អាហារ​ប៉ូវ​ខួរក្បាល​ដែល​ល្អ​ចំពោះ​ការ​ផ្ចង់អារម្មណ៍​

Posted by : 10639 | 10-Aug-2019

ការដែល​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​គឺមាន​សារៈសំខាន់​ណាស់​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ តើ​អ្នកមាន​ធ្លាប់​សម្គាល់​មើល​ពី​របៀប​ដែល​ខួរក្បាល​ធ្វើការ​កាន់តែ​ពិបាកទៅៗ​ដែរ​ទេ​? នេះ​ដោយសារតែ​អ្នក​អាយុ​កាន់តែច្រើន​។

ថ្វីបើ​ថ្នាំ​បំប៉ន​អាហារ​ជួយ​ឲ្យ​អ្នកមាន​ភាព​ឆ្លាត​ជាមុន​ក៏ពិតមែន ប៉ុន្តែ​គ្មានអ្វី​ដែល​អាច​ទប់ ស្កាត់​នូវ​អ្វីៗ​ដែលជា​ការពិត​បានឡើយ​។ ខាងក្រោម​នេះ​គឺជា​អាហារ​ជំនួយ​ដល់ សុខភាព​ខួរក្បាល​មួយចំនួន​ដែល​គេ​រកឃើញថា អាចជួយ​ដល់​ការ​ផ្ចង់អារម្មណ៍ និង​រក្សា​ការចងចាំ​របស់​អ្នក​បាន​។

​កាហ្វេ​
មនុស្ស​យើង​ភាគច្រើន​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​។ អ្វី​ដែលជា ដំណឹង​ល្អ​នោះ​គឺថា កាហ្វេ​អាចជួយ​ឲ្យ​អ្នកមាន​ភាពស្រស់​ស្រាយ​ហើយ​ជំរុញ​ដល់​ថា​ម ពល​ខួរក្បាល​ថែមទៀត​។

​ត្រី​
ការ​ញ៉ាំ​ត្រី​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន ជាពិសេស​ជួយ​បង្កើន​ថាមពល​ដល់ ខួរក្បាល​តែម្តង​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ដែលមាន​ច្រើន​ក្នុង​សាច់​ត្រី​គឺជា​អាហារ ដ៏​ពិសេស​សម្រាប់​ខួរក្បាល​។ របប​អាហារ​ដែលមាន​ត្រី​ច្រើន នឹង​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល រក្សា​សុខភាព​បេះដូង និង​ខួរក្បាល​។

​សូកូឡា​ខ្មៅ​
សូកូឡា​មួយ​នេះ​ត្រូវបាន​គេ​ដឹងថា មាន​អង់​ទី​អុកស៊ីដ​ង់​ច្រើន​ហើយ​ជាតិ​កាហ្វេ​អ៊ី​ន​របស់ វា​ក៏​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ដែរ​។

​ផ្លែ​បឺ​រី​ពណ៌​ខៀវ​
ការសិក្សា​ជាច្រើន​បាន​រកឃើញថា ការ​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខៀវ​អាចជួយ​សម្រួល​ដល់ សម្ពាធ​ឈាម ភ្ញោ​ច​ខួរក្បាល និង​បង្កើន​ការរំលាយ​អាហារ​។ ដោយសារតែ​ផ្លែឈើ​មួយ នេះ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម សរសៃ និង​វីតាមីន ដូច្នេះ​វា​ត្រូវបាន​គេ​ស្គាល់​ថា ជួយ​បន្ថយ ឥទ្ធិពល​គ្រោះថ្នាក់​ដល់​ខួរក្បាល និង​បង្ការ​ជំងឺ​ខួរក្បាល​ដោយសារ​ការ​ចាស់​តាម អាយុ​ជាដើម​។

​ផ្លែ​ប័​រ​
ផ្លែ​ប័​រ​ក៏​មិន​ខុសគ្នា​នឹង​ផ្លែ​បឺ​រី​ពណ៌​ខៀវ​ដែរ គឺ​ជួយ​ឲ្យ​ខួរក្បាល​កាន់តែ​ឆ្លាត​វ៉ៃ​។ ថ្វីបើ​វា​ជា ផ្លែឈើ​សម្បូរ​ជាតិ​ខ្លាញ់​មែន​ក៏ដោយ​តែ​ខ្លាញ់​នេះ​ជា​ខ្លាញ់​ល្អ ដែល​អាច​ថែរក្សា​លំហូរ ឈាម​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អ ជាពិសេស​សម្ពាធ​ឈាម​និង​កាត់បន្ថយ​បញ្ហា​ធ្វើ​ឲ្យ​ខូច ខួរក្បាល ដោយសារ​អាយុ​ច្រើន​។

​សណ្តែក​
សណ្តែក​ត្រូវបាន​គេ​ស្គាល់​ថា ជាយ​យ​សម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​ភ្ញោ​ច ខួរក្បាល​ឲ្យ​ធ្វើការ​បាន​កាន់តែ​ល្អ​៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge