ឆាត្រកួន​ប្រេងខ្យង​ឲ្យមាន​រសជាតិឆ្ងាញ់

Posted by : 10691 | 10-Jan-2017

ត្រកួនជាបន្លែមួយប្រភេទដែលត្រូវបាន​ស្ត្រីមេផ្ទះជាច្រើនយកមក​ប្រើប្រាស់ស្ទើរតែរៀងរាល់ថ្ងៃ មិនថាតែ​ម្ហូបឆា ស្លរ ឬធ្វើជាអន្លក់នោះទេ គឺគេអាច​យក​ត្រកួន​មក​លាយ​ជាមួយ​បាន​ទាំង​អស់។
+ គ្រឿងផ្សំ
- ត្រកួន ៣០០ ក្រាមកាត់​បីថ្នាំងដៃ
- ខ្ទឹមស ៣ កំពឹសចិញ្ច្រាំ
- ប្រេងខ្យង ១-២ ស្លាបព្រាបាយ
- អំបិល បន្តិច
- ប៊ីចេង បន្តិច
- ស្ករស កន្លះស្លាបព្រាកាហ្វេ
- ទឹកត្រី បន្តិច
- ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
- ម្ទេស តាមការចូលចិត្តហាន់
- ប្រេង​ឆា ២-៤ ស្លាបព្រាបាយ

+ វិធីធ្វើ
១. មុន​ដំបូង​ត្រូវ​យក​ប្រេង​ឆាដាក់​ចូល​ក្នុង​ខ្ទះ (ប្រេងឆា​ដាក់​ច្រើន​ជាង​ឆា​ធម្មតា​ដើម្បីឲ្យ​បន្លែទន់​ល្អ​) រួច​ហើយ​​ទុក​ឲ្យ​ក្តៅ​​ដាក់​ខ្ទឹមស​ចូល​ឆា​ឲ្យ​មានខ្លិនឈ្ងុយ​។
២. បន្ទាប់​មក​​ដាក់​ត្រកួន​ចូល ឆា​ឲ្យ​សើម​ជា​មួយ​ប្រេង​ឆា​បន្តិច​សិន​ចាំ​ដាក់​ប្រេងខ្យង, អំបិល, ប៊ីចេង, ស្ករស, ទឹកត្រី, ម្សៅស៊ុប និងម្ទេស។
៣. បន្ទាប់​មក​ទៀត​ឆា​បញ្ចូល​​គ្នាទាំង​អស់​​ឲ្យ​សព្វ​ មួយ​ត្រ​ឡប់ ឬពីរ​ត្រ​ឡប់​ទៀត​បាន​ហើយ​ដើម្បី​ឲ្យ​ត្រកួន​ពេល​ញ៉ាំទៅមាន​រស​ជាតិ​ឆ្ងាញ់៕

ប្រភព៖(Fb.M)

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge