ជំងឺឆ្អឹងកងខ្នងកៀបសរសៃប្រសាទ

Posted by : 70 | 16-May-2018

សូមធ្វើការស្វែងយល់ជំងឺនេះដើម្បីអ្នកផ្ទាល់ និង មនុស្សដែលអ្នកស្រឡាញ់គឺ ជំងឺឆ្អឹងកងខ្នងកៀបសរសៃប្រសាទនិងការវៈកាត់ឆ្អឹងកង ខ្នងដោយការប្រើកែវពង្រីក (Microscope Assistant Lumbar Discectomy) ។   តើជំងឺឆ្អឹងកងខ្នងកៀបសរសៃប្រសាទគឺជាអ្វី?   ឆ្អឹងខ្នង បន្សំទៅដោយឆ្អឹងច្រើនប្រភេទដែលភ្ជាប់កៀបដោយឆ្អឹងកងនិងសន្លាក់ឆ្អឹងខ្នង ដោយឆ្អឹងខ្នងទាំងមូលមានមុខងារជួយការពារខួរឆ្អឹងខ្នង រីឯឆ្អឹងកងនីមួយៗធ្វើឱ្យឆ្អឹងខ្នងទាំងមូលយឺតយារ និង ទ្រនូវកម្លាំងសង្កត់នៃទម្ងន់ខ្លួន។ ដូច្នេះការប្រើការធ្ងន់នៅក្នុងជីវិតប្រចាំថ្ងៃ ឬ អាយុដែលកាន់តែច្រើនឡើង ក៏ជាមូលហេតុដែលធ្វើឱ្យឆ្អឹងកងខ្នងរេចរឹលបានផងដែរ។ ឆ្អឹកកងខ្នងដែលឃើញមានបញ្ហាញឹកញាប់ បំផុត គឺឆ្អឹងកងខ្នងត្រង់ចង្កេះនៃសន្លាក់ ៤៥ ដោយសារវាជាគន្លាក់តំណដែលមានចលនាញឹកញាប់ និងទ្រទម្ងន់ខ្លាំង ។ រាងកាយរបស់យើងនៅពេលឆ្អឹងកងខ្នងមានសភាពរេចរឹលគឺអាចមានកម្ពស់នៃឆ្អឹងកងថយចុះ និង ធ្វើឱ្យរហែកនូវភ្នាសឆ្អឹងកង ធ្វើឱ្យស្នូលឆ្អឹងកងរបូតចេញមកខាងក្រៅ និង កៀបសរសៃប្រសាទខួរឆ្អឹងខ្នង។  
- រោគសញ្ញានៃជំងឺឆ្អឹងកងកៀលសរសៃប្រសាទ  
- អាការចុកខ្នង ត្រគាក និង ឈឺចុកចាប់ទៅដល់ជើងម្ខាង ឬ ទាំងសងខាងខ្លាំងក្លា មានការឈឺចាប់កាន់តែខ្លាំងនៅពេលក្អក ឬ កណ្ដាស។  
- អាការខ្សោយសាច់ដុំ ជាពិសេសសាច់ដុំត្រគាកសាច់ដុំទាញចលនាជើង និងមេជើង។   - អាការស្ពឹកបរិវេណចុងជើង ជាពិសេសបរិ វេណចង្វែកមេជើង និងម្រាមជើងទីពីរ។  
- អាការខុសប្រក្រតីនៃប្រព័ន្ធបញ្ចេញចោល : ចំពោះបុគ្គលខ្លះដែលមានអាការធ្ងន់ធ្ងរខ្លាំងអាចមានភាព ខុសប្រក្រតីនៃប្រព័ន្ធបញ្ចេញ ចោលផងដែរដូចជាមិនអាចគ្រប់គ្រងលាមក ឬ នោមបាន ដែលចាំបាច់ត្រូវធ្វើការវះកាត់ឱ្យបានប្រញាប់ បើមិនអ៊ីចឹងទេនោះ ប្រព័ន្ធ បញ្ចេញចោលនឹងមិនអាចវិលទៅរកសភាពដើមវិញបាននោះទេ។ 
  - ការព្យាបាលជំងឺឆ្អឹងកងខ្នង សង្កត់លើសរសៃប្រសាទនៃខួរឆ្អឹងខ្នង  
១- ព្យាបាលដោយការសម្រកទម្ងន់ និង ចៀសវាងកត្តាដែលធ្វើឱ្យកើនឡើងនូវរោគ ដូចជាការលើករបស់ធ្ងន់ៗ ការអង្គុយបើកបររថយន្តយូរ។ ចៀសវាងអាការឆ្អល់ពោះ ឬ ប្រឹងបញ្ចេញលាមកខ្លាំងៗ ជាដើម។  
២- ថ្នាំការពាររបួស NSAIDS ថ្នាំសម្រួលសាច់ដុំ។  
៣- ការព្យាបាលដោយប្រើចលនានៃរាងកាយនិង ប្រើអាវទប់ខ្នង ជួយដល់ការចុកចាប់ និង ធ្វើឱ្យអ្នកជំងឺអាចវិលទៅរកសភាពដើមវិញបានយ៉ាងឆាប់រហ័ស។  
៤- ការវះកាត់។  
- កែវពង្រីកជួយការវះកាត់បានយ៉ាងណា?  
- ជាទូទៅការវះកាត់ឆ្អឹងខ្នងត្បៀតសង្កត់លើសរសៃប្រសាទអ្នកជំនាញខាងវះកាត់ឆ្អឹងប្រើឧបករណ៍សម្រាប់វះកាត់ឆ្អឹង និង សរសៃដើម្បីពង្រីកប្រឡោះសរសៃប្រសាទ បន្ធូរការរឹតត្បៀតសរសៃប្រសាទ។នៅក្នុងអំឡុងពេលវះកាត់ផ្នែកខ្លះនៃប្រឡោះសរសៃប្រសាទអាចរួមត្បៀតខ្លាំងធ្វើឱ្យមើលឃើញសរសៃប្រសាទមិនបានច្បាស់ក្នុងការបញ្ចូលនូវឧបករណ៍វះកាត់អាចមានគ្រោះថ្នាក់ទៅដល់សរសៃប្រសាទបាន។ 
  - ដូច្នេះការប្រើកែវពង្រីកនៅក្នុងអំឡុងពេលធ្វើការវះកាត់ជួយឱ្យការងារវះកាត់មើលឃើញបរិវេណដែលត្រូវធ្វើការវះកាត់បានកាន់តែ ច្បាស់ អាចជួយកាត់បន្ថយការឈឺចុកចាប់នៃសរសៃប្រសាទបានច្រើននិងជួយឱ្យការវះកាត់កាន់តែបានលឿនកាត់បន្ថយការបាត់ បង់ឈាម និង កាត់បន្ថយរយៈពេលនៃការវះកាត់បានច្រើនអ្នកជំងឺអាចកាត់បន្ថយកម្រិតការសណ្ដំបានផងដែរ៕              
ដកស្រង់ ទស្សនាវដ្ដី ប្រជាប្រិយ  ឆ្នាំទី ១៤ លេខ ៤០៩ ២១-៣១ មករា ២០០៨

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge