ផឹកទឹកស្លឹកគ្រៃជួយបំបាត់អាការៈឈឺចាប់ពេលមករដូវ និង​គុណប្រយោជន៍ច្រើនទៀត

Posted by : 112220 | 27-Oct-2020

ក្រោយ​ពី​ធ្វើការ​ពេញ​មួយ​ថ្ងៃ យើង​អាច​បន្ធូរ​អារម្មណ៍​បាន​ដោយ​ផឹក​ទឹក​ស្លឹកគ្រៃ។ ក្រៅពីបន្ធូរ​អារម្មណ៍ ទឹក​ស្លឹកគ្រៃ​ក៏​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ដែរ។

របៀបធ្វើ​ទឹក​ស្លឹកគ្រៃ

យើង​គ្រាន់​តែ​ហាន់​ស្លឹកគ្រៃ​ដាក់​ក្នុងទឹក ដាំ​ឲ្យ​ពុះ និង​ទុក​ចោលឲ្យ​ចេញ​ជាតិ​១០​ទៅ​១៥នាទី ឬ​យើង​អាច​យក​ស្លឹកគ្រៃ​ដាក់​ក្នុង​ប៉ាន់​ និង​ឆុង​ដូច​ឆុង​តែ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ស្លឹកគ្រៃ​នឹង​ចេញ​ជាតិ​ល្អ។

ផលប្រយោជន៍​សម្រាប់​សុខភាព

. បំបាត់​អាការៈ​ឈឺពោះ​ពេល​មករដូវ

ទឹក​ស្លឹកគ្រៃ​គឺ​មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​អាការៈ​ឈឺ​ពោះ​ពេល​មាន​រដូវ ឬបញ្ហា​អំឡុងពេល​មក​រដូវ (Hot Flashes) ជាដើម។

គួរបញ្ចាក់ផងដែរ​ថា សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​មុន​នឹង​ផឹក​ទឹកស្លឹកគ្រៃ​។ ដូចគ្នា​ដែរ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ ឬ​កំពុង​បំបៅ​ដោះ​កូនវិញ ​​គួរ​ចៀសវាង​ផឹក​ទឹក​ស្លឹកគ្រៃនេះ។

. សារធាតុប្រឆាំង​អុកស៊ីតកម្ម

ស្លឹកគ្រៃ​សម្បូរ​ដោយ​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​បន្សាប​ និង​បណ្ដេញ​ជាតិពុល​ពី​ខាង​ក្នុង​ខ្លួន​មកក្រៅ។

. រក្សា​លំនឹង​សម្ពាធឈាម

ស្លឹកគ្រៃ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​សម្ពាធឈាម​ព្រោះ​ស្លឹកគ្រៃ​សម្បូរ​ដោយ​ប៉ូតាស្យូម​ដែល​អាច​បង្កើន​ការ​ផលិត​ទឹកនោម​ដែលនេះ​អាច​ជួយ​ជំរុញ​ចរន្ត​ឈាម និង​បញ្ចុះ​សម្ពាធឈាម។ ក្រៅពី​នេះ ស្លឹកគ្រៃ​ក៏​ជួយ​សម្អាត​ថ្លើម​ និង​កំណត់​ការ​ស្រួបយក​កូលេស្តេរ៉ូល​ពី​ពោះវៀនតូច​ដែល​នេះ​ជួយ​ដល់​សុខភាព​បេះដូងផងដែរ។

ប្រភព៖ HELLO គ្រូពេទ្យ

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge