ទទួល​ទាន​បបរ​ពី​គ្រាប់​ធញ្ញជាតិ​ជំនួយ​សុខភាព​រស់រាន​បាន​យូរ

Posted by : 10691 | 21-Mar-2017

ក្រុង​ម៉ៃអាមី: ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ទទួល​ទាន​បបរ​ស​មួយ​កូន​ចាន​រៀង​រាល់​ថ្ងៃ​អាច​ជា​គន្លឹះ​រក្សា​ជីវិត​យឺន​យូរ និង​មាន​សុខភាព​ល្អ​។

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​ស្រាវជ្រាវ​ពី​ទិន្នន័យ​មួយ​លើ​ស្ដ្រី​ជាង​​ ៧៤​ ០០០​នាក់ និង​បុរស ​៤៣​ ០០០​ នាក់​ដើម្បី​តាមដាន​ពី​ទំនាក់​ទំនង​រវាង​ការ​ទទួល​ទាន​គ្រាប់​ធញ្ញជាតិ​ និង​ហានិភ័យ​ចំពោះ​ជីវិត​លើ​រយៈ​ពេល​ជាង​២០​ឆ្នាំ​។

ការ​សិក្សា​​​រយៈ​ពេល​ជាង​១៤​ឆ្នាំ​ បាន​រក​ឃើញថា បបរ​ស​បាន​កាត់​បន្ថយ​គ្រោះថ្នាក់​ពី​ការ​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង​។ ពួកគេ​បាន​ និយាយ​ថា ការ​ទទួល​ទាន​បបរ​ស​ប្រមាណ​២៨​ក្រាម​ជា​ប្រចាំ​អាច​កាត់​បន្ថយ​អត្រា​មរណៈ​៥​ភាគរយ​បើធៀប​នឹង​អ្នក​មិន​បរិភោគ​ប្រភេទ​អាហារ​នេះ​។

ស្រូវ​សាលីឬ​នំប៉័ង​ស្រូវ​រ៉ៃ អង្ករ​ត្នោត ប៉ាស្ដា​ផលិត​ពី​ធញ្ញជាតិ​ និង​ធញ្ញជាតិ​សម្រាប់​ញ៉ាំ​ជា​អាហារ​ពេល​ព្រឹក​ ជា​ដើម​​ត្រូវ​បាន​បាន​ជឿ​ថា​​ផ្ទុក​សារធាតុដ៏​​មាន​ប្រយោជន៍​ចំពោះ​សុខភាព​យ៉ាង​ណាក៏​ដោយ​ ក៏​វា​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស្រាវជ្រាវ​ថា តើ​ពួក​វា​មាន​​ផល​ប៉ះពាល់​រយៈ​ពេល​យូរ​ចំពោះ​ជីវិត​មនុស្ស​​ឬទេ?​

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ទទួល​អាហារ​ធញ្ញជាតិ​កាត់​បន្ថយ​អត្រា​មរណៈ​ពី​ជំងឺ​បេះដូង ប៉ុន្ដែ​មិន​មែន​មហារីក​ទេ​៕

ប្រភពពីpostkhmer.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge