ខាត់ណា ឆាប្រេងខ្យង

Posted by : 10055 | 06-Dec-2018

គ្រឿងផ្សំ៖
- ខាត់ណា
- ផ្សិត
- ស្ករស
- ប្រេងឆា
- ខ្ទឹមស
- ប្រេងខ្យង
- ទឹកស៊ីអ៊ីវ
វិធីធ្វើ៖
១-​​ ដើមខាត់ណា ៣០០ក្រាម
- ផ្សិតចំបើង ២០០ក្រាម
- ខ្ទឹមស ហាន់ស្តើងៗ១ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ
- ប្រេងខ្យង ៣ស្លាបព្រាបាយ
- ទឹកស៊ុប ៣ស្លាបព្រាបាយ
- ប្រេងឆា​២ស្លាបព្រាបាយ
២- ចិត លាងដើមខាត់ណាអោយស្អាតទុកអោយស្រស៉ទឹក
៣- ដាក់ប្រេងឆាក្នុងខ្ទះបើកភ្លើងអោយក្តៅល្មម ដាក់ខ្ទឹមស លីងអោយឈ្ងុញបន្ទាប់មកដាក់ដើមខាត់ណានិងផ្សិតចំបើងឆាអោយសព្វ ដាក៉ទឹកស៊ីអ៊ីវ ស្ករសនិងទឹកស៊ុប ចុងក្រោយ ពេលបន្លែឆ្អិនដាក់ប្រេងខ្យង ឆាអោយសព្វ ដួសដាក់ចានជាការស្រេច ។កំណត់សំគាល់ផ្សេងៗចំណាំ:ប្រសិនបើចូលចិត្តបន្លែស្រួយត្រូវឆាអោយរហ័យ តែបើចង់បានម្ហូបឆ្អិនខ្លាំង បន្លែទន់ ត្រូវចំណាយពេល
ឆាយូរបន្តិច ។
ប្រភព fb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge