រមៀតជួយបំបាត់ឆ្អឹងពុក

Posted by : 4397 | 10-Aug-2018

ការបរិភោគសម្លដែលមាន រមៀត លាយផ្សំ គឺអាចមានចំណែកជួយការពារឆ្អឹង រលាកឆ្អឹងសន្លាក់ និងរោគឆ្អឹងពុកបាន។ក្រុមអ្នកវិទ្យាសាស្រ្តសហរដ្ឋ អាមេរិក ប្រចាំសកលវិទ្យល័យ ការបរិភោគសម្លដែលមាន រមៀត លាយផ្សំ គឺអាចមានចំណែកជួយការពារឆ្អឹង រលាកឆ្អឹងសន្លាក់ និងរោគឆ្អឹងពុកបាន។

ក្រុមអ្នកវិទ្យាសាស្រ្តសហរដ្ឋអាមេរិកប្រចាំសកលវិទ្យល័យ អារីហ្សេណាបានអះអាងពីការរកឃើញរបស់ខ្លួនថា រមៀតដែល ជាគ្រឿងទេសគេតែងចូល ចិត្តប្រើលាយផ្សំក្នុងអាហារ ប្រភេទហិរឬសម្លទឹកលឿងជាច្រើននោះមានគុណសម្បត្តិពិសេស ក្នុងការបំបាត់រោគជំងឺបានមួយចំនួន។

ក្នុងវេជ្ជសាស្រ្តប្រទេសប៉ែក អាស៊ីគេបានប្រើរមៀតក្នុងការបំបាត់រោគនានា អស់រយៈពេលរាប់សិបឆ្នាំមកហើយដោយ វាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការពាររោគរលាកឆ្អឹងសន្លាក់ ឬការហើមកើតចេញពីរោគផ្សេងដូចជារោគហឺតរលាកពោះវៀន និងរោគឆ្អឹង៕

ដកស្រង់ចេញពីកាសែត រស្មីកម្ពុជា ឆ្នាំទី១៧ លេខ៤៨៥១ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០០៩

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge