មធ្យោបាយ​ធម្មជាតិ​បង្កើន​ភាព​មានកូន​របស់​បុរស

Posted by : 10639 | 16-May-2018

មធ្យោបាយ​ពិសេស​មួយ​សម្រាប់​ភាព​អាច​មានកូន​បាន​របស់​បុរស​នោះ​គឺថា រាង​កាយ​របស់​ពួក​គេ​មាន​តុល្យភាព​នៃ​អ៊័​រ​ម៉ូ​ន និង​ប្រូតេអ៊ីន ទើប​អាច​ជួយ​បង្កើត​ជា​មេជី​វិត​​ឈ្មោល​​ដែល​ផ្តល់​សុខភាព​ល្អ ហើយ​ក៏​អាច​បង្កើត​ជា​កូន​បាន​ដែរ ។ សំណាង​ដែរ​មាន​វិធី​ច្រើន​ណាស់​ដែល​គេ​អាច​ជួយ​ឲ្យ​បុរស​មាន​សមត្ថភាព​បង្កើន​ភាព​មានកូន​បាន ។

ដំបូង​ឡើយ​ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ប៉ះពាល់​ប្រដាប់​ភេទ​ជាមួយនឹង​កម្តៅ ដូច​ជា ការ​ងូតទឹក​ក្តៅ ត្រាំ​ទឹក​ក្តៅ ឬ​នៅ​ក្នុង​បន្ទប់​សូ​ណា​។ ចូរ​កុំ​ដាក់​កុំព្យូទ័រ​ឡេ​ប​ថប់​លើ​ភ្លៅ និង​ដាក់​ទូរស័ព្ទ​ដៃ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន ។ បើសិនជា​អ្នក​ត្រូវការ​ប្រើ​ថ្នាំ​ដោយ​មាន​វេជ្ជបញ្ជា ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ​ថា​តើ​ថ្នាំ​ទាំងនេះ​អាច​ប៉ះពាល់​ដល់​មេជី​វិត​ឈ្មោល ឬ​អត់ ។

ជា​ទូទៅ​បើសិនជា​បេះដូង ឬ​ខួរក្បាល​មាន​សុខភាព​ល្អ​ហើយ វា​ក៏​ល្អ​ចំពោះ​ពងស្វាស​មនុស្ស​ប្រុស​ដែរ ។ របៀប​រស់នៅ​ដែល​មានការ​ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ធាត់​ជ្រុល​ពេក​មិនមែន​ជា​រឿង​ល្អ​សម្រាប់​សុខភាព​ទូទៅ​ឡើយ ហើយ​វា​ក៏​មិនល្អ​ចំពោះ​សមត្ថភាព​នៃ​ការ​មានកូន​ដែរ ។

អ្នកជំនាញ​បាន​ណែនាំ​ថា​របប​អាហារ​ដែល​មាន​អង់​ទី​អុក​ស៊ី​ដង់​ខ្ពស់ ដូច​ជា​បន្លែ និង​ផ្លែ​ឈើ​ដែល​មាន​ពណ៌ ខុស​ៗ​គ្នា គឺជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ជំរុញ​ដល់​សុខភាព ហើយ​បង្កើន​សមត្ថភាព​មានកូន​របស់​មនុស្ស​ប្រុស​ថែម​ទៀត ។ ក្រៅពី​នេះ​វា​ក៏​មាន​ជីវជាតិ ផ្សេង​ៗ​ទៀត​ដែល​ជួយ​ដល់​ការ​មានកូន​របស់​បុរស​ដែរ​ដូច​ជា​៖

• ​វីតាមីន​ C ៖ វា​គឺជា​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក ហើយ​ក៏​បង្កើន​គុណភាព​មេជី​វិត​ឈ្មោល ព្រមទាំង​បន្ថយ​ការ​ខូចខាត​របស់​កោសិកា​ជា​ច្រើន​នៃ​រាង​កាយ​ផង​ដែរ ។

•​ វីតាមីន E ៖ គឺជា​អង់​ទី​អុក​ស៊ី​ដង់​មួយ​ប្រភេទ​ដែល​ធ្វើការ​យ៉ាង​ល្អ​ជាមួយនឹង​វីតាមីន C ក្នុង​ការ​បោសសម្អាត​សារធាតុ អាក្រក់​ៗ​ចោល និង​បង្កើន​គុណភាព​មេជី​វិត​ឈ្មោល ។

• Co Enzyme Q10 ៖ វា​គឺជា​សារធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​មុខងារ​របស់​កោសិកា​ទាំងអស់​ក្នុង​ខ្លួន ហើយ​ក៏​ត្រូវ​បាន​គេ​បង្ហាញ​ថា ជួយ​ពង្រឹង​ដល់​ចំនួន និង​ការ​ធ្វើ​ចលនា​របស់​មេជី​វិត​ឈ្មោល​ផង​ដែរ ។

•​ ជាតិ​ស័ង្កសី​ ៖ គឺជា​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​ដល់​មេជី​វិត​ឈ្មោល និង​បង្កើន​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ ។

•​ សេ​ឡេ​ញ៉ូ​ម ​៖ គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​រាង​កាយ​ប្រើប្រាស់​ក្នុង​ការ​ប្រឆាំង​ការ​ខូចខាត​ដោយសារ​អង់​ស៊ី​ត​កម្ម និង​ពង្រឹង​ដល់​លទ្ធភាព​នៃ​ការ​មានកូន និង​សុខភាព​ទូទៅ ។

•​ តែ​បៃតង ​៖ មាន​សារធាតុ​ផ្តល់​សុខភាព​ច្រើន​ដែល​បង្កើន​សមត្ថភាព​មានកូន​បាន ។ ការ​ញ៉ាំ​តែ​បៃតង​គឺជា​រឿង​សំខាន់​មួយ​ចំពោះ​រឿង​នេះ ។

•​ ទំពាំងបាយជូរ​ពណ៌​ក្រហម ៖ ទឹក​ទំពាំងបាយជូរ​ក្រហម និង​ស្រាក្រហម​៖ គឺ​មាន​សារ​ធាតុ Resveratrol ខ្ពស់ ហើយ​ក៏​ត្រូវ​បាន​គេ​បង្ហាញ​ថា ជា​អង់​ទី​អុក​ស៊ី​ដង់​ដ៏​ខ្លាំង​មួយ​ដែល​អាច​ពង្រឹង​ដល់​គុណភាព​មេជី​វិត​ឈ្មោល​បាន ។

•​ សារធាតុ Lycopene ៖ វា​មាន​មិន​ច្រើន​ឡើយ​លើ​បុរស​ដែល​មិន​អាច​មានកូន​បាន ប៉ុន្តែ​អ្នក​អាច​រកបាន​យ៉ាង​ល្អ​ពី​ធម្មជាតិ ដែល​មាន​ក្នុង​ផ្លែ​ឈើ និង​បន្លែ​ពណ៌​ក្រហម ជា​ពិសេស​ផ្លែ​ឪឡឹក​តែ​ម្តង ។

•​ វីតាមីន D ៖ បុរស​ដែល​កង្វះ​វីតាមីន​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ទៀត​ថា មាន​ចំនួន​មេជី​វិត​ឈ្មោល​ចុះ​ទាប និង​មិន​ងាយ​មានកូន​ឡើយ ៕


ប្រភព: កោះសន្តិភាព

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge