ខ្ទីងព្យាបាល ឈឺក្រពះ រលាកជើងធ្មេញ លាបរមាស់ អង្គែរ កមរមាស់ លាបឈឺឆ្អឹងឆ្អែង លាបស្រកហើម រលាកបំពង់ក រាក់ស៊ីធ្មេញ បូស អំបៅអំបែកត្រចៀក បំបាត់ស្នាមរបួស និងរលាក

Posted by : 10639 | 25-Mar-2020

លក្ខណះរុក្ខជាតិៈ ជារុក្ខជាតិប្រភេទមធ្យម កំពស់ពី ១៥ទៅ២៥ម៉ែត្រ មែកចាក់មូល មែកខ្ចី ៤ជ្រុង ពណ៌លឿង។
ស្លឹកៈ រាងពងក្រពើ ក្រាស់មានសសៃឆ្មារ កាត់ទទឹង ដុះទល់ទងគ្នាមែកខ្ចីបែកតាមស្រកាស្លឹក។ ស្លឹកខ្ចីពណ៌លឿងស្លឹកចាស់ពណ៌បៃតង។
ផ្កាៈ ដុះចេញពីប្រគាប់ស្លឹក ឬចុងមែកជាចង្កោមពណ៌សមានត្របក។
ផ្លែៈ មូលឬរាងពងក្រពើ ពេលខ្ចី ពេលខ្ចីពណ៌បៃតងខ្ចី ពេលទុំពណ៌លឿងតិចៗ។ នៅក្នុងផ្លែមានគ្រាប់មួយគ្រាប់ក្នុងសាច់គ្រាប់មានជាតិប្រេង។ សាច់ផ្លែ មានជាតិចត់ជូរ។
កន្លែងដាំដុះៈ ភាគច្រើនសំបូរដុះនៅមាត់សមុទ្រ និងខ្ពង់រាប គេអាចយកគ្រាប់មកដាំ។
ផ្នែកប្រើប្រាស់ៈ គ្រាប់ ប្រេងគ្រាប់ ជ័រដើម ឬស ស្លឹក។
រសជាតិៈ ជ័រមានជាតិប្រៃ ធាតុត្រជាក់ ( ធ្វើអោយយើងក្អួតបាន ​)
ការព្យាបាល
-ជ័រៈ លាបស្រកហើម រលាកបំពង់ក រាក់ស៊ីធ្មេញ បូស អំបៅអំបែកត្រចៀក បំបាត់ស្នាមរបួស និងរលាក។
-ប្រេងៈ លាបរមាស់ អង្គែរ កមរមាស់ លាបឈឺឆ្អឹងឆ្អែង។
-សំបកដើមៈ ឈឺក្រពះ
-ឬសៈ រលាកជើងធ្មេញ
កំរិតនិងរបៀបប្រើៈ ឬសនិងសបកប្រើ ១៥ទៅ៣០ក្រាម ដាំទឹកផឹក។ ជ័រនិងប្រេង សំរាប់លាបនិងរីតខាងក្រៅក្នុងកំរិតសមល្មម។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរា ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge