បើ​ចង់​​មាន​សុវត្ថិភាព មិន​គួរ​ទុក​ទូរសព្ទ​នៅ​១០កន្លែងនេះ​ឡើយ!

Posted by : 112220 | 26-Jun-2020

ស្ទើរ​តែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​យក​ទូរសព្ទ​ដាក់​តាម​ខ្លួន​​នៅ​ពេល​ទៅ​​ណា​មក​ណា ហើយ​អ្នក​ខ្លះ​សូម្បី​តែ​បន្ទប់​ទឹក ឬ​បង្គន់​ក៏​ខាន​យក​ទូរសព្ទ​ចូល​មិន​បាន​នោះ​​ដែរ។ ការ​ទុក​ដាក់​ទូរសព្ទ​មិន​ចេះ​តែ​ធ្វើ​ឡើង​តាម​ការ​គិត​ឃើញ​​ឡើយ ព្រោះ​មាន​កន្លែង​ខ្លះ​​ដែល​ដាក់​ទូរសព្ទ​ទុក​អាច​បង្ក​ជា​បញ្ហា​ចំពោះ​សុខភាព ឬ​ក៏​​ធ្វើ​ឲ្យ​ទូរសព្ទ​ខូច​ជា​ដើម។ បើ​តាម​អ្នក​ជំនាញ មាន​កន្លែង​​ចំនួន​១០ ដែល​អ្នក​មិន​គួរ​យក​ទូរសព្ទ​ទុក​​នោះ​ទេ៖

១. ហោប៉ៅ​ក្រោយ

  • ងាយ​ច្រឡំ​ចុច​ទៅ​កាន់​លេខ​សង្គ្រាន់​បន្ទាន់​ដោយ​ខ្លួន​ឯង (បើ​តាម​ទិន្នន័យ​ មាន​៣០% ដែល​ចុច​ទៅ ៩១១ ជា​​​​​​​​ការ​ច្រឡំ​ចុច​ដោយ​ខ្លួន​ឯង)

  • បង្ក​ជា​បញ្ហា​​​​​​ឈឺពោះ និង​ជើង (នេះ​បើ​យោង​តាម​ការ​​ស្រាវជ្រាវ​មួយ​ដែល​ចុះ​ផ្សាយ​នៅ​លើ​វិបសាយ CR Consumer Reports)

  • ងាយ​ភ្លេច​ទូរសព្ទ និង​ធ្វើ​ឲ្យ​ទូរសព្ទ​បាក់​ខូច

២. ហោប៉ៅ​មុខ

  • វិទ្យុសកម្ម​នៃ​ទូរសព្ទ​នឹង​ផ្ដល់​​ផល​ប៉ះពាល់​ចំពោះ​បរិមាណ និង​គុណភាព​មេជីវិត​ឈ្មោល (សម្រាប់​បុរសៗ)។ កាន់តែ​ឧស្សាហ៍​ទុក​ទូរសព្ទ​នៅ​ហោប៉ៅ​មុខ​​ញឹក ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់​ធ្ងរ​តាម​ហ្នឹង។

៣. អាវ​ទ្រនាប់

  • អាច​បង្ក​ជា​មហារីក​សុដន់

៤. ត្រគាក

  • ធ្វើ​ឲ្យ​ឆ្អឹង​ត្រគាក​ចុះ​ខ្សោយ

៥. ស្បែក​មុខ

  • មិន​គួរ​ផ្អឹប​ទូរសព្ទ​ជាប់​នឹង​ស្បែក​មុខ​ទេ។ បាក់តេរី​នៅ​លើ​អេក្រង់​ទូរសព្ទ ឬ​ប៊ូតុង ​​​​​អាច​ចម្លង​ចូល​ស្បែក​មុខ​​​​​​​​បាន។ មួយ​វិញ​ទៀត​គឺ​បញ្ហា​វិទ្យុសកម្ម​អេឡិចត្រូ​ម៉ាញេទិក។ ចុះ​និយាយ​​ម៉េច​​កើត បើ​មិន​ដាក់​​ទូរសព្ទ​ផ្អឹប​ជាប់​មុខ? ដំណោះ​ស្រាយ​គឺ​​គប្បី​ធ្វើ​​​យ៉ាង​ណា​ឲ្យ​សល់​ចន្លោះ ០,៥ - ១,៥​​​សង់ទីម៉ែត្រ​រវាង​ទូរសព្ទ និង​ស្បែក​មុខ។

៦. ជាប់​ឌុយ​សាក​ថ្ម

  • វា​មិន​ប៉ះពាល់​សុខភាព​ទេ តែ​វា​នឹង​ធ្វើ​ឲ្យ​ទូរសព្ទ​ឆាប់​ខូច​ថ្ម។

៧. កន្លែង​ត្រជាក់​ខ្លាំង

  • គ្រឿង​ក្នុង​ទូរសព្ទ​នឹង​ឆាប់​ខូច។

៨. កន្លែង​ក្ដៅ​ខ្លាំង

  • ជៀសវាង​ការ​ទុក​ទូរសព្ទ​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ដូចជា​នៅ​ក្នុង​ឡាន ក្បែរ​​ចង្ក្រាន ​​​ឬ​ហាល​ថ្ងៃ។ វា​អាច​ធ្វើ​ឲ្យ​ទូរសព្ទ​ផ្ទុះ ឬ​ឆាប់​ខូច។

៩. ក្បែរ​ក្មេង​តូចៗ

  • ផល​អវិជ្ជមាន​ទៅ​លើ​ផ្នែក​អាកប្បកិរិយា​ក្មេង​តូចៗ

១០. កន្លែង​ដេក

  • បង្ក​ជា​បញ្ហា​វិលមុខ ឬ​ឈឺ​ក្បាល
  • វិទ្យុសកម្ម
  • កើត​មាន​បញ្ហា​​ដំណេក
  • ផ្ទុះ​ឆេះ៕

ប្រភព៖ ខ្លីៗ

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge