វិធីបណ្តុះ សណ្តែកបណ្តុះ

Posted by : 10639 | 26-Nov-2018

វិធីបណ្តុះសណ្តែក បណ្តុះ៖
១-ត្រាំសណ្តែកបាយនឹង​ទឹកត្រជាក់ទុកមួយ​យប់។
២-ស្រង់​គ្រាប់​សណ្តែក ដាក់ក្នុង​ក្អម ឬ ឆ្នាំង​ដី រួច​គ្រប​អោយជិត។
៣-ប្រហែល​៥ ទៅ​៦​ម៉ោង​ម្តង ចាក់​ទឹក​ចូល​ក្នុង​ក្អម ឬ ឆ្នាំង​ដីនោះ​អោយ​លិចគ្រាប់​សណ្តែក រួច​ច្រោះ​ទឹក​នោះ​ចេញ​អស់ ហើយ​គ្រប​ទុក​វិញ។
៤-ធ្វើបែប​នេះ រយៈពេល​៣​ថ្ងៃ នឹង​បាន​សណ្តែក​ដូច​ក្នុង​រូប​ខាង​លើ​មិន​ខាន។


ចំណាំ៖ គ្រាប់​សណ្តែក​កន្លះ​កំប៉ុង​ឆ្នាំងបាយអគ្គិសនី បណ្តុះ​បាន​ប្រហែល​កន្លះ​គីឡូក្រាម។


បៀបបណ្តុះសណ្តែក៖

- គ្រាប់សណ្តែក ២០០ក្រាម
- កញ្ជើមួយ ឬ ជាលដែលមានប្រហោងអាចច្រោះទឹកបាន
- ដីជីររសោះៗ ២គីឡូ
- ស្បៃមុង បួនបន្ទះ

១- លាយទឹកក្តៅឧណ្ហៗក្នុងចានមួយ ទឹកក្តៅបីកែវ ទឹកត្រជាក់បីកែវ
២- ត្រាំគ្រាប់សណ្តែកក្នុងទឹកក្តៅឧណ្ហៗ ចំនួនមួយម៉ោង
៣- យកបន្ទះស្បៃមុងទី១ ទៅលាតក្នុងកញ្ច្រែង
៤- ផ្សើមដីជីររសោះៗនោះ អោយសើមតិចៗ
៥- ចាក់ដីជីរចូលកញ្ច្រែង ហើយពង្រាយ អោយមានផ្ទៃរាបស្មើ
៦- យកគ្រាប់សណ្តែកដែលត្រាំ នេះ ទៅសម្រស់ទឹកចេញ ទុកមួយអន្លើ
៧- យកស្បៃមុង២បន្ទះ ទៅជ្រលក់ទឹកក្តៅឧណ្ហៗនោះ រួចពូតអោយស្រស់ទឹក ហើយយកមកក្រាល ពីលើដី រៀបស្បៃមុង អោយមានផ្ទៃរាបស្មើធេង
៨- យកគ្រាប់សណ្តែក យកមកពង្រាយ ពីលើស្បៃមុង អោយរាយស្មើគ្នា
៩- យកបន្ទះស្បៃមុងចុងក្រោយ ជ្រលក់ទឹកក្តៅឧណ្ហៗ ពូតហើយ លាតគ្របពីលើ
១០- ប្រស់ទឹកម្តងទៀត អោយសើមសណ្តែកស្មើគ្នា។
១១- កាត់ស្លឹកចេកមួយធាងគ្របពីលើ មួយជាន់ទៀត
១២- យកកញ្ច្រែងទុកនៅក្រៅផ្ទះ កន្លែង ដែលមានម្លប់ហើយក្តៅស្អុះ អត់សូវមានខ្យល់ចេញចូល
១៣- ប្រស់ទឹក ចំនួនពីរថ្ងៃ មួយថ្ងៃ យ៉ាងហោច អោយបាន មួយដង
១៤- នៅថ្ងៃទីបី យើងអាចយកចូលផ្ទះ ទុកនៅគន្លៀតណាក៏បាន ប្រស់ទឹកតិចតួច ក្នុងមួយថ្ងៃ រហូតដល់សណ្តែកធំ អាចបេះផលបាន។
១៥- ធ្វើរបៀបនេះ ងាយដកសណ្តែក យកមកលាងទឹកបរិភោគ។ បើអោយទឹកគ្រប់គ្រាន់ ហើយទីកន្លែងស្អុះស្អាប់ សណ្តែកនឹងលូតធាត់ល្អ។

ប្រភព fb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge