ស្លឹកបាស

Posted by : 10639 | 06-Jan-2017

ស្លឹកបាសជាប្រភេទដើមវល្លិដុះតាមធម្មជាតិគ្រប់រដូវកាល ជាពិសេសរដូវភ្លៀង តែបច្ចុប្បន្នមានដាំលក់នៅស្ទើរគ្រប់ទីផ្សារ។ ប្រជាជនយើងនិយមបរិភោគ យូរលង់ណាស់មកហើយ ដោយយកមកស្ល ស្រឡក់ ប្រហើរ កកូរ ជាដើម ។ តែការស្រាវជ្រាវបានអោយដឹងពីផលប្រយោជន៍ដ៏អស្ចារ្យ របស់ស្លឹកបាស់ ចំពោះសុខភាពនិងអាចជួយដល់ជំងឺមួយចំនួន ដូចជាទឹកនោមផ្អែម ( ទម្លាក់ស្គរ ) ការពារជំងឺមហារីក ដោយសារស្លឹកបាស់សម្បូរដោយ បេតាការូទីន, បំប៉នស្បែកឲ្យស្រស់ថ្លា, ការពារជំងឺ មហារីកក្រពះ, បំប៉នគ្រាប់ឈាមក្រហម, បំប៉នកែវភ្នែក, សរសរៃឈមានរឹងនិងកកស្ទះបំបាត់គ្រុនក្តៅ, កែវិល មុខ..។ល។

ស្លឹកបាស់មានសារៈប្រយោជន៍ជាច្រើនសម្រាប់កែវភ្នែក ជាពិសេស អ្នកដែលប្រើព្យូទ័រ ច្រើន។ យកស្លឹកបាស់ស្ងោរយកទឹកបន្តក់ភ្នែក។


-បំប៉នស្បែកមុខ ដោយយកត្រួយបុកអោយម៉ត់ ដាក់លាយទឹកឃ្មុំកន្លះពែង កូរឲ្យសព្វ លាបមុខទុកចោល២០នាទី រួចលាងចេញស្បែកមុខនិងស ថ្លាភ្លឺរលោង ។

-សង្កេតៈ ស្លឹកបាស់មានធាតុត្រជាក់ បើយកទឹកស្លឹកបាស់មកលាបស្បែកហើយមិនត្រជាក់ បានន័យថា ខ្លួនយើងមិនត្រូវនិងស្លឹកបាស់នោះ មិនគួរប្រើឡើយ។ បច្ចុប្បន្នគេយកស្លឹកបាស់មកប្រកបម្ហូបបានជាច្រើនបែបច្រើនយ៉ាង ដូចជាស៊ុប របៀបអុឺរ៉ុប, គុយទាវ, ញាុំ បង្គាស្រស់, ចៀនពង​, ស្ងោរសាច់ជ្រូក និងស្ងោរកិនលាយដំឡូងឲ្យទារកពី៦ ខែទៅបរិភោគ។ ក្នុងស្លឹកបាស់មានសារធាតុសំខាន់ៗជាច្រើន ដូចជា ដែក, Vit B1 B2 Vit C ពិសេសសម្បូរដោយ បេតាការូទីនBetacarotine កាកសរសែ Fiber , Amilase, Amino Acid , Calcium , Cucurbitacin , pectin ដែលមានប្រសិទ្ធភាពបញ្ចុះស្ករក្នុងឈាមបាន…។ល។

ដូច្នេះហើយបានជាស្លឹកបាស់ជាអាហារបំប៉នធម្មជាតិដែលនៅជិតយើងហើយមានតម្លៃថោកនិងគេចផុតពីសារធាតុគីមី និងជាតិពុលដែលបណ្តាលម កពីថ្នាំសម្លាប់សត្វល្អិត។

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge