ក្រៅពីជួយឲ្យ​សុខភាពល្អ ទឹកដោះគោស្រស់ ផ្តល់អត្ថប្រយោជន៍៤យ៉ាងនេះទៀត ដែលអ្នកស្មានមិនដល់

Posted by : 112220 | 16-Oct-2020

ទឹក​ដោះ​គោស្រស់ ​ជា​ភេសជ្ជៈ​សុខភាព​​សម្បូរ​ដោយ​ជីវជាតិ​ដូច​ជា ​ប្រូតេអ៊ីន និង​​កាល់ស្យូម​ដែល​ផ្ដល់​សា​រៈ​សំខាន់​ក្នុង​ការ​ជួស​ជុល
​កោសិកា​ ​ឆ្អឹង និង​រាង​​​រឹង​មាំ​ផង​ដែរ។ ក្រៅ​ពី​នេះ ​វា​ក៏​ជួយ​ដល់​សុខភាព​ស្បែក​បាន​ថែម​ទៀត ដែល​គេ​អាច​យក​មក​ប្រើ​សម្រាប់​ផ្នែក​
សម្រស់​បាន​យ៉ាង​ច្រើន។ ខាង​ក្រោម​នេះ ​គឺ​ជា​គុណ​ប្រយោជន៍​នៃ​ទឹក​ដោះ​គោស្រស់​ នៅ​ពេល​ដែល​​អ្នក​ផឹក​បាន​ទៀង​ទាត់។​

១. ​បន្ថយ​អាការៈ​ឈឺ​ចាប់​ពី​​ខាង​ក្នុង ​មុន​ពេល​មក​រដូវ

នារី​ជា​ច្រើន​តែង​​មាន​អារម្មណ៍​មិន​នឹង​នរ ​តឹង​តែង ​​ឈឺ​ខ្នង ​ចង្កេះ និង​ចុក​ចាប់​ពី​ខាង​ក្នុង​មុន​ពេល​​ជិត​មក​រដូវ​ជា​ដើម។ ​អំ​ឡុង​ពេល​
នេះ ​​សម្រាប់​នារី​វ័យ​ក្មេង​ទាំង​អស់​គួរ​ផឹក​ទឹក​ដោះ​គោ​ស្រស់​​ឲ្យ​បាន​ច្រើន ព្រោះ​ជីវជាតិ​ដូច​ជា​ កាល់ស្យូម រួម​ទាំង​វីតាមីន​ដែល​ផ្ទុក​
ក្នុង​ទឹក​ដោះ​គោ​ស្រស់​ ​អាច​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​បាន។ ​ម្យ៉ាង​ទៀត ​អំ​ឡុង​ពេល​​មក​រដូវ បើ​សិន​ស្ត្រី​ផឹក​ទឹក​ដោះ​គោ​ក្ដៅ​ឧណ្ហ​ៗ​
មុន​​ចូល​គេង ​វា​ក៏​ជួយ​បំបាត់​អាការៈ​មួល​ម៉ៅ​បាន​​មួយ​កម្រិត​ផង​ដែរ។

២. ជួយ​ចិញ្ចឹម​​ស្បែក​​ឲ្យ​​ភ្លឺ​ថ្លា និង​មាន​សំណើម

​ទឹក​ដោះ​គោ​ស្រស់​សម្បូរ​ដោយ Biotin ​និង​វីតាមីន​យ៉ាង​ច្រើន ​ដែល​ជួយ​បង្កើត​ខូ​ឡា​ជែន​ក្នុង​ស្រទាប់​ស្បែក​ពី​ខាង​ក្នុង​​ និង​ធ្វើ​ឲ្យ
​ស្បែក​តឹង​​ណែន​មិន​ងាយ​យារ​ធ្លាក់។ ​លើស​ពី​នេះ ​អាស៊ី​ត​ឡាក់​ទិច​ក្នុង​ទឹក​ដោះ​គោស្រស់ ធ្វើ​​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ឡើង​ៗ​ គួរ​ឲ្យ​ចង់​ប៉ះ​។
​សម្រាប់​អ្នក​ដែល​កំពុង​មាន​បញ្ហា​ស្បែក​ខ្មៅ​ស្រអាប់ ​​មិន​ម៉ត់​រលោង ​គប្បី​ពិសា​ទឹក​ដោះ​គោស្រស់​​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​ទទួល​បាន
​ស្បែក​ភ្លឺ​ថ្លា​ពី​ខាង​ក្នុង​។

៣. ​​ជួយ​សក់​រឹង​មាំ និង​ភ្លឺ​រលើប​រលោង

​គុណ​សម្បត្តិ​ផ្នែក​សម្រស់​មួយ​ទៀត​ដែល​អ្នក​មិន​នឹក​ស្មាន​ដល់ ​គឺ​វា​ជួយ​ឲ្យ​សក់​មាន​សុខភាព​ល្អ ​ទន់ និង​រលើប​រលោង​ គួរ​ឲ្យ​ចង់
​អង្អែល។ ​បើ​សិន​អ្នក​កំពុង​មាន​បញ្ហា​សក់​ស្ងួត ​ដាច់ និង​ជ្រុះ ​គួរ​សាក​ល្បង​ពិសា​ទឹក​ដោះ​គោ​ស្រស់​ដើម្បី​ឲ្យ​ជីវជាតិ​នេះ អាច​ថែ​បំប៉ន
​សក់​របស់​អ្នក​បាន។ ​បើ​យោង​តាម​ការ​​ស្រាវជ្រាវ​ពី​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ​​សារធាតុ​ខ្លាញ់​និង​ប្រូតេអ៊ីន​​ក្នុង​​ទឹក​ដោះ​គោ​ស្រស់​
អាច​បន្ថែម​ជាតិ​កាល់ស្យូម​ដល់​សក់​បាន ដែល​នេះ​នឹង​ជួយ​ឲ្យ​សរសៃ​​សក់​រឹង​មាំ​តាំង​ពី​គល់ ​ព្រម​ទាំង​ការពារ​សក់​មិន​ងាយ​ជ្រុះ​ផុយ​ៗ​
​យ៉ាង​មាន​ប្រសិទ្ធភាព។

៤. ​អាច​ប្រើ​​ក្នុង​ម្ហូប ​និង​សម្ភារៈ​ស្បែក​មួយ​ចំនួន

កាន់​តែ​ភ្ញាក់​ផ្អើល​មួយ​កម្រិត​ទៀត ​គឺ​​អ្នក​អាច​ប្រើ​ទឹក​ដោះ​គោ​ស្រស់​ក្នុង​ការ​ការ​ចម្អិន​អាហារ​បាន។ ​ពិសេស ​​វា​ជួយ​បង្កើន​រស​ជាតិ​​
អាហារ ដូច​ជា​សាច់​ត្រី ​ឬ​សាច់​មាន់​ឲ្យ​​កាន់​តែ​ឈ្ងុយ​ឆ្ងាញ់ ​បំបាត់​ក្លិន​ឆ្អាប ធ្វើ​ឲ្យ​សាច់​​ផុយ​​គួរ​ចង់​ទទួល​ទាន។ ​វិធី​ងាយ​ៗ ​ដោយ​អ្នក​
គ្រាន់​តែ​ចាក់​ទឹក​ដោះ​​គោ​ស្រស់​ត្រាំ​ក្នុង​សាច់​ប្រមាណ​៣០​នាទី ​មុន​ពេល​ចម្អិន ​នោះ​លទ្ធផល​នឹង​ទទួល​បាន​ជា​ទី​គាប់​ចិត្ត។

​កាន់​តែ​ពិសេស​មួយ​ទៀត ​គឺ​ទឹក​ដោះ​គោ​ស្រស់​​ផ្ទុក​ដោយ​សារធាតុ​អាល់​កា​លីន ​និង​ប្រេង ​​ដែល​មាន​សមត្ថភាព​បំបាត់​ស្នាម​ប្រឡាក់
​បាន។ ​អ្នក​គ្រាន់​តែ​ជ្រលក់​ទឹក​ដោះ​គោ​បន្តិច​លើ​សំឡី​ហើយ​យក​​មក​ជូត​លើ​ស្បែក​ជើង​ ឬ​សម្ភារៈ​ផ្សេង​ៗ​ធ្វើ​ពី​ស្បែក ​នោះ​នឹង​ជួយ​ឲ្យ​
សម្ភារៈ​ទាំង​នោះ​មើល​ទៅ​ភ្លឺ​ចិញ្ចាច​ដូច​ថ្មី​អីចឹង​ដែរ។

យ៉ាងណាក្ដី ការជ្រើសរើសទឹកដោះគោ​ស្រស់​ដែលសុទ្ធ និងមានគុណភាពល្អ គឺពិតជាសំខាន់។ ថ្ងៃនេះ Sabay សូមណែនាំទឹកដោះ
គោសុទ្ធ ១០០% គិរីសួគ៌ ដែលផលិតចេញពីកសិដ្ឋានធំបំផុត និងទំនើបបំផុតរបស់ខ្មែរយើង។ គិតមកទល់ពេលនេះ ទឹកដោះគោ
សុទ្ធគិរីសួគ៌ មានលក់នៅផ្សារទំនើបជាច្រើន ដូចជាផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី (គ្រប់សាខា) ផ្សារ Fair Plus (ទាំង ៥សាខា)
ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា និងផ្សារ
NC។ ទឹកដោះគោសុទ្ធគិរីសួគ៌ មាន២ជម្រើស គឺដបតូច ចំណុះ ៨៣០មីលីលីត្រ និងដបធំ ចំណុះ ២លីត្រ។ បន្ថែមលើនេះ
កសិដ្ឋាន​គិរីសួគ៌ ក៏មានយ៉ាអួដាក់​លក់​លើទីផ្សារផងដែរ។

ប្រភព៖ news.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge