ចម្អិន ហើយទុកដាក់អាហារតាមប៉ុន្មានចំណុចនេះ ញ៉ាំទៅមិនព្រួយរឿងពុល ឬរាករូស

Posted by : 112220 | 08-Sep-2020

ចំណី​អាហារ​កាល​ណា​តែ​យើង​ធ្វេស​ប្រហែស ចម្អិន​មិន​បាន​ឆ្អិន​ល្អ ខ្វះ​អនាម័យ ញ៉ាំទៅ​អាច​ឲ្យ​យើង​ពុល​ចំណី​អាហារ ទៅ​ជា​ក្អួត​
ចង្អោរ បាត់បង់​ជាតិ​ទឹក គ្រុន​ក្តៅ ឈឺក្បាល រាករូស ឈឺ​ពេញ​ពោះ វិលមុខ អស់​កម្លាំង​ខ្លាំង​ឈាន​ទៅ​បាត់​បង់​ស្មារតី។

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ ក្រសួង​សុខាភិបាល បាន​ទទូច​ឲ្យ​ពលរដ្ឋ ធ្វើ​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម
​នេះ ដើម្បី​សុវត្ថិភាព​ចំណី​អាហារ ចៀស​ផុត​ពី​ការ​ពុល​អាហារ​ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​នេះ។

១. ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ
ចំណី​អាហារ​គ្រប់​មុខ​យើង​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ពិសេស សាច់ សត្វស្លាប ស៊ុត និង​គ្រឿង​សមុទ្រ។ អាហារ​ឆៅ ឬ​ចម្អិន​មិន​បាន
​ឆ្អិន​ល្អ អាច​ធ្វើ​ឲ្យ​​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ដោយ​សារ​សម្បូរ​​ទៅ​ដោយ​ពពួក​វីរុស ​និង​បាក់តេរី​យ៉ាង​ច្រើន​សន្ធឹក។

២. ទុក​ដាក់​ចំណី​អាហារ​ឲ្យ​បាន​ល្អ កុំ​ទុក​ដាក់​ច្របូក​ច្របល់​ចូល​គ្នា
ត្រូវ​ដាក់​អាហារ​មិន​ទាន់​ចម្អិន​មួយដុំៗ​ផ្សេងៗ​គ្នា​ សូម្បី​តែ​ការ​ប្រើ​​ជ្រញ់​ក៏​អ៊ីចឹង​ដែរ ដូច​ជា​ សាច់​ឆៅ​ម្ខាង ហើយ​បន្លែ និង​ផ្លែ​ឈើ​ម្ខាង​
ទៀត ឬមានជ្រញ់​សម្រាប់​ហាន់​សាច់​ផ្សេង បន្លែផ្សេង។ ឯ​អាហារ​ឆ្អិន​វិញ ទុក​ក្នុង​ចាន​ស្អាត កុំ​ប្រើ​លាយ​ជាមួយ​ចាន​ដាក់​របស់​ឆៅ
ព្រោះ​អាច​​ចម្លង​មេរោគ​ដល់​អាហារ​ឆ្អិន​។

៣. កុំ​ទុក​ចំណី​អាហារ​រយៈ​ពេល​យូរ
ការ​ទុក​ចំណី​អាហារ​រយៈពេល​យូរ ហើយ​មិន​បាន​គ្រប​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​អាហារ​នោះ​ងាយ​នឹង​ផ្អូម ជូរ និង​មាន​សត្វ​រុយ ស្រមោច កន្លាត
កណ្តុរ​វារ​កាត់ ឬ​ទុំ​ពី​លើ។

៤. ត្រូវ​មាន​អនាម័យ និង​លាង​សម្អាត​របស់​ប្រើ​ប្រាស់​ឲ្យ​ស្អាត​ល្អ
យើង​ត្រូវ​លាង​ដៃ​នឹង​សាប៊ូ​មុន​ពេល និង​ពេល​រៀប​ចំ​ម្ហូប​អាហារ មុន​ញ៉ាំ​អាហារ ឯ​បន្លែ ផ្លែឈើ ត្រី សាច់ និង​សម្ភារៈ​ប្រើ​សម្រាប់​ចម្អិន
​ម្ហូប​ក៏​ត្រូវ​តែ​ស្អាតដែរ នោះទើបមានសុវត្ថិភាព៕

ប្រភព៖ kampucheathmey.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge