ទឹកឃ្មុំ ជួយ​ប្រឆាំង​បាក់តេរី​ស៊ាំ​ថ្នាំ​

Posted by : 10691 | 06-Dec-2018

ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក ឲ្យ​ដឹងថា​ទឹកឃ្មុំ​អាច​ប្រើ​ព្យាបាល​ជំងឺឆ្លង​មេរោគ​ដោយសារ​មានលទ្ធភាព​ប្រឆាំង​ ពពួក​បាក់ តេរី​សុំា​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ។​
​ ​ប្រធាន​ក្រុម​ស្រាវជ្រាវ , បណ្ឌិត Susan M.Meschwitz នៅ​សកល​វិទ្យាល័យ Salve Regina (​អាមេរិក​) ឲ្យ​ដឹងថា ទឹកឃ្មុំ​មានលទ្ធភាព​ ប្រឆាំង​ស្ថានភាព​រលាក ឆ្លង​មេរោគ​ជាមួយនឹង​កម្រិត​ផ្សេងៗ​គ្នា , បង្ក​ការលំបាក​ដល់​បាក់តេរី​ក្នុងការ​ពង្រីក​កម្លាំង​ស៊ាំ​ថ្នាំ ។​ ​ទឹកឃ្មុំ​គួបផ្សំ​ជាមួយ​អាវុធ របស់​វា រួមមាន​សមាសធាតុ hydrogen peroxide , អាស៊ីត ,ប្រសិទ្ធភាព​ជ្រាប​ច្រោះ , កម្រិត​ស្ករ​ខ្ពស់ និងpolyphenol, នេះ​បើតាម ​Meschwitz ឲ្យ​ដឹង ។​ ​ក្រៅពីនេះ ការស្រាវជ្រាវ​មួយចំនួន​ផ្សេងទៀត​បង្ហាញថា ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​រារាំង​ដំណើរការ​កកើត​ស្រោម​ជីវសាស្ត្រ ឬ​ហៅថា ស្រោម​បាក់តេរី​បង្ក​ជំងឺ ។​ ​បណ្ឌិត Meschwitz ឲ្យ​ដឹង​បន្ថែមថា \\"​ទឹកឃ្មុំ​ក៏​អាចធ្វើ​ឲ្យ​ចុះខ្សោយ​លក្ខណៈ​គ្រោះថ្នាក់​របស់​បាក់តេរី , ធ្វើ​ឲ្យ​បាក់តេរី​ រំញោច​ជាង​ជាមួយ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​ធម្មតា​\\" ។
ប្រភពពី cen.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge