នារី​គួរ​ញ៉ាំ​អាហារ​ទាំងនេះ​ឱ្យ​ច្រើន​ទើប​អាច​ទប់​មហារីក​ស្បូន​បាន

Posted by : 10639 | 30-Jan-2019

អត្ថបទ​ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាចជួយ​ការពារ​ស្បូន​របស់​អ្នក ។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
​អ្នក​គួរតែ​ញ៉ាំ​ស្រូវ​សាលី​ឱ្យបាន​ច្រើន​ព្រោះ​ក្នុងនោះ​មាន​សារធាតុចិញ្ចឹម​ខ្ពស់ ដោយ​អាចជួយ ការពារ​បាន​ទាំង​ក្រពះ ថ្លើម​និង​ស្បូន​របស់​អ្នក​បានល្អ ។​
​ ​
​អ្នក​អាច​ពិសា​សា​រ៉ា​យ​បាន ព្រោះ​ក្នុងនោះ មាន​សារធាតុ​ដែល អាចជួយ​ទប់ទល់​មិនឱ្យ​កោសិកា មហារីក​អាច​រីកដុះដាល​ក្នុង​ស្បូន​អ្នក​។ ដូចនេះ​ស្បូន​អ្នកនឹង​អាចមាន​សុខភាព​ល្អជា មិនខានឡើយ ។​

​ក្នុង​ប៉េងប៉ោះ​មាន​ផ្ទុក​វីតាមីន ច្រើន ដោយមាន​វីតាមីន​សេ​ខ្ពស់​ធ្វើឱ្យ​អ្នក​មិនសូវ​ផ្តាសាយ​ថែម ទាំង​អាច ជួយ​មុខរបួស​ឆាប់​ជាសះស្បើយ​ទៀតផង ។ ជាពិសេស កោសិកា​មហារីក​ក៏ មិន​ងាយ​កើត​ដែរ ។​
​ ​
​ចំណែក​ទំពាំងបាយជូរ​វិញ អាចជួយ​ឱ្យ​អ្នក​ខ្វះ​ឈាមមាន​ឈាម គ្រប់​ថែមទាំង​អាចជួយ​ការពារ ស្បូន​អ្នក​បានល្អ​មិន​ងាយ​កើត​ជំងឺ​ផ្សេងៗ​ឡើយ ។​

​ផ្លែ​ប៉ោម​ក៏​អ្នក​គួរតែ​ពិសា​ដែរ ព្រោះ​សារធាតុ​ដែលមាន​ក្នុង​ផ្លែ​ប៉ោម​អាច​ការពារ​បាន​ទាំង សរសៃឈាម បេះដូង រួមទាំង​ស្បូន​។ ជាពិសេស អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ ដោយ មិនមាន​សម្ពាធ​ខ្លាំង​នោះទេ​។ ដូចនេះ អ្នក​អាច​ញ៉ាំ​អាហារ​ទាំងនេះ ដើម្បី សុខភាព​របស់​អ្នក ៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge