បំរាម និងការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទូរស័ព្ទ

Posted by : 35 | 22-May-2018

ការប្រុងប្រយ័ត្នសូម​មេត្តា​បិទ​ទូរ​ស័ព្ទ​ ពេល​ដាក់​នៅ​ជិត​ឧបករណ៍​អេឡិច​ត្រូនិច​ ព្រោះ​ទូរ​ស័ព្ទ​អាច​ធ្វើ​ អោយ​ប៉ះ​ពាល់​ដល់​ឧបករណ៍​ទាំង​នោះ ឧបករណ៍​ទាំងនោះ​មានដូចជា​ឧបករណ៍​ជំនួយ​ ការ​ស្តាប់​ ប្រព័ន្ធ​អគ្គី​ភ័យ រនាំង​ការ​ពារ​ស្វ័យ​ប្រវត្តិនិង​ប្រព័ន្ធ​បញ្ជា​ដោយ​ស្វ័យ​ប្រវតិ្ត​ដទៃ​ ទៀត​ ។ប្រសិន​បើ​លោក​អ្នក​ប្រើ​ប្រាស់​បរិក្ខា​ពេទ្យ​ដើរ​ដោយ​ស្វ័យ​ប្រព័ន្ធ​ អេឡិច​ត្រូនិច​ សូម​ពិ​គ្រោះ​យោបល់​ជា​មួយ​អ្នក​ផលិត​នោះ ​ថា​តើ​រលក​វិទ្យុ​មាន​ប៉ះ​ពាល់​ដល់​ដំណើរ​ការ ​ដល់​ឧបករណ៍​អេឡិច​ត្រូនិច​។ការ​ប្រុង​ប្រយ័ត្នយោង​តាម​ការ​ពិពណ៌នា​ទូរ​ស័ព្ទ​ សូម​ពិនិត្យ​សំភារៈ​ខាង​ក្នុង​ ប្រអប់​ទូរ​ស័ព្ទ​ថា​តើ​មាន​ ភ្ជាប់​ មក​ជា​មួយ​គ្រឿង​បន្លាស់​គ្រប់​គ្រាន់​ឬ​មាន​ការ​ខូច​ខាត​ដែរ​ ឬ​ទេ ​។ ​មុន​​នឹង​ប្រើ​ប្រាស់​ ទូរ​ស័ព្ទ​ (ចំពោះ​ទូរ​ស័ព្ទ​ថ្មី​ទើប​តែ​ទិញ​) សូម​មេត្តា​អាន​ការ​ណែនាំ​ដោយ​ប្រុង​ប្រយ័ត្ន ​។នៅ​មន្ទី​រពេ​ទ្យសូម​មេត្តា​ប្រយ័ត្ន​ពេល​នៅ​មន្ទីរ​ពេទ្យ​ និង​នៅ​ក្បែ​របរិក្ខារ​ថែ​រក្សា​សុខ​ភាព​ដូច​ខាង​ក្រោម សូម​កុំ​យក​ទូរ​ស័ព្ទ​ចូល​ទៅ​ក្នុង​បន្ទប់​វះ​កាត់​ បន្ទប់​ថែ​រក្សា​អ្នក​ជម្ងឺ​ ឬ ​បន្ទប់​អ្នក​ជម្ងឺ​ឆ្អឹង​ខ្នង​។ សូម​បិទ​ទូរ​ស័ព្ទ​របស់​លោក​អ្នក​ នៅ​ពេល​ជិត​បរិក្ខារ​ពេទ្យ​។​ សូម​មើល​បទ​បញ្ជា​ហា​ម​​ប្រើ​ ប្រាស់​នា​នា​អោយ​បាន​ច្បាស់​នៅ​ពេល​ប្រើ​ទូរ​ស័ព្ទ​។សុ​វតិ្ថភាព​ច​រា​ចរណ៍សូម​កុំ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ពេល​កុំ​បើក​បរ ​។ សូម​កុំ​ដាក់​ទូរ​ស័ព្ទ​នៅ​កន្លែង​អង្គុយ​ ឬ​ កន្លែង​ណា​ដែល​អាច​ធ្លាក់​ពេល​រថយន្ត​ឈប់​ជា​បន្ទាប់​ ឬ​កន្លែង​ដែល​អាច​ប៉ះ​ទង្គិច សូម​មើល​បទ​បញ្ជា​និង​បញ្ញាតិ្ត​របស់​បណ្តា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ ។ ​បិទ​ទូរ​ស័ព្ទ ​មុន​ពេល​ឡើ​ង​យន្ត​ហោះ។បរិយាកាស​នៃកា​រ​ប្រតិបត្តិកុំ​ដាក់​ទូរ​ស័ព្ទ​នៅ​ជិត​កាត​ម៉ាញេទិច​ដូច​ជា​៖​ ថាស​ផ្ទុក​ទិន្នន័យ​ បើ​មិន​ដូន្នោះ​ទេ ​រលក​វិទ្យុ​ សកម្ម​អាច​ធ្វើ​អោយ​បាត់​បង់​ព័ត៌្ទ​មាន​នៅ​ក្នុង​ឧបករណ៍​ទាំង​នោះ​។ សូម​កុំ​ដា​ក់​ រឺ​ ប្រើ ​ប្រាស់ ទូរ​ស័ព្ទ ​ថ្ម​​ ឆ្នាំង​សាក​នៅ​ជិត​ប្រភព​កំដៅ​ដូច​ជា ​ចង្រ្កាន​ ឬ​ ឧបករណ៍​បញ្ចេញ​កំដៅ​ ឬ​ដាក់​ជា​មួយ​ឧស្ម័ន​ដែល​អាច​ឆេះ​បាន​ ឬ​តំបន់​ដែល​មាន​ឧបករណ៍​អ​គ្គីសនី​ដែល​ បញ្ចេញកំ​ដៅ​ ព្រោះ​អាច​បង្ក​អោយ​មាន​អគ្គីភ័យ​ បន្ទុះ​ និង​ខូច​ទូរ​ស័ព្ទ​។ ចូរ​ដាក់​ទូរ​ស័ព្ទ​នៅ​កន្លែង​ស្ងួត​ នៅ​ពេល​ប្រើ​ប្រាស់​ហាម​ដាក់​កន្សែង​ពី​លើ​ ​ឬ​ដាក់​ នៅ​ក្នុង​ប្រអប់​ឬ​ក៏​ក្នុង​វ៉ាលី​។ពេល​ជូត​សំអាត​ សូម​បិទ​ទូរ​ស័ព្ទ​ជា​មុន​សិន​។ ផ្តាច់​ប្រភព​ផ្តល់​ថាមពល​ អគ្គី​សនី​ និង​យក​ថ្ម​ចេញ​។ មុន​ពេល​ប្តូរ​ទី​តាំង​របស់​ទូរ​ស័ព្ទ​ត្រូវ​ផ្តាច់​ប្រភព​ផ្តល់​ថាមពល​អគ្គីសនី។​ កុំ​​ដាក់​ទូរ​ស័ព្ទ​ ថ្ម​ ឆ្នាំង​សាក​នៅ​កន្លែង​ដែល​មាន​ការ​ប៉ះ​ទង្គិច​ខ្លាំង​ ឬ​រឹប​តឹង ចំពោះ​ទូរ​ស័ព្ទ​ ព្រោះ​អាច​បណ្តាល​អោយ​ ថ្ម​ ហៀរ​ទឹក​ ទូរ​ស័ព្ទដំ​ណើរការ​មិន​ត្រឹមត្រូវ​ ឡើង​កំដៅ​ខ្លាំ​ងឆេះ ​ឬ​ក៏​អាច​ផ្ទុះ​បាន​ ។ សូម​កុំ​ដាក់​ក្បែរ​វត្ថុ​ដែល​មុត​ស្រួច​ដូចជា​ ម្ជុល​ស្រួច​ នៅ​ក្បែរ​កន្លែង​ស្តាប់​ ព្រោះ​វា​អាច​ស្រូប​ម្ជុល​នោះ ​ហើយ​ធ្វើ​អោយ​ លោក​ឈឺ​ចាប់​បាន​។ ក្នុង​ករណី​មាន​ផ្លេក​បន្ទោរ​ សូម​ផ្តាច់​ថាមពល​អគ្គីសនី​ចេញ​ពី​ប្រភព​ និង​បិទ​ទូរ ​ស័ព្ទ​។ ប្រសិន​បើ​ទូរ​ស័ព្ទ​ត​ភ្ជាប់​នឹង​អង់តែន​ខាង​ក្រៅ​សូម​កុំ​ប៉ះ​ពាល់​អង់តែន​ និង​ ទូរ​ស័ព្ទ​ពេល​មាន​ផ្លេក​បន្ទោ​រ។ សូម​ដាក់​ទូរស័ព្ទ​ ថ្ម​ ឆ្នាំង​សាក​អោយ​ឆ្ងាយ​ពី​ដៃ​ក្មេង​ ។ សូម​កុំ​អោយ​ក្មេង​ប្រើ​ប្រាស់​ ទូរ​ស័ព្ទ​ដោយ​គ្មាន​ការណែ​នាំ​ ។ សូម​កុំ​ប៉ះ​ពាល់​អង់តែន​នៅ​ពេល​ទូរ​ស័ព្ទ​កំពុង​ ដំណើរ​ការ​ ព្រោះ​បណ្តាល​អោយ​ប៉ះ​ពាល់​ដល់​ គុណ​ភាព​នៃ​ការ​សន្ទនា​ហើយ​ធ្វើ អោយ​ទូរ​ស័ព្ទ​ប្រើ​ប្រាស់​ថាមពល​ច្រើន​។ គុណ​ភាព​សេវា​របស់​ប្រព័ន្ធ​អាច​ប៉ះ​ពាល់​ ដោយ​ផ្ទាល់​ និង​មិន​ស្ថិត​ថេរ​នៅ​ពេល​មាន​ការ​ទូរ​ស័ព្ទ​ ។ ដូច្នេះ​លោក​អ្នក​គួរ​តែ​ប្តូ​រ​ ទៅ​ទី​តាំង​ដែល​មាន​កំរិត​សេវា​ល្អ​ ។ សូម​កុំ​ដាក់​ទូរ​ស័ព្ទ​នៅ​ក្នុង​ជា​មួយ​បន្ទះ​ដែក​ ឬ​ ក៏​ដាក់​ក្នុង​អគារ​ដែល​មាន​ដំបូល​ជា​លោហៈ​ធាតុ​។ ចំងាយ​ពី​ទូរ​ស័ព្ទ​ និង​លោហៈ​ ធា​តុ គួ​រ​តែ​លើស​ពី ​២៥​​សង់​ទី​ម៉ែត្រ​ និង​ចំងាយ​រវាង​ពី​ទូរ​ស័ព្ទ​មួយ​ទៅ​ទូ​រ​ស័ព្ទ​មួយ​ ទៀត​លើស​ពី ​៣០ ​សង់​ទី​​ម៉ែត្រ​ ។ ហាម​បើក​សន្ទះ​ផ្នែក​ខាង​ក្រោម​ នៅ​ពេល​ដែល ទូរ​ស័ព្ទ​កំពុង​ដំណើរ​ការ​ប្រសិន​បើ​មាន​បញ្ហា​កើត​ឡើង​លោក​អ្នក​គួរ​តែ ​ពិគ្រោះ​ជា មួយ​អ្នក​ជំនាញ​មើល​ថែ​រក្សា​ទូរ​ស័ព្ទ ​។ បើ​គ្មាន​ការអនុញ្ញា​តនោះ​​ទេលោ​កអ្ន​ក​មិន​ត្រូវ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​និង​ ប្រព័ន្ធ​ សុវតិ្តភាព​ណា​មួយ​របស់​ទូរ​ស័ព្ទ​ឡើយ ​បើ​មិន​ដូច្នោះ​ទេ​ លោក​អ្នក​ អាច​មាន​ផល​ វិបាក​ព្រោះ​តែ​ការ​ផ្លាស់​ប្តូរ​ផ្នែ​ក​ណា​មួយ​របស់​លោក​អ្នក​។ថ្ម​រ​បស់​ទូរ​ស័ព្ទប្រសិន​បើ​មាន​វត្ថុ​រាវ​ខ្ទាត​ចេញ​ពីរ​ថ្ម​ទូរ​ស័ព្ទ​ចូល​ទៅ​ក្នុង​ភ្នែក​លោក​អ្នក​ សូម​កុំ​យក​ ដៃ​មក​ញី​​ ឬ​ត្រ​ដុស​ សូម​លាង​វា​ជា​មួយ​ទឹក​ស្អាត​ និង​ស្វែង​រក​ជំនួយ​ពី​ពេទ្យ​អោយ​ បាន​ឆាប់​រហ័ស​។ ប្រសិន​បើ​មាន​វត្ថុ​រាវ​ខ្ទាត​ចេញ​ពី​ថ្ម ​ប៉ះ​ស្បែក ​ឬ​សំលៀក​បំពាក់​លោក​អ្នក​ គួរ​តែ ​លាង​វា​ជា​មួយ​ទឹក​ស្អាត​អោយ​បាន​រហ័ស​​បើ​មិន​ដូច្នេះ​ទេ ​វា​អាច​ធ្វើ​អោយ​ស្បែក​ របស់​លោក​អ្នក​រោល​ ឬ​រមាស់​បាន​។ សូម​លោក​អ្នក​កុំ​យក​ថ្ម​ទូ​រ​ស័ព្ទ​ទៅ​បោះ​ចូល​ក្នុង​ភ្លើង​អោយ​សោះ ​បើមិ​នដូ​ច្នោះ​ទេ អាច​បង្ក​អោយ​មាន​អគ្គី​ភ័យ​ ឬ​ផ្ទុះ​ជាយ​ថា​ហេតុ​។  នៅ​ពេល​ដាក់​បញ្ចូល​ទៅ​ក្នុង​ទូរ​ស័ព្ទ​ សូម​កុំ​រុញ​ថ្ម​ដោយ​សង្កត់​ខ្លាំង ព្រោះ​អាច​បណ្តាល​អោយ​វត្ថុ​រាវ​ក្នុង​ថ្ម​ជា្រប​ចេញ​មក​ក្រៅ ​រឺ​ ប្រេះ​ថ្ម។ សូម​កុំភ្ជាប់​ប៉ូល​ទាំង​ពី​របស់​ថ្ម​ជា​មួយ​និង​សំភារៈ​ដែល​មាន​ជាតិ​លោហៈ​ដូចជា ​ខ្សែ ​លួស​ជា​ដើម​។ សូម​កុំ​រុះរើ​ឬ ផ្សា​ថ្ម​ភា្ជប់​គ្នា បើ​មិ​ន​ដូច្នេះ​ទេ ​វត្ថុ​រាវ​នៅ​ក្នុង​ថ្ម​អាច​​ ​ឡើង​កំដៅ​ និង​ផ្ទុះ ​ចេញ​ ឬ​ បង្ក​អគ្គីភ័យ​ និង​អាច​កើត​មាន​បន្ទុះ​ណា​មួយ​កើត​ឡើង​។ ប្រសិន​បើ​ថ្ម​ទូរ​ស័ព្ទ​មាន​លេច​ជ្រាប​ ឬ​ចេញ​ផ្សែង​ ឬ​មា​ន​ក្លិន​ចម្លែក​ សូម​ឈប់​ប្រើ ​ប្រាស់​ថ្ម​នោះ ​និង​ទុក​ដាក់​វា​អោយ​ឆ្ងាយ​ពី​អណ្តាត​ភ្លើង​ដើម្បី​ជៀសវាង​អគ្គីភ័យ​ ឬ​ ការ​ផ្ទុះ​នា​នា។សូម​ផ្តាច់​ចរន្ត​អគ្គីសនី ​និង​ដក​ថ្ម​ចេញ​ពី​ទូរ​ស័ព្ទ​ នៅ​ពេល​ទុក​ទូរ​ស័ព្ទ​ចោល​ដោយ​ គ្មាន​ការ​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​យូរ​។សូម​កុំ​ជ្រើស​រើស​ថ្ម ​និង​ឆ្នាំង​សាក​ ដែល​មាន​កំលាំង​ថាមពល​មិន​គ្រប់​គ្រា​ន់​ ព្រោះ​ អាច​បណ្តាល​អោយ​ទូរ​ស័ព្ទ​អាច​ខូច​បាន ​។ សូម​បោះ​ចោល​ថ្ម​ដែ​ល​បាន​ប្រើ​ប្រាស់​ ហើយ​ ឬ​ខូច​តាម​ការ​ណែ​នាំ។សូម​បោះ​ចោល​ថ្ម​ដែល​បាន​ប្រើ​បា្រស់​រួច​ ទៅ​តាម​ច្បាប់​ និង​បទ​បញ្ជា​តំបន់​នោះ​។ឆ្នាំង​សាក  សូម​កុំ​ប្រើ​ឆ្នាំង​សាក​ដែល​មាន​ខែ្ស​ភ្លើង​ដាច់​រលាត់​ប៉ះ​គ្នា​ ពី​ព្រោះ​អាច​បណ្តាល​ អោយ​​ផ្ទុះ​ចេញ​ជា​ផ្កា​ភ្លើង​ ឬ​ខូច​បាន​។សូម​ធ្វើ​ការ​សំអាត​ធូលី​ចេញ​ពី​ឌុយ​សាក​ថ្ម​ជា​ប្រចាំ​។សូម​កុំ​ដាក់​ឌុយ​សាកថ្ម​នៅ​ជិត​សំភារៈ​ដែល​ផ្ទុក​ទៅ​ដោយ​វត្ថុ​រាវ​អោយ​សោះ​ ដូច​ជា ទឹក​ ប្រសិន​បើ​មាន​វត្ថុ​រាវ​ ខ្ទាត​ចូល​ឌុយ​សាក​ភ្លើង​ អាច​បណ្តាល​អោយ​មាន​ប្រតិ​ កម្ម​ណា​មួយ​កើត​ឡើង​ ឬ​បណ្តាល​អោយ​មាន​ផ្ទៃ​ប្រេះ​នៅ​ចំនុច​នោះ។ប្រសិន​បើ​មាន​វត្ថុ​រាវ​ ដូច​ជា​ទឹក​ចូល​ឌុយ​សាក​ថ្ម​ដោយ​ចៃ​ដន្យ​ សូម​ផ្តាច់​ភ្លើង​ចេញ​ ពី​ឌុយ​សាក​ជា​បន្ទាន់​។ត្រូវ​ពិនិត្យ​អោយ​បាន​ជាក់​លាក់​ថា ឌុយ​សាក​ភ្លើង​ពិត​ជា​បាន​ដោត​ចូល​ដោយ​ត្រឹ​​ម​ ត្រូវ​ទៅ​ក្នុង​ព្រី​ភ្លើង​។ នៅ​ពេល​ដែល​កំដៅ​កំពង់​តែ​សាក​ថ្ម​ ការ​ដោត​ឌុយ​បញ្ចូល​   មិ​នត្រឹ​ម​ត្រូវ​ អាច​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់​​ដូច​ជា ​បង្ក​អោយ​មាន​ផ្កា​ភ្លើង​។ 
ដក​ស្រង​ចេញ​ពី​សៀវ​​ភៅណែ​នាំ​ការ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge