ផ្លែ​ប៉ោម​ក្រៀម​អាចជួយ​កែប្រែ​ឱ្យ​ប្រសើរ​ជាតិ​ស្ករ​ក្នុង​ឈាម​

Posted by : 10639 | 13-Mar-2019

ពួក​អ្នកស្រាវជ្រាវ​អាម៉េរិក បានឱ្យដឹងថា ផ្លែ​ប៉ោម​ក្រៀម​អាច សម្រួល​បរិមាណ​ស្ករ​ក្នុង​ឈាម និង កែប្រែ​ឱ្យ​ប្រសើរឡើង​នូវ​ប្រតិកម្ម​អាំង​ស៊ុយ​លីន​ចំពោះ​មនុស្ស​មាន សុខភាព​ល្អ ។​

​ផ្លែ​ប៉ោម​ក្រៀម​ផ្ទុក​យ៉ាងច្រើន នូវ​សារជាតិ Phenolic និង​មាន លក្ខណៈ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ។ ការស្រាវជ្រាវ​បង្ហាញថា កម្រិត គ្លុយកូស​បាន​ថយចុះ​ច្រើន ក្រោយ ៣០ នាទី បរិភោគ​ប៉ោម ក្រៀម ។ ក្រៅពីនេះ​កម្រិត​អាំង​ស៊ុយ​លីន​ទាប ជាង​ត្រូវបាន​សង្កេតឃើញ​ក្រោយ ១៥​នាទី នៃ​ការបរិភោគ​ផ្លែ​ប៉ោម​ក្រៀម ។​
​ ​
​របកគំហើញ​នេះ​ត្រូវបាន ប្រកាស​លើ​ទស្សនា​វ​ដ្តី​អាហារ​ថ្នាំ ។ លទ្ធផល​នៃ​ការស្រាវជ្រាវ រកឃើញថា ផ្លែ​ប៉ោម​ក្រៀម​អាចជួយ​បន្ថយ បរិមាណ​ស្ករ​ក្នុង​ឈាម ធ្វើឱ្យមាន​អារម្មណ៍​ឆ្អែត ក៏ដូចជា​មាន ប្រសិទ្ធភាព​ចំពោះ​ការចងចាំ ៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge