ទម្លាប់មិនល្អទាំង៥យ៉ាងដែលធ្វើឲ្យអ្នកអស់កម្លាំងជារៀង រាល់ថ្ងៃ !

Posted by : 10639 | 13-Mar-2018

ពិតណាស់មនុស្សយើងគ្រប់គ្នាធ្វើការអ្វីក៏ដោយមិនថាសិក្សារៀនសូត្រធ្វើការឫ ប្រកបអាជីវកម្មក៏ត្រូវការមានកំលាំង
ថាមពលដើម្បីយកមកធ្វើការទាំងនោះដែរ។ តើលោកអ្នកធ្លាប់មានអារម្មណ៍ថាអស់កម្លាំងដែរឬទេ? ប្រាកដណាស់
សិស្សនិស្សិត បុគ្គលិក អាជីវករមួយចំនួន ប្រហែលជាមាន អាការៈ អស់កម្លាំង ល្ហិតល្ហៃ ហើយ មិនដឹងពីមូលហេតុ
ដែលបណ្តាលឲ្យមាន បញ្ហាដូច្នេះកើតឡើងឡើយ យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញពី ទំលាប់មិនល្អ ទាំង
៥ យ៉ាង ដែលអាចធ្វើឲ្យលោកអ្នក មានអាការៈ អស់កម្លាំងដូចខាងក្រោម ៖

១. មិនទទួលទានទឹក៖ តើអ្នកដឹងទេថា ការខ្វះជាតិទឹកក្នុងបរិមាណបន្តិចបន្តួចក៏ដោយក៏អាចធ្វើឲ្យកំលាំងថាមពល
ក្នុងរាយកាយរបស់អ្នកចុះខ្សោយបានយ៉ាងលឿនដែរ។ ក្នុងនោះដែរ ការខ្វះជាតិទឹក គឺបានធ្វើឲ្យឈាម ក្នុងរាងកាយ
របស់អ្នកមានកំហាប់ កាន់តែខាប់ ដែលមានន័យថា បេះដូង របស់អ្នកធ្វើការកាន់តែខ្លាំងដើម្បីទទួលបាន អុកស៊ីសែន
និងសារធាតុចិញ្ចឹមមកពីសាច់ដុំ និងសរីរាង្គរបស់អ្នក។ ដូច្នេះ បេះដូងធ្វើការកាន់តែខ្លាំង នោះថាមពលរាងកាយរបស់
អ្នកនឹងចុះខ្សោយទៅតាមនោះផងដែរ។ យ៉ាងណាមិញលោកអ្នកអាចកែខៃបញ្ហានេះបានដោយព្យាយាមទទួលទាន
ទឹក និងអាហារ ដែលមានជាតិទឹក ឲ្យបានច្រើន ដើម្បីមានកំលាំងម៉ាំមួន។

២. មិនទទួលទានអាហារពេលព្រឹក ៖ មនុស្សមួយចំនួន តែងតែគិតថា អាហារពេលព្រឹក គឺមិនមាន សារៈសំខាន់
សំរាប់រាងកាយ របស់ពួកគេឡើយ។ យ៉ាងណាមិញ ការមិនទទួលទាន អាហារពេលព្រឹក បានជះឥទ្ធិពលយ៉ាងខ្លាំង
ដល់រាងកាយ របស់មនុស្ស ព្រោះថា វាជាអាហារដំបូងដែល ផ្តល់ថាមពល ដល់រាងកាយ របស់យើងគ្រប់គ្នាបន្ទាប់
ពីភ្ញាក់ពីដំនេក។ ដូច្នេះ មិនថារវល់យ៉ាងណាក៏ដោយក៏លោកអ្នកត្រូវឆ្លៀតពេលញ៉ាំអាហារពេលព្រឹក ឲ្យទៀងទាត់
មិនថា ក្នុងបរិមាណ តិចឫច្រើនឡើយ។

៣.ផឹកគ្រឿងស្រវឹង ៖ ពិតណាស់ មិនថាយុវជន និងលោកអ៊ុំចាស់ៗទេ គឺតែងតែទទួលទានស្រាបន្ទាប់ពី បានបំពេញ
ការងារ ប្រកបរបររកស៊ី អស់រយៈពេល ពេញមួយថ្ងៃ រួចមក។ ប៉ុន្តែ ការទទួលទាន គ្រឿងស្រវឹង មុនពេល គេងដូច្នេះ គឺ
អាចធ្វើឲ្យរំខាន ដល់ការទទួលទានដំនេក ទោះបីជា វាបានធ្វើឲ្យអ្នក រំសាយ ទុក្ខកង្វល់ ទាំងឡាយ និង ធ្វើឲ្យអ្នក ឆាប់
គេងលក់ ក៏ដោយក៏វាអាចធ្វើឲ្យអ្នកភ្ញាក់ឡើងនៅពាក់កណ្តាលយប់ ជាហេតុធ្វើឲ្យកំលាំង របស់អ្នក កាន់តែចុះខ្សោយ បានទៀតផង។
 

៤. មិនងាយចូលគេងនៅថ្ងៃចុងសប្តាហ៍ ៖ ការចូលគេងយប់ជ្រៅ នៅថ្ងៃចុងសប្តាហ៍អាចធ្វើឲ្យអ្នកមានអារម្មណ៍
អស់កម្លាំងនៅថ្ងៃបន្ទាប់។ ដូច្នេះ លោកអ្នកគួរតែផ្លាស់ប្តូទំលាប់ចូលគេងយប់ជ្រៅនៅថ្ងៃចុងសបា្តហ៍ហើយព្យាយាម
គេងឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ មិនថាថ្ងៃចន្ទ ឫ ថ្ងៃអាទិត្យនោះទេ ព្រោះថា ការចូលគេងទៀងទាត់ជារៀងរាល់
ថ្ងៃ គឺអាចធ្វើឲ្យរដ្តនៃដំនេករបស់អ្នកមានដំនើរការល្អ និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លានៅពេលដែលភ្ញាក់ឡើង។


៥. លេងទូរស័ព្ទ នៅពេលគេង ៖ ពន្លឺដែលបញ្ចេញដោយគ្រឿងអេឡិចត្រូនិចដូចជា ទូរសព្ទ ,ទូរទស្សន៍,កុំព្យូទ័
រអាចធ្វើអោយប៉ះពាល់ដល់ដំនេករបស់អ្នកជាខ្លាំង។ រាងកាយរបស់អ្នកជាទូទៅ ភ្ញាក់ឡើងនៅពេលដែល ទទួល
ពន្លឺបង្ហាញថា ពេលណាដែលត្រូវភ្ញាក់ ដូច្នេះ ប្រសិនបើមេឃងងឹតគឺមានន័យថា គឺដល់ពេលគេងហើយ។ ពន្លឺដែល
បញ្ចេញគ្រឿងអេឡិចត្រូនិច នេះទៀតសោត គឺអាចធ្វើអោយអ្នកមិនងាយគេងលក់ និង អាចធ្វើឲ្យរាងកាយ របស់
អ្នកកាន់តែអស់ថាមពលបន្ថែមទៀតផង។
ដូច្នេះបន្ទាប់ពីអាននូវទំលាប់ទាំង៥យ៉ាងដែលអាចធ្វើឲ្យថាមពលរាង
កាយរបស់អ្នកចុះខ្សោយហើយ លោកអ្នក

អាចផ្លាស់ប្តូរទំលាប់ទាំងនោះ និងព្យាយាមទទួលទានអាហារណាដែលផ្តល់សារៈប្រយោជន៍ដល់សុខភាពលោកអ្នក កាន់តែប្រសើរ៕

ប្រភព www.khmerload.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge