ឧស្សាហ៍​ផ្ដាសាយ​សាក​ប្រើ​រូបមន្ត​ធម្មជាតិ​ការពារ ​៨យ៉ាង​នេះ​

Posted by : 112220 | 20-Nov-2020

អាកាស​ធាតុ​ផ្លាស់​ប្តូរ​មិន​ទៀង​ សុខភាព​ក៏​ប្រែ​ប្រួល​ទៅ​តាម​អាកាសធាតុ​ដែរ។​ ជាពិសេស​គឺ​ជំងឺ​ផ្តាសាយ​ដែល​គ្រប់​គ្នា​សុទ្ធ​តែ​
ជៀស​មិន​រួច។​ តែ​ក្រោយ​ពី​បាន​ដឹង​អាហារ​ទាំង​៨យ៉ាង​ដែល​អាច​ការពារ​ជំងឺ​ផ្តាសាយ​បាន​នោះ ​អ្នក​មិន​ចាំ​បាច់​បារម្ភ​ទៀត​ទេ៖

១.​ ខ្ទឹម​

គ្រប់​គ្នា​ប្រហែល​ជា​ធ្លាប់​ដឹង​ពី​គុណ​ប្រយោជន៍​របស់​ខ្ទឹម​រួច​មក​ហើយ​ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា​ខ្ទឹម​អាច​ការ​ពារ​ជំងឺ​
ផ្តាសាយ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។​ ឥលូវ​នេះ​អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​ថា​ខ្ទឹម​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ Antimicrobial​
ដែល​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​ឱ្យ​បន្ថយ​ការ​ឡើង​សំពាធ​ឈាម​ និង​ការ​ពារ​ជំងឺ​ផ្សេងៗ​ដូច​ជា​ ជំងឺ ​មហារីក​ ផ្តាសាយ​ និង​ប្រឆាំង​ការ​រលាក។

២.​ យៅ​អ៊ួរ

យៅអ៊ួរ​មិន​ត្រឹម​តែ​ជួយ​សម្រស់​ទេ​ថែម​ទាំង​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ថែម​ទៀត​ផង។​ នៅ​ក្នុង​យៅ​អ៊ួរ​មាន​ផ្ទុក​ទៅ​ដោយ
​អាស៊ីដ​ឡាក់ទិច​ជំនួយ​ដល់​ពោះ​វៀន​ និង​ជួយ​ដល់​មេតាប៉ូលីស​សំយោគ​សារធាតុ​ចិញ្ចឹម​ទាំង​ឡាយ​ធ្វើ​ឱ្យ​រាង​កាយ​រឹង​មាំ​ប្រឆាំង
​នឹង​មេរោគ​ទាំង​ឡាយ​ដូច​ជា​មេរោគ​ផ្តាសាយ​ជា​ដើម។

៣.​ ទឹក​ឃ្មុំ

ទឹក​ឃ្មុំ​ជា​ប្រភេទ​រូបមន្ត​ធម្មជាតិ​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ។​ នៅ​ក្នុង​នោះ​ក៏​មាន​ជំងឺ​ផ្តាសាយ​ផង​ដែរ​ដោយ​ប្រើ​
វិធី​ងាយៗ​នោះ​គឺ​ លាយ​ទឹក​ឃ្មុំ​២​ស្លាប​ព្រា​បាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ណៗ​ហើយ​ផឹក​នៅ​ពេល​ព្រឹក​ក្រោយ​ក្រោក​ពី​គេង។​ វា​នឹង​ជួយ​
ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ជា​ពិសេស​ការ​ពារ​ពី​ជំងឺ​ផ្តាសាយ។​

៤.​ ដំឡូង​

ដំឡូង​មិន​ជូរ​មែន​តែ​វា​ក៏​មាន​ជាតិ​វីតាមីន​C​ ប៉ូតាស្យូម​ និង​ហ្វៃបឺ​ដែល​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ។​ តែ​ចំពោះ​ក្មេង​កុំ​ឱ្យ​ញ៉ាំ​ច្រើន
​ហួស​ហេតុ​ពេក។

៥.​ ក្រូច​ថ្លុង

ក្រូច​ថ្លុង​គឺ​មាន​ជាតិ​វីតាមីន​C ​ច្រើន​ជាង​គេ​ដែល​ល្អ​បំផុត​សម្រាប់​ភាព​ទប់​ទង់​នឹង​មេរោគ​ផ្សេងៗ។​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​
សំពាធ​ឈាម​ខ្ពស់​មិន​គួរ​ញ៉ាំ​វា​ច្រើន​ពេក​ទេ។​ អ្នក​គួរ​តែ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជា​មុន​សិន។

៦.​ តែ

រាង​កាយ​អ្នក​ដែល​ផឹក​តែ​៥​កែវ​ក្នុង​មួយ​ថ្ងៃ​អាច​ការពារ​មេរោគ​បាន​ច្រើន​ជាង​មនុស្ស​ធម្មតា​ដល់​ទៅ​១០​ដង។​ ក៏​ព្រោះ​តែ​អាស៊ីដ
​អាមីណូ​គឺ​មាន​នៅ​ក្នុង​តែ​ច្រើន​ ហើយ​អាច​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​យ៉ាង​ល្អ។

៧.​ សាច់​គោ

សាច់​គឺ​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ស័ង្កសី​ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​វិវឌ្ឍ​គ្រាប់​ឈាម​ស​ការ​ពារ​រាង​កាយ​ពី​ការ​ឆ្លង
​មេរោគ។​ សាច់​គោ​ក៏​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ជា​ច្រើន​ដែល​ជួយ​រាង​កាយ​ប្រឆាំង​នឹង​មេរោគ។​

៨.​ ខ្ញី

អ្នក​ប្រហែល​ជា​ធ្លាប់​ដឹង​ហើយ​ថា​ខ្ញី​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ជំងឺ​ផ្តាសាយ។​ វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​ Sesquiterpenes
​ដែល​ប្រឆាំង​ទោ​នឹង​មេរោគ​ Rhinovirus​ ដែល​ជា​មេរោគ​បង្ក​ជំងឺ​ផ្តាសាយ។​ អ្នក​អាច​បន្ថែម​ខ្ញី​ទៅ​ក្នុង​តែ​ ឬ​យក​ទៅ​ឆុង​ជា​ទឹក​ខ្ញី​ក៏​បាន៕

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge