អ្នកវិទ្យាសាស្ត្រ​ចាប់ផ្តើម​ស្រាវជ្រាវ​សារធាតុ​គីមី Mellitin នៅក្នុង​ខ្លួន​សត្វ​ឃ្មុំ Venom ដែល​អាច​សម្លាប់​មេរោគ​អេដស៍​បាន​

Posted by : 4384 | 20-Sep-2016

តាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត អ៊ុច ចាន់​ពិសិដ្ឋនៅក្នុង​ទំព័រ Facebook របស់លោក បាន​ឲ្យ​ដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​វេជ្ជសាស្ត្រ​បាន​ស្រាវជ្រាវ​ឃើញថា នៅក្នុង​ខ្លួន​សត្វ​ឃ្មុំ​ឈ្មោះ Venom មាន​សារ​ធាតុគីមី​ម្យ៉ាង​ឈ្មោះ មី​លី​ទីន (Mellitin) ហើយ​សារ​ធាតុគីមី​ឈ្មោះ មី​លី​ទីន នេះ អាច​សម្លាប់​មេរោគ​វីរុស​អេដស៍ (HIV/AIDS) បាន ដោយ​មិន​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួនប្រាណ​ថែមទៀត​។​ ​ លោក​វេជ្ជបណ្ឌិត បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នេះ​គឺជា​របកគំហើញ​ថ្មី​មួយ​ដែល​អាច​ផ្តល់នូវ​លទ្ធផល​ល្អប្រសើរ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត ដើម្បី​ឲ្យ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពិតប្រាកដ​ពីសារ​ធាតុគីមី​ឈ្មោះ មី​លី​ទីន នៅក្នុង​ខ្លួន​សត្វ​ឃ្មុំ Venom យកមកប្រើ​ប្រាស​សម្រាប់​សម្លាប់​មេរោគ​វីរុស​ជំងឺអេដស៍​៕
​ប្រភព សារព័ត៌មាន​ដើមត្នោត

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge