អង្គុយគងជើងលើគ្នាបណ្ដាលអោយ ក និង ខ្នង ឈឺចាប់

Posted by : 10639 | 13-Mar-2018

ការ​អង្គុយ​បែប​នេះ​ប្រឈម​នឹង​បញ្ហា​សុខភាព

អ្នកប្រហែលជា​ចូល​ចិត្តយក​ជើង​ម្ខាង​ដាក់​លើ​ជើងម្ខាង​ទៀតយ៉ាង​ហោច​ណាស់​ក៏​បាន​ម្ដងដែរ​រាល់ពេល​ទទួលទាន​អាហារ អង្គុយ​នៅ​តុ​ធ្វើការ រឺ​ក៏​អោយ​តែ​អង្គុយ​ចុះ។ តែ​ជួនកាល​យើង​មិន​ទាំង​តាំងចិត្ត​ផងភ្លេច​ៗ​ខ្លួន​ក៏​យក​ជើង​ម្ខាង​ដាក់​លើ​ជើង​ម្ខាង​ទៀត​។

អ្នកឯកទេសបានអោយ​ដឹង​ថា​យើង​គួរ​ពិចារណា​លើ​ទំលាប់​នៃ​ការ​អង្គុយ​មួយ​របៀប​នេះ។ ដោយសារ​តែ​វា​ជា​មូលហេតុ​ផ្ដល់​នូវ អវិជ្ជមាន​មួយ​ចំនួន​ដល់​សុខភាពដូច​ជា​៖ បណ្ដាល​អោយ​មាន​បញ្ហា​ត្រង់ ខ្នង និង ក។


ទំលាប់​អង្គុយដែល​ល្អ​បំផុត​គឺ​ អង្គុយ​ដោយ​យក​ជើង​ទាំង​ពីរ​ដាក់​ទន្ទឹង​ត្រង់​។ តែ​ទំលាប់​មួយ​នេះ មនុស្សមិនសូវ​ពេញ​និយម ដោយសារ​យើង​មិនសូវ​នៅ​ស្ងៀម​មួយ​កន្លែង ចូល​ចិត្ត​យក​ទម្ងន់ម្ខាង​ដាក់​លើ​ម្ខាង​ទៀត​។

យោង​តាម​អ្នកឯកទេស​ខាង​ផ្នែក​រាង​កាយ Vivian Eisenstadt បានអោយ​ដឹង​ថា ការ​អង្គុយ​គងជើងធ្វើ​អោយ ខ្នង និង ក មានការ​ឈឺចាប់​។ ដោយសារ​ពេល​អង្គុយ ត្រគៀក​យើង​រមួល នាំ​ទៅ​ដល់​ការ​បង្វិល​ឆ្អឹងត្រគាក​។


ឆ្អឹងត្រគាក ជា​មូលដ្ឋាន​ជួយ​ទ្រទ្រង់ ឆ្អឹងខ្នង កាលណា​មានការ​បង្វិល និងមាន​ស្ថេ​រ​ភាព​មិន​ប្រក្រតីធ្វើ​អោយ ក និង ផ្នែក​ខាងក្រោម ក រួម​ទាំង​ផ្នែក​កណ្ដាល​នៃ​ឆ្អឹងខ្នងមាន​សម្ពាធ​ទៀត​ផង។ អង្គុយ​គងជើង​កាន់តែ​យូរ បង្ក​សម្ពាធ​ដល់​ឆ្អឹងខ្នង​ការ​តែ​ខ្លាំង​ឡើង​ដែរ​។ ដូចនេះ​សូម​អង្គុយ​ដោយ​យក​ក្បាលជង្គង់ និង ខ្មង​ជើងដាក់​អោយ​បាន ៩០​ដឺ​ក្រេ ជាមួយនឹង ឆ្អឹងត្រគៀក​។

ប្រភព www.everyday.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge