បច្ចេកទេសការដាំក្រូចពោធិសាត់

Posted by : 10639 | 11-Jan-2017

១-ការជ្រើសរើសពូជ
ជ្រើសរើសកូនប្ញដើម ណាដែលថ្លោសល្អ មិនយកដើម ដែលខ្ចីពេកប្ញចាស់ពេក ។

២-ការរៀបចំដី

មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ។ ភ្ជួរលើកទី១ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅហើយទុករយះពេល៣ទៅ៧ថ្ងៃទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដង ។ បន្តាប់មកកាប់រណ្តៅដែលមានទំហំ៨តឹក៨ជ្រុងជំរៅ៨តឹកនិងចន្លោះពីរណ្តៅ១ទៅ១ប្រវែង៣ម៉ែត្រទៅ ៥ម៉ែត្រ។

៣-ការដាំដុះ

យកកូនប្ញដើមដែលត្រូវដាំ កប់ទៅក្នុងរណ្តៅដោយដាក់ ចំកណ្តាលរណ្តៅហើយស្រោចទឹក។

៤-ការប្រើជី

វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំក្រូចពោធិសាត់

ក. វិធីប្រើប្រាស់ជី PN សំរាប់ត្រាំគ្រាប់ មេជី ៥ម.ល មេថ្នាំបណ្តេញសត្វល្អិត ៥ម.ល មេអ័រម៉ូន ៥ម.ល ទឹក ៥លីត្រ លាយបញ្ចូលគ្នាឲ្យសព្វត្រាំគ្រាប់ ៦-១២ម៉ោង ។

ខ. វិធីប្រើប្រាស់ជី​
PN លើកូនដំណាំ
ស្រោចលើកទី១ ក្រោយដំណាំដុះបាន ៧ថ្ងៃ មេជី ១គំរប មេថ្នាំបណ្តេញសត្វល្អិត១គំរប មេអ័រម៉ូន១គំរប ទឹក១០លីត្រលាយចូលគ្នាឲ្យសព្វស្រោច លើកូនដំណាំ ១សប្តាហ៍ ម្តង។

គ. វីធីប្រើ
ជី PN​​ លើដំណាំដាំ ហើយ
ក្រោយពីដាំហើយបានរយៈ ៧-១០ថ្ងៃ​ ប្រើលើកទី ១ មេជី ២ គំរប មេថ្នាំបណ្តេញសត្វល្អិត ២ គំរប មេអ័រម៉ូន ២ គំរប ទឹក ១០លីត្រ លាយចូល គ្នាឲ្យសព្វយកទៅស្រោច ឬ បាញ់លើដំណាំ ១-២​ដង ក្នុង ១ខែ ។

៥-ការថែទាំ

-ស្រោចទឹក
-បោចស្មៅ
-គ្របរងដាំ
-ពូនគល់
-តាក់តែងមែក
-ធ្វើរណ្តៅដាក់ជី
-បេះផ្លែចោលខ្លះពេលផ្លែឆ្នាំដំបូង

៦-ការប្រមូលផល

ក្រោយពីដាំបានរយះពេល២ឆ្នាំ អាចប្រមូលផលបានហើយ៕

ប្រភព www.cnadcambodia.org

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge