មិនធម្មតា​! ស្លឹក​ទៀបបារាំង​អាច​ប្រឆាំងនឹង​ជំងឺ​សាហាវ​ទាំងនេះ​!

Posted by : 10639 | 08-Nov-2018

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ ធ្លាប់​បានដឹង​ហើយ​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការទទួល ទាន​ផ្លែទៀប បារាំង​ចំពោះ​សុខភាព​។ ទោះជា​យ៉ាង ណា​អ្នក​ដែល​ដឹងថា​មិន​ត្រឹមតែ​ផ្លែ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្លឹក​នៃ​ផ្លែទៀប​បារាំង ក៏មាន​លក្ខណសម្បត្តិ​ជា​ថ្នាំ​ដ៏​មាន​ប្រសិទ្ធភាព ខ្ពស់​មិនគួរ​ឱ្យ​ជឿ អាច​ទប់ទល់​ព្យាបាល​នឹង​បញ្ហា​សុខភាព​នានា សូម្បីតែ​ជំងឺមហារីក បានដែរ​នោះ គឺមាន​តិច​ណាស់​។ ស្លឹក​ទៀបបារាំង គឺ មាន​ផ្ទុក​សម្បូរ​ដោយ​សមាសធាតុ​ល្អ ប្រសើរ​ជាច្រើន​ចំពោះ​សុខភាព រួមមាន ប្រូតេអ៊ីន​, ជាតិ​កាល់ស្យូម​, ជាតិ​ស្ករ fructose, ខ្លាញ់​ល្អ​, វីតាមីន A, វីតាមីន B និង​សារធាតុ​ចាំបាច់​ផ្សេងៗ​ទៀត​។

​ដូច្នេះហើយ​ទើប​ស្លឹក​ទៀបបារាំង​មាន លក្ខណសម្បត្តិ​ជា​ឱសថ​ដ៏​ល្អឥតខ្ចោះ មួយ​ប្រភេទ​។ អត្ថបទ​ខាងក្រោម​នឹង បង្ហាញ​ឱ្យដឹងពី​របៀប​ប្រើប្រាស់​ស្លឹក ទៀបបារាំង​ដោះស្រាយ​បញ្ហា​ជំងឺ រួមទាំង​អត្ថប្រយោជន៍​សំខាន់ៗ​របស់​វា ចំពោះ​សុខភាព​៖
​ ​
១. ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ មហារីក​
​យោងតាម​ការចុះផ្សាយ​មួយ របស់​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ​គីមី (The Journal of Medicinal Chemistry) បាន អះអាងថា ប្រសិទ្ធភាព​នៃ​ស្លឹក​ទៀប បារាំង​ក្នុងការ ប្រឆាំង​ទៅនឹង​កោសិកា មហារីក គឺមាន​លក្ខណៈ​ល្អប្រសើរ​ជាង​ការព្យាបាល​ដោយ​ប្រើ គីមី​ដល់​ទៅ រាប់ពាន់​ដង​ឯណោះ​។ វា​ត្រូវបាន គេ​និយាយថា ស្លឹក​ទៀបបារាំង​គឺ ប្រសិទ្ធភាព​ខ្ពស់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ មហារីក​សុដន់​, សួត និង​ក្រពេញ ប្រូ​ស្តា​ត​។

ដើម្បី​ធ្វើ​តែ​ស្លឹក​ទៀបបារាំង យកមក​ទទួលទាន អ្នក​គ្រាន់តែ​ចិញ្ច្រាំ​ស្លឹក​ទៀបបារាំង ចំនួន​១០​ស្លឹក ហើយ​ដាំ​វា​ជាមួយនឹង​ទឹក​ធម្មតា​៣​ពែង​។ បិទ​ភ្លើងចង្ក្រាន លើក​ទឹកតែ ស្លឹក​ទៀប បារាំង​ចេញពី​ភ្លើង នៅពេល​ទឹកតែ នេះ​រីង​សល់​បរិមាណ​ប្រហែលជា​១ ពែង​។ ស្រង់​យក​កាក​ចេញ និង​ទុកឱ្យ ចុះ​ត្រជាក់​បន្តិច​សិន សឹម​ទទួលទាន​រៀងរាល់​ព្រឹក​សម្រាប់ រយៈពេល​ពី​៣ ទៅ​៤​សប្តាហ៍ ហើយ​អ្នកនឹង​សម្គាល់ ឃើញ​លទ្ធផល​ជាក់​ជាមិនខាន​។​
​ ​
២. ព្យាបាល​ជំងឺ​រលាក​សន្លាក់ ហ្គោ​ដ​
​ស្ថានភាព​នៃ​ជំងឺ​រលាក​សន្លាក់ ហ្គោ​ដ​នឹង​ប្រែជា​ធូរស្រាល​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់តែ​អ្នក ទទួលទាន​ទឹក តែ​ស្លឹក​ទៀបបារាំង​។ រូបមន្ត​ធម្មជាតិ នេះ​ជួយ​ក្នុងការ​បញ្ចោ​ញ​ចោល ឬ​លាង អាស៊ីត​អ៊ុយ​រិ​ក​ចេញពី​ក្នុង​ឈាម​។ ដើម្បី ដោះស្រាយ​បញ្ហា​នៃ​ជំងឺ​នេះ ចូរ​បេះ ស្លឹក​ចាស់ៗ ប៉ុន្តែ​នៅមាន​ពណ៌​បៃតង របស់​ទៀបបារាំង​ពី​៦​ទៅ​១០​ស្លឹក​មក លាង​ឱ្យ​ស្អាត​ហើយ​ដាំ ឱ្យ​ពុះ​ជាមួយ នឹង​ទឹក​ធម្មតា​២​ពែង ហើយ​រម្ងាស់​ឱ្យ សល់​បរិមាណ​ត្រឹម​មួយ​ពែង សឹម​លើក ចេញពី​ចង្ក្រាន​។ ស្រង់​កាក​ចេញ ហើយ ទុកឱ្យ​ចុះ​ត្រជាក់​បន្តិច​សិន សឹម​ទទួល ទាន​២​ដង​ក្នុង​មួយថ្ងៃ (​ព្រឹក និង​ល្ងាច​)​។​

៣. ព្យាបាល​ជំងឺ​ទឹកនោមផ្អែម
​ទឹកតែ​ចេញពី​ស្លឹក​ទៀបបារាំង គឺ មាន​អត្ថប្រយោជន៍​ល្អប្រសើរ​មែនទែន​សម្រាប់​អ្នកជំងឺ ទឹកនោមផ្អែម​។ នេះ​ក៏ ព្រោះតែ​ភេសជ្ជៈ​នេះ គឺ​ជួយ​បង្កើន​ភាពប្រែប្រួល​នៃ​អាំង​ស៊ុយ​លីន ដែល​អនុញ្ញាតឱ្យ​កោសិកា​ប្រើប្រាស់​ជាតិ គ្លុយកូស​និង​កាត់បន្ថយ​កម្រិត​នៃ​ជាតិ ស្ករ​ក្នុង​ឈាម​។​
​ ​
៤. បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​នៃ រាងកាយ​
​សារធាតុចិញ្ចឹម​ដែលមាន​ផ្ទុក នៅក្នុង​ស្លឹក​ទៀបបារាំង​ត្រូវបាន​គេ ជឿថា​នឹង​ជួយ​បង្កើន ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ កាន់តែ​ប្រសើរឡើង​បង្ការ​ការឆ្លង មេរោគ​ចូលក្នុង​រាងកាយ​។ យក​ស្លឹក ទៀបបារាំង​ពី​៤​ទៅ​៥​ស្លឹក ទៅ​ដាំ​រហូត ដល់​ពុះ​ជាមួយ​ទឹក​ធម្មតា​៤​ពែង ទុក​រហូតដល់​រីង សល់​ទឹក​ត្រឹម​មួយ​ពែង រួច​ស្រង់​កាក​ចេញ ហើយ​ទុកឱ្យ​ចុះ ត្រជាក់​បន្តិច​សិន សឹម​ទទួលទាន ភេសជ្ជៈ​នេះ​ឱ្យបាន​ទៀងទាត់​ម្តង​ក្នុង មួយថ្ងៃ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ជៀស​ឆ្ងាយ​ពី​ការឆ្លង ជំងឺ​ផ្សេងៗ ៕

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge