របកគំហើញ​ថ្មី​ស្មាន​មិន​ដល់ៈ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ខ្ពស់​ពេក ងាយ​ឈឺបេះដូង​

Posted by : 10639 | 21-Dec-2018

ក្នុង​មួយរយៈ​ពេល​វែង មនុស្ស​គ្រប់គ្នា​មាន​ទស្សនៈ​ថា អាហារ សម្បូរ កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ( HDL) ជា ជម្រើស ដ៏​ល្អ សម្រាប់​រាងកាយ ។ HDL កាន់តែ​ទាប​នោះ ហានិភ័យ​កើត​ជំងឺ សរសៃឈាម បេះដូង​កាន់តែ​ខ្ពស់ ហេតុនេះ​គ្រប់គ្នា ត្រូវបាន​ទូន្មាន​បង្កើន កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ល្អ ។​
​ ​
​ប៉ុន្តែ​ថ្មីៗ​នេះ ការស្រាវជ្រាវ​មួយ​បានធ្វើ​សេចក្តីសន្និដ្ឋាន​ដ៏​ភ្ញាក់ផ្អើល គឺ​អ្នកមាន​កម្រិត HDL ខ្ពស់​ពេក បែរជា មាន​ហានិភ័យ​ឈឺបេះដូង និង​ស្លាប់​ខ្ពស់ បំផុត​ទៅវិញ ។ ការពិតទៅ​មាន HDL ច្រើនពេក​អាចជា​រឿង​មួយ​មិនល្អ​, សូម្បីតែ​ពេល​វា​ត្រូវបាន​ហៅថា កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​។
​ ​
HDL និយាយ​រួម​គឺ​ល្អ​សម្រាប់ រាងកាយ ព្រោះ​វា​បញ្ជូន​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ពី​សរសៃឈាម ទៅដល់​ថ្លើម ដើម្បី​បំផ្លាញ និង​កម្ចាត់​ចេញពី​សរីរាង្គ​។ ផ្តើម​ពី​នោះ ហានិភ័យ​កើត​ជំងឺ​បេះដូង​, ក្រឹ​ន​រឹង​សរសៃឈាម និង​ស្ត្រូ​ក ត្រូវបាន ថយចុះ​ច្រើន ។​
​ ​
​ទោះបី​កម្រិត​HDL ទាប មាន​ពាក់ព័ន្ធ​ដល់​ហានិភ័យ​កើត​ជំងឺ​សរសៃ ឈាម​បេះដូង​ខ្ពស់ជាង តែ​ការស្រាវជ្រាវ​មុនៗ​នៅ​មិនបាន​អះអាងថា កម្រិត HDL ខ្ពស់​ពេក​អាច​ការពារ​សរីរាង្គ បាន ។​
​ ​
​បណ្ឌិត អា​ឡា​ត រ៉ា​ទិ​ក (Allard-Ratick) អ្នកដឹកនាំ​ការស្រាវជ្រាវ​មួយរូប​បានឱ្យដឹងថា លទ្ធផល​នេះ​សំខាន់​ណាស់ ព្រោះ​វា​បញ្ជាក់ថា កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល HDL ខ្ពស់​ពេក គឺ​មិនល្អ សម្រាប់​រាងកាយ ៕

ប្រភព: រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge