កុំ​កម្ដៅ​អាហារ​ទាំងនេះ ប្រយ័ត្ន​ជួបប្រទះ​បញ្ហា​សុខភាព

Posted by : 10639 | 11-Jan-2019

ភាគច្រើន​ពេល​ទទួលទាន​អាហារ​ណាមួយ​មិន​អស់ ឬ​នៅសល់ នោះ​អ្នក​ប្រាកដជា​នឹង​កម្ដៅ​វា​ឡើង វិញ​ជៀសវាង​ភាព​ខ្ជះខ្ជាយ​។ ប៉ុន្តែ​ថា​តើ​អ្នក​ធ្លាប់​ស្មាន​ដល់​ទេ​ថា ទម្លាប់​ធម្មតា​មួយ​នេះ​អាច បង្ក​គ្រោះថ្នាក់​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​បាន​? មាន​មនុស្ស​តិច​ណាស់​ដែល​ដឹងថា មាន​ប្រភេទ​នៃ​អាហារ​មួយចំនួន​នៅពេល​កម្ដៅ​ឡើងវិញ ហើយ​ទទួលទាន​អាច​បង្កើន​ហានិភ័យ នៃ​បញ្ហា​សុខភាព​។ អត្ថបទ​នេះ​នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែល​អ្នក​មិនគួរ​កម្ដៅ​ទទួលទាន ឡើងវិញ ៖

១. បន្លែ​មើម និង​បន្លែ​ស្លឹក
​ឆៃថាវ និង​បន្លែ​ដទៃទៀត​ដូចជា ស្ពៃ​អេ​ពី​ណា ឬ​ស្ពៃ​ពួយ​ឡេង​, ស្ពៃ​ខ្មៅ​, ស្ពៃ​សាលាដ និង​បន្លែ​ភ្លៅកង្កែប គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​រក្សា សុខភាព​រាងកាយ​។ ការ​កម្ដៅ​បន្លែ​ទាំងនេះ​អាចបង្កើត​ទៅជា​សារធាតុ nitrosamines ដែល​បង្ក​ជំងឺមហារីក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ជៀសវាង​ការ​ចម្អិន ឬ​កម្ដៅ​អាហារ ប្រភេទ​បន្លែ​មើម និង​បន្លែ​ស្លឹក​ដូច​បាន​រៀបរាប់​មួយចំនួន​ខាងលើ​។​

២. ស៊ុត និង​សាច់មាន់​
វា​មិន​បង្កបញ្ហា​អ្វី​ឡើយ​ប្រសិនបើ​អ្នក​កម្ដៅ​អាហារ​ដែលមាន​លាយ​ស៊ុត​ក្នុងនោះ​។ ទោះជា​យ៉ាង ណាក៏ដោយ ប្រសិនបើ​មានបំណង​ចង់​កម្ដៅ​ស៊ុត​ចៀន ឬ​ស៊ុត​ស្ងោរ​វិញ ចូរ​បញ្ឈប់​គំនិត​នេះ​ភ្លាម​! ក៏​ព្រោះ​ស៊ុត​បែបនេះ​អាច​ប្រែ​ជាមាន​ជាតិពុល ប្រសិនបើ​អ្នក​កម្ដៅ​វា​ក្នុង​សីតុណ្ហភាព​ខ្ពស់ ជាពិសេស​ប្រសិនបើ​វា​ត្រូវបាន​ចម្អិន​រួច​ម្ដង​ទៅហើយ​។ ខណៈ​ដែរ ការ​ទទួលទាន​សាច់មាន់ កម្ដៅ​នោះ​អ្នកនឹង​ជួបប្រទះ​បញ្ហា​ពិបាក​រំលាយ​អាហារ ដោយសារ​ប្រូតេអ៊ីន​ក្នុង​សាច់មាន់ ត្រូវ​ប្រែប្រួល​។ គួរ​ចាំ​ថា សាច់មាន់​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ច្រើនជាង​សាច់​ក្រហម​ទៅទៀត​។ ទោះជា​យ៉ាងណា​មិនមែន​មានន័យថា អ្នក​ត្រូវ​បោះចោល​សាច់មាន់​ដែល​សល់​ឡើយ ប៉ុន្តែ​កុំ​កម្ដៅ​ប្រើ​ភ្លើង​ខ្លាំង គឺ​ទទួលទាន​ទាំង​ត្រជាក់​តែម្ដង​។ អ្នក​ក៏​អាច​កម្ដៅ​បានដែរ ប៉ុន្តែ​ប្រើ​ភ្លើង​តិច ឬ​កម្ដៅ​ទាប​បំផុត​។​

៣. ដំឡូងបារាំង​
ដំឡូងបារាំង គឺជា​ប្រភេទ​អាហារ​មាន​ផ្ទុក​ជាតិ​ម្ស៉ៅ​ដែល​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ សុខភាព​។ ទោះជា​យ៉ាងណា កុំ​កម្ដៅ​ដំឡូងបារាំង​ដែល​នៅសល់​ក៏​ព្រោះ​វា​អាច​ក្លាយជា​ជាតិ ពុល​បង្កបញ្ហា​ពុល​អាហារ​ធ្ងន់ធ្ងរ​។​

៤. ផ្សិត​
ផ្សិត ជា​បន្លែ​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម និង​ជីវជាតិ​ល្អៗ​ជាច្រើន​។ ទោះជា​យ៉ាងណា ការ​កម្ដៅ​ផ្សិត​ឡើងវិញ ហើយ​ទទួលទាន​អាច​បង្កបញ្ហា​ពិបាក​រំលាយ​អាហារ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ផ្សិត​គួរ​ត្រូវ​ទទួលទាន​ភ្លាមៗ​ក្រោយពេល​ចម្អិន​៕


ប្រភពៈ​ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge