នកអាចទទួលទានទឹកដោះគោក្តៅៗមួយពែងមុនពេលចូលគេង ឬ ក៏ញុំាអាហារណាដែលផ្ទុកជាតិ tryptophan និងម៉ាញេស្យូម
ដើម្បីឲ្យឆាប់គេងលក់។ ឧទាហរណ៍ដូចជា ផ្លែចេក គ្រាប់អាល់ម៉ុនសុទ្ធតែល្អ​សម្រាប់​ការជួយឲ្យគេងលក់លឿន។

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge