ផ្លែ​ឈើ​ប៉ុន្មាន​មុខ​នឹង​ជួយ​ឱ្យ​ស្បែក​​ស្អាត​ផូរផង់

Posted by : 10639 | 02-Jan-2019

ផ្លែ​ឈើ​ដែល​មនុស្ស​ស្រី​គួរតែ​ពិសា​ដើម្បី​ថែរក្សា​ស្បែក ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​អ្នក​អាច​យក​ផ្លែ​ឃី​វី​ទៅ​កិន​ជា​ទឹក ហើយ​ទុក​ក្នុង​ទូទឹកកក ដោយ​អាចយ​កមក​ញ៉ាំ​ពេល​ណា​ក៏​បាន​ដែរ ។ ក្រោយ​ពេល​ដែល​អ្នក​ពិសា​រួច នោះ​ស្បែក​អ្នក​នឹង​ប្រែ​ជាស​មិន​ខាន​ឡើយ​ប៉ុន្តែ​អ្នក​ដែល​មាន​ស្បែក​មិន​ស្រួល មិន​គួរ​ញ៉ាំ​ច្រើន​ឡើយ ។

2.​អ្នក​ក៏​អាច​ពិសា​ក្រូចឆ្មារ​ផង​ដែរ ព្រោះ​វា​មាន​ផ្ទុក​វីតាមីន​សេ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​តាម​បែប​ធម្មជាតិ​បាន ។

3.​ផ្លែ​ប៉ោម​ក៏​មាន​សារធាតុ​ជួយ​អ្នក​ឲ្យ​មាន​ស្បែក​ដែល​ស្អាត​ផង​ដែរ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​អ្នក​ទន់ ម៉ដ្ឋ​រលោង​តែ​ម្តង ។ ជា​ពិសេស ស្នាម​អុជ​ខ្មៅ​ក៏​អាច​បាត់​ផង​ដែរ ។

4.​ផ្លែ​ស្រកានាគ​ក៏​សម្បូរ​វីតាមីន​សេ​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​ទម្ងន់ ប្រឆាំង​ភាព​ចាស់​ជ្រីវជ្រួញ​ទាំងឡាយ ។

5.​ស្ត្រ​ប៊័រ​រី ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​ផង​ដែរ ទោះបីជា​អ្នក​មិន​ផាត់មុខ​ក៏​ដោយ ព្រោះ​សារធាតុ​វា​អាច​ជួយ​ធ្វើ​ឲ្យ​ស្ពេ​ក​ម៉ដ្ឋ​ជា​ខ្លាំង​តែ​ម្តង ។

6.​ប៉េងប៉ោះ សម្បូរ​ទៅ​ដោយ​វីតាមីន​សេ ធ្វើ​ឲ្យ​ស្នាម​អុជ​ខ្មៅ​ទាំងឡាយ​អាច​បាត់​ដោយ​មិនដឹង​ខ្លួន ។ ដូចនេះ​អ្នក​អាច​ព្យាយាម​បរិភោគ​ផ្លែ​ឈើ​ទាំងនោះ ដើម្បី​សុខភាព​ស្បែក​របស់​អ្នក ៕

ប្រភពៈ កោះសន្តិភាព

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge